ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​មាស​ចាញ់បោក​អ្នកទិញ​យក​ខ្សែ​.​ក​ស្ពាន់​ដូរ​យក​ខ្សែ​.​ក​មាស​១​តម្លឹង (Test)

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អ្នកលក់​មាស​ម្នាក់​ចាញ់បោក​អ្នកទិញ​យក​ខ្សែ​.​ក​ស្ពាន់​ដូរ​យក​ខ្សែ​.​ក​មាស​អស់​១​តម្លឹង​ទៅ​បាត់ ទើប​ឆោឡោ​នៅ​វេលា​ម៉ោង​១​និង​២៧​នាទី​រសៀល​កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ផ្សារ​សិរី​ភ័​ណ ក្រុង​សិរី​សោភ័ណ ។ ជន​រង​គ្រោះ​ដែល​ចាញ់បោក​មានឈ្មោះ…

ខេត្តបន្ទាយមានជ័យ ៖ អ្នកលក់​មាស​ម្នាក់​ចាញ់បោក​អ្នកទិញ​យក​ខ្សែ​.​ក​ស្ពាន់​ដូរ​យក​ខ្សែ​.​ក​មាស​អស់​១​តម្លឹង​ទៅ​បាត់ ទើប​ឆោឡោ​នៅ​វេលា​ម៉ោង​១​និង​២៧​នាទី​រសៀល​កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ផ្សារ​សិរី​ភ័​ណ ក្រុង​សិរី​សោភ័ណ ។

ជន​រង​គ្រោះ​ដែល​ចាញ់បោក​មានឈ្មោះ នាក់ សុវណ្ណ​រី ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរប​បលក់​មាស​ផ្សារ​សិរី​សោភ័ណ រស់នៅ​ភូមិ​បី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ។

សមត្ថកិច្ច​បាន​ប្រាប់​ថា តាម​សំដី​ជន​រង​គ្រោះ​ឈ្មោះ នាក់ សុវណ្ណ​រី បានឱ្យ​ដឹង​គឺ​មាន​ស្រី​ម្នាក់​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ហើយ​មាន​អាយុ​ប្រហែលជា​៤០​ឆ្នាំ​បាន​រក​ទិញ​ខ្សែ​.​ក​មាស​១​ខ្សែ​ទំងន់​១​តម្លឹង ហើយ​នៅ​ពេល​យក​ខ្សែ​.​ក​ឱ្យ​កាន់​មើល​បាន​បន្លំ​ដូរ​មាន​រៀង​ដូច​គ្នា​ហើយ​ថា មិន​ទិញ​ប្រគល់​ខ្សែ​ឱ្យ​វិញ​ដោយ​មិន​បាន​ចាប់​អារ​ម្ម​យក​ទុក​ក្នុង​ទូរ ។ ក្រោយ​ពេល​ដែល​ស្ត្រី​ជា​ជនសង្ស័យ​យក​ចេញ​បាត់​មានការ​សង្ស័យ​យក​ខ្សែ​.​ក​ត្រដុស​មើល​ទើប​ដឹង​ថា​ចាញ់បោក​ស្ត្រីជន​សង្ស័យ​យក​ខ្សែ​.​ក​ស្ពាន់​ដូរ​យក​ខ្សែ​មាស​អស់​១​តម្លឹង​ហើយ​ប្តឹង​សមត្ថកិច្ច​យាម​ផ្សា​សិរី​សោភ័ណ​ជួយ​រក​ចាប់ខ្លួន​ជនសង្ស័យ​បាន​យក​ស្ពាន់​ដូរ​យក​មាស ។

ក្រោយ​ពេល​ដែល​សមត្ថកិច្ច​ចុះ​មក​សាកសួរ​ព័ត៌មាន​បាន​ណែនាំ​ដល់​ប្រជាប​ល​រដ្ឋ និង​អាជីវករ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ជនខិលខូច​ប្រើ​ល្បិច​គ្រប់យ៉ាង​ដើម្បី​បោកប្រាស់​កន្លង​ធ្លាប់​ឃើញ​អ្នកស្រុក​ចាញ់បោក​ពេល​នេះ​អ្នកលក់​មាស​ដែល​ស្គាល់​មាស់​ច្បាប់​ចាញ់បោក​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បើ​សង្ស័យ​រាយ​ការ​ជូន​សមត្ត​កិច្ច​ភ្លាម​ៗ​ដើម្បី​ចាប់ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ