ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោក្របី​ចំនួន​៧៩​ក្បាល​ត្រូវ​បាន​មន្ត្រី​ពេទ្យសត្វ​ខេត្ត​ចាក់​វ៉ាក់សាំង

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គោក្របី​ចំនួន​៧៩​ក្បាល​ត្រូវ​បាន​មន្ត្រី​ពេទ្យសត្វ​ខេត្ត​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​អុតស្វាយ​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​មាន​ច​នួន​២​ភូមិ​ស្រុក អូរ​ជ្រៅ ។ លោក ហ៊ុយ…

ខេត្តបន្ទាយមានជ័យ ៖ គោក្របី​ចំនួន​៧៩​ក្បាល​ត្រូវ​បាន​មន្ត្រី​ពេទ្យសត្វ​ខេត្ត​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​អុតស្វាយ​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​មាន​ច​នួន​២​ភូមិ​ស្រុក អូរ​ជ្រៅ ។

លោក ហ៊ុយ តូច ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ដោយ​មានការ​ណែនាំ​ពី​លោក ប៉ា​ង វ​ណ្ណា​សេដ្ឋ ប្រធាន​មន្ទី​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ​ដើម្បី​យកចិត្តទុកដាក់​ចំពោះ​ការ​ចិញ្ចឹមសត្វ​មាន គោក្របី និង​មាន់​ទា ហើយ​មន្ត្រី​ជំនាញ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​អុតក្តាម​គោក្របី​មាន​ចំនួន​៧៩​ក្បាល​ភូមិ​មួយ​ជាប់​ជាយ​ដែនកម្ពុជា​-​ថៃ​មាន​ចំនួន​២​ភូមិ​ក្នុងស្រុក​អូរ​ជ្រៅ ។ នៅ​ពេល​ដែល​មន្ត្រី​ជំនាញ​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​អុតក្តាម​គោក្របី​មាន​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៥០​នាក់​ជា​ម្ចាស់​គោ និង​ក្របី​បាន​ចូលរួម​ស្តាប់​ការ​ណែនាំ​ពី​មន្ត្រី​ជំនាញ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​អុតក្តាម​គោក្របី​ក្នុងស្រុក​អូរ​ជ្រៅ ។


លោក ហ៊ុយ តូច បាន​បញ្ជាក់​ថា នៅ​ខេត្តបន្ទាយមានជ័យ​ពេល​នេះ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ពេញ​និយម​ការ​ចិញ្ចឹម​គោ​ច្រើ​ជាង​ក្របី​ហើយ​មាន​ច្រើន​ក្បាល​ដែល​ចិញ្ចឹម​លក់​សាច់ និង​ពូជ​គោ​ប្រសើរ​ជាង​នាំ​គ្នា​ធ្វើ​ចំណាក់​ទៅ​ប្រទេស​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ