ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉េ​ចង្កូត​ធា្ល​ក់​ផ្លូវ​ក្រឡាប់​ជា​ច្រើន​ត្រឡប់​បណ្តាល​ខ្ទេច​រថយន្ត

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​ម៉ាក់​សាំ​យ៉ុ​ង​កូរ៉េ​បើកបរ​លឿន​រ៉េ​ចង្កូត​ធា្ល​ក់​ផ្លូវ​ក្រឡាប់​ជា​ច្រើន​ត្រឡប់​បណ្តាល​ខ្ទេច​រថយន្ត​សំណាងល្អ​គ្មាន​អ្នក​គ្រោះថ្នាក់​ដែល​កើតឡើង​នៅ​ម៉ោង​២​និង​១៥​នាទី​កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៨ ស្ថិត​ភូមិ​សាមគ្គី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ។…

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​ម៉ាក់​សាំ​យ៉ុ​ង​កូរ៉េ​បើកបរ​លឿន​រ៉េ​ចង្កូត​ធា្ល​ក់​ផ្លូវ​ក្រឡាប់​ជា​ច្រើន​ត្រឡប់​បណ្តាល​ខ្ទេច​រថយន្ត​សំណាងល្អ​គ្មាន​អ្នក​គ្រោះថ្នាក់​ដែល​កើតឡើង​នៅ​ម៉ោង​២​និង​១៥​នាទី​កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៨ ស្ថិត​ភូមិ​សាមគ្គី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ។ ម្ចាស់​រថយន្ត និង​ជា​អ្នកបើកបរ​មានឈ្មោះ ហ៊ុន ហាក់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​វែង ឃុំ​អែក​រុន ស្រុក​ពួក ខេត្តសៀមរាប ។

តាម​សំដី​អ្នក​ឃើញ​ហេតុ​ការ​បាន​ប្រាប់​ថា នៅ​ពេល​ដែល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​គឺ​មាន​រថយន្ត​ធុន​សាំ​យ៉ុ​ង​កូរ៉េ​១​គ្រឿង​បើកបរ​ដោយ​ឈ្មោះ ហ៊ុន ហាក់ បាន​បើកបរ​ក្នុង​ទិស​ដៅ​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ហើយ​ទំនង​ស្រវឹង​រ៉េ​ចង្កូត​បាន​ធ្លាក់​ផ្លូវ​ក្រឡាប់​ជា​ច្រើន​ត្រឡប់​បណ្តាល​រថយន្ត​ខ្ទេច​ប្រមាណ​ជា​៨០​ភាគរយ​តែ​គ្មាន​អ្នក​រង​គ្រោះ​នោះ​ទេ ។

ក្រោយ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ឃើញ​មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​ថ្មពួក​មក​ពិនិត្យ​ហើយ​ប្រាប់​ថា មូលហេតុ​រថយន្ត​បើក​សុខ​ៗ​ក្រឡាប់​ជា​ច្រើន​ត្រឡប់​នេះ​គឺ​បណ្តាល​មក​ពី​អ្នកបើកបរ​បើក​លឿន​ហើយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​ទើប​បណ្តាល​រ៉េ​ចង្កូត​ធ្លាក់​ប្រឡាយ​ជា​ច្រើន​ត្រឡប់​តែ​មិន​បណ្តាល​ឱ្យ​រង​គ្រោះ​ដល់​អ្នក​ណាមួយ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ