ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ឃាត់ខ្លួន មុខសញ្ញា​ជួញដូរ​គ្រឿងញៀ.ន​ម្នាក់

6 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​សង្ស័យ​ថា​ជា​មុខសញ្ញា​ជួញដូរ ដោយ​ខុសច្បាប់​នូវ​គ្រឿងញៀន ហើយ​នៅ​ក្នុង​ខណៈនោះ​នគរបាល​បាន​ធ្វើការ​ដកហូត​បាន​គ្រឿង​ចំនួន​៩​កញ្ចប់​រួម​ជាមួយ​វត្ថុ​តាង មួយ​ចំនួន​ទៀត​។ ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២ និង​២០​នាទី​រសៀល…

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​សង្ស័យ​ថា​ជា​មុខសញ្ញា​ជួញដូរ ដោយ​ខុសច្បាប់​នូវ​គ្រឿងញៀន ហើយ​នៅ​ក្នុង​ខណៈនោះ​នគរបាល​បាន​ធ្វើការ​ដកហូត​បាន​គ្រឿង​ចំនួន​៩​កញ្ចប់​រួម​ជាមួយ​វត្ថុ​តាង មួយ​ចំនួន​ទៀត​។ ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២ និង​២០​នាទី​រសៀល ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​តាម​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទំពូង ឃុំ​ពើក អង្គស្នួល ខេត្តកណ្តាល​។ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ​នោះ​ឈ្មោះ សុ​ន សុ​ភ័ក្ត្រ អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សន្តិសុខ​យាម​ក្រុមហ៊ុន មាន​ទីលំនៅ​ក្នុងភូមិ​ស្រែអំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា មុន​ពេល​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ កម្លាំង​បាន​ធ្វើការ​ស្រាវជ្រាវ ហើយ​បាន​ទទួល​ព័ត៌មាន ពី​ប្រជាពលរដ្ឋ​ថា មាន​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​នៅ​តាម​ផ្លូវ​បេតុង ស្ថិត​នៅ​ភូមិ​ខាងលើ​។ ភ្លាម​ៗ​នោះ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​គ​របាល​ស្រុក បាន​សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ពើក បាន​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន តែ​ម្ដង​។ ខណៈនោះ​កម្លាំង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន រួម​មាន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៩​កញ្ចប់ ដែល​ក្នុង​នោះ​មាន​កញ្ចប់ តូច​ចំនួន​៨​កញ្ចប់ និង​កញ្ចប់​មធ្យម​១​កញ្ចប់​,​ទូរ​សព្ទ័​ដៃ​១​គ្រឿង​ម៉ាក​ណូ​ក​គា និង​កូន​កាបូប​សម្រាប់​ដាក់​ថ្នាំ​ញៀន​១​។

ក្រោយ​ពេល​ចាប់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ បាន​សារភាព​ថា ខ្លួន​បាន​ទៅ​ទិញ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​នោះ​ពី​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់​ក្នុង​តម្លៃ​១០០,០០០​រៀល​(​ដប់​ម៉ឺន​រៀល​) នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដើម្បី​យក​មក​រំលែក​វេច​ខ្ចប់ លក់​បន្ត​ហើយ​ក្នុង​១​កញ្ចប់​តូច​លក់​បាន​តម្លៃ​២០,០០០ រៀល (​ពីរ​ម៉ឺន​រៀល​) ទៅ​៣០,០០០​រៀល (​បី​ម៉ឺន​រៀល​)​។ ក្រោយ​ពែ​ល​សួរនាំ​ជនសង្ស័យ​រួច​មក កម្លាំង​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន ទៅ​កាន់​សាលាដំបូង​ខេត្តកណ្ដាល ដើម្បី​ចាតការ​តាម​ផ្លូវច្បាប់​៕

https://youtu.be/w7mS5BTgAtI

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ