ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេងសើច​មិន​បាន​ទេរឿង ​ទៀន ធូ​ក នេះ​តែ​ប្រហែស​គឺ​ហ្មត់​ហើយ

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ លំនៅ​ឋាន​គ្រូខ្មែរ​មើលជម្ងឺ​ទូទៅ​មួយ​កន្លែង​ដែល​មាន​ទំហំ​៨​ម៉ែត្រ​គុណ​នឹង​៩​ម៉ែត្រ​សាងសង់​អំពី​ឈើ​ខាងក្រោម ដំបូល​ប្រក់​ក្បឿង អុជ​ធូ​ក​ទៀន​មិន​ប្រុង​ប្រយ័ត្ន​ត្រូវ​បាន​អគ្គី​ភ័យ​លេប​ត្របាក់​ហ្មត់ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​នឹង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។…

ខេត្តឧត្តរមានជ័យ ៖ លំនៅ​ឋាន​គ្រូខ្មែរ​មើលជម្ងឺ​ទូទៅ​មួយ​កន្លែង​ដែល​មាន​ទំហំ​៨​ម៉ែត្រ​គុណ​នឹង​៩​ម៉ែត្រ​សាងសង់​អំពី​ឈើ​ខាងក្រោម ដំបូល​ប្រក់​ក្បឿង អុជ​ធូ​ក​ទៀន​មិន​ប្រុង​ប្រយ័ត្ន​ត្រូវ​បាន​អគ្គី​ភ័យ​លេប​ត្របាក់​ហ្មត់ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​នឹង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ក្នុងភូមិ​ជើងទៀន ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ ។

យោង​តាម​សម្តី​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​មនុស្ស​​ជា​ច្រើន​អ្នក​បាន​នាំ​គ្នា​មក​រក​មើលជម្ងឺ​ជា​រៀងរាល់ថ្ងៃ​ក្រោយមក​អ្នកជម្ងឺ​ទាំងនេះ​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​លោកគ្រូ​បាន​ចុះពីលើផ្ទះ​មក​ខាងក្រោម​បាន​មួយសន្ទុះ​ក្រោយមក​ស្រាប់​តែ​ឃើញ​មាន​ជា​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ឡើង​អ្នក​ភូមិ​ជិតខាង​បាន​នាំ​គ្នា​គ្នីរ​ត់ទៅ​ជួយ​ពន្លត់​ផង​ដែរ ។

ប៉ូលិស​ស្រុក​ចុងកាល់​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​នូវ​ព័ត៌មាន​រួច​មក​កំលាំង​សមត្ថកិច្ច​បាន​នាំ​យក​រថយន្ត​ពន្លត់អគ្គីភ័យ​ស្រុក​ចុងកាល់​ចំនួន​១​គ្រឿង និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគ​បាន​ខេត្តឧត្តរមានជ័យ​ចំនួន​២​គ្រឿង​ជួយ​បាញ់​ពន្លត់ តែ​ទោះជា​បែប​ណា​នោះ​លំនៅ​ឋាន​ផ្នែក​ខាងលើ​ត្រូវ​បាន​ឆាបឆេះ​ហ្មត់ រួម​ទាំង​ទ្រព្យសម្បត្តិ​ដូច​ជា​អង្ក​១​ការុង គ្រេ តុ ទូ កៅអី លុយ​ចំនួន​៥៤.០០០​បាត លើ​ពី​នោះ​ខោអាវ ភួយ មុង​ត្រូវ​ឆេះ​អស់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ