ជូត ខាល រោង មមែ រាសីថ្ងៃនេះឡើងខ្ពស់ណាស់
ហោរាសាស្ត្រប្រចាំថ្ងៃតាមក្បួនលោក កាគ្លីយ៉ូស្ត្រូ និងព្រហ្មជាតិខ្មែរ ។ សម្រាប់ថ្ងៃច័ន្ទ ១០ រោច ខែកត្តិក ឆ្នាំរកា នព្វស័ក…
ហោរាសាស្ត្រប្រចាំថ្ងៃតាមក្បួនលោក កាគ្លីយ៉ូស្ត្រូ និងព្រហ្មជាតិខ្មែរ ។ សម្រាប់ថ្ងៃច័ន្ទ ១០ រោច ខែកត្តិក ឆ្នាំរកា នព្វស័ក…
ហោរាសាស្ត្រប្រចាំថ្ងៃតាមក្បួនលោក កាគ្លីយ៉ូស្ត្រូ និងព្រហ្មជាតិខ្មែរ ។ សម្រាប់ថ្ងៃច័ន្ទ ១០ រោច ខែកត្តិក ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ដែលត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះមានដូចតទៅ ៖
#ឆ្នាំជូត (ពង្សទេព្តាប្រុសធាតុទឹក)
រាសីថ្ងៃនេះឡើងខ្ពស់ ៖ លោកអ្នកអាចនឹងជួបវាសនាល្អដោយមានមិត្តជួយទំនុកបំរុងផ្ចុងផ្តើមហើយបើមានដំណើរទៅឆ្ងាយទាក់ទងនឹងការងារនោះក៏មិនមានបច្ច័យអាក្រក់ណាមួយមកពាធាបានឡើយគឺលោកអ្នកនឹងជួបជោគជ័យគួរជាទីពេញចិត្ត។បើជាអ្នកប្រកបមុខរបររកស៊ីវិញដាក់ចុះដុះឡើងតាមដៃនិងអាចបន្ថែមទុនបាន។រីឯបញ្ហាស្នេហាការរស់នៅជាមួយគ្នាបានសេចក្តីសុខសាន្ត ។
#ឆ្នាំឆ្លូវ (ពង្សមនុស្សប្រុសធាតុដី)
រាសីថ្ងៃនេះមធ្យម ៖ រាល់ការបំពេញការងារផ្សេងៗរបស់លោកអ្នកនៅក្នុងថ្ងៃនេះមិនមានបញ្ហាអ្វីចោទនោះទេ គឺអាចដោះស្រាយបាន ប៉ុន្តែក្នុងនោះសូមប្រយ័ត្នកុំយកអាសាមនុស្សខ្ចាត់ព្រាត់ឱ្យសោះ ព្រោះនាំឱ្យកើតរឿងសៅហ្មងទៅថ្ងៃ ក្រោយ ។ បើជាអ្នកប្រកបមុខរបររកស៊ីវិញ ផលកំរៃបានមកកាក់កបគ្រាន់បើ និងអាចសន្សំទុកបានមួយចំនួន ។ រីឯបញ្ហាស្នេហាគឺគូស្នេហ៍មានស្ថានភាពដូចធម្មតាទេ ។
#ឆ្នាំខាល (ពង្សយក្សស្រីធាតុឈើ)
រាសីថ្ងៃនេះឡើងខ្ពស់ ៖ រាល់ការស្មុគស្មាញដែលធ្លាប់កើតមានលើលោកអ្នកក្នុងការងារនឹងត្រូវអហោសិកម្មទាំងអស់ ហើយទ្រព្យដែលរបូតចេញពីដៃទៅនឹងត្រូវវិលត្រឡប់មកវិញយ៉ាងគ្រប់គ្រាន់ បើមិនបានតាមផ្លូវត្រង់ទេ ក៏គង់បានមកតាមផ្លូវផ្សេងដែរ ។ បើជាអ្នកប្រកបមុខរបររកស៊ីវិញ មានការលូតលាស់ជាលំដាប់ និងអាចពង្រីកមុខរបរបានទៀតផង ។ រីឯបញ្ហាស្នេហាមានស្ថានភាពល្អូកល្អឺន ។
#ឆ្នាំថោះ (ពង្សមនុស្សស្រីធាតុឈើ)
រាសីថ្ងៃនេះធ្លាក់ចុះ ៖ លោកអ្នកច្រើនជួបនឹងការបរាជ័យទាំងក្នុងការបំពេញការងារក្នុងថ្ងៃនេះ ទាំងការចេញទៅទាក់ទងនៅក្រៅអង្គភាព ហើយបើមានការធ្វើដំណើរតាមផ្លូវទឹកនោះក៏ត្រូវមានការប្រុងប្រយ័ត្នផងដែរ ។ បើជាអ្នកប្រកបមុខរបររកស៊ីវិញ លោកអ្នកមិនគួរប្រថុយប្រថានដាក់ទុនធំពេកនោះទេ ព្រោះអាចនាំឱ្យមានការខាតបង់ ។ រីឯបញ្ហាស្នេហាគូស្នេហ៍ច្រើនពាក់មុខយក្សដាក់គ្នាខុសទំនង ។
#ឆ្នាំរោង (ពង្សទេព្តាប្រុសធាតុមាស)
រាសីថ្ងៃនេះឡើងខ្ពស់ ៖ លោកអ្នកឈានចូលមកដល់ថ្ងៃនេះ នឹងបានរួចចាកផុតពីសេចក្តីសៅហ្មងទាំងឡាយដែលធ្លាប់កើតមានពីេពលមុនមក ហើយខណៈពេលនេះដែរ លាភសំណាងរបស់លោកអ្នកក៏នឹងកើតមានឡើងវិញដែលធ្វើឱ្យលោកអ្នករីករាយ ។ បើជាអ្នកប្រកបមុខរបរ រកស៊ីវិញផលចំណេញដែលបានមកអាចនឹងសន្សំទុកដាក់បានច្រើន ។ រីឯបញ្ហាស្នេហាតែងមានចំណងមេត្រីគ្នាយ៉ាងស្អិតរមួត ។
#ឆ្នាំម្សាញ់ (ពង្សមនុស្សប្រុសធាតុភ្លើង)
រាសីថ្ងៃនេះធ្លាក់ចុះ ៖ រាល់ការត្រាច់ចរទៅទីឆ្ងាយៗនាពេលយប់ព្រលប់ ទោះជាទៅមើលសិល្បៈ ឬទៅកំសាន្តសប្បាយអ្វីក្តី បើមិនជាការចាំបាច់ទេ គួរតែលោកអ្នកផ្អាកសិន ទើបជាការល្អ ព្រោះថា អាចនឹងមានហេតុបច្ច័យមិនល្អកើតឡើង ។ បើជាអ្នកប្រកបមុខរបររកស៊ីវិញ មានជួបនឹងឧបសគ្គច្រើនប្រការណាស់ធ្វើឱ្យលោកអ្នកតឹងតែងក្នុងចិត្តច្រើន ។ រីឯបញ្ហាស្នេហា គូស្នេហ៍ច្រើនរករឿងឈ្លោះប្រកែក ។
#ឆ្នាំមមី(ពង្សទេព្តាស្រីធាតុភ្លើង)
រាសីថ្ងៃនេះធ្លាក់ចុះ ៖ លោកអ្នកអាចនឹងមានមនុស្សភេទផ្ទុយអាយុស្របាលគ្នាចាំថ្កោលទោសទាញយកផលប្រយោជន៍ពីរឿងអ្វីមួយមិនខាន ឬពុំនោះសោតទេ ក៏ត្រូវចៅហ្វាយនាយស្តីបន្ទោសពីរឿងការងារ ។ បើជាអ្នកប្រកបមុខរបររកស៊ីវិញ មុននឹងទូទាត់បញ្ជីលុយកាក់ គួរតែពិនិត្យផ្ទៀងផ្ទាត់ឱ្យបានម៉ត់ចត់សិន ដើម្បីចៀសវាងការថ្លោះធ្លោយ។ រីឯបញ្ហាស្នេហាមានការរកាំរកូសគ្នា តែមិនធ្ងន់ធ្ងរទេ ។
#ឆ្នាំមមែ (ពង្សទេព្តាស្រីធាតុមាស)
រាសីថ្ងៃនេះឡើងខ្ពស់ ៖ គ្រប់កិច្ចការទាំងអស់ដែលលោកអ្នកស្រវាស្រទេញបំពេញសំរាប់ថ្ងៃនេះសុទ្ធតែមានការជឿនលឿន និងសំរេចបានផលយ៉ាងចំណាប់ ព្រោះមានអ្នកចាំជួយជ្រោមជ្រែងគ្រប់ពេលវេលា ។ បើជាអាជីវកររកស៊ីវិញ អាចរកប្រាក់ចំណេញបានយ៉ាងច្រើនហើយងាយស្រួលទៀតផងជាមួយនេះ ក៏អាចពង្រីកមុខរបរបានថែមទៀត ។ រីឯបញ្ហាស្នេហាគ្មានអ្វីគួរឱ្យកត់សំគាល់ឡើយ ។
#ឆ្នាំវក (ពង្សយក្សប្រុសធាតុដែក)
រាសីថ្ងៃនេះមធ្យម ៖ លោកអ្នកមានវាសនាតិចតួចទេ ព្រោះត្រូវចំណាយកំលាំងនឿយហត់ច្រើនទើបទទួលបានផលប្រយោជន៍ខ្លះពីកិច្ចការប្រចាំថ្ងៃ ប៉ុន្តែបើលោកអ្នកទៅបំពេញការងារនៅទីឆ្ងាយនោះគឺនឹងបានលទ្ធផលយ៉ាងបរិបូរណ៍ ។ បើជាអ្នកប្រកបមុខរបររកស៊ីវិញមានអតិថិជនចូលទាក់ទងគួរសមដែរ ជាប្រាក់ចំណូលក៏កើនឡើងទៅតាមនោះ ។ រីឯថ្ងៃនេះ គូស្នេហ៍រមែងយល់អធ្យាស្រ័យគ្នា ។
#ឆ្នាំរកា (ពង្សយក្សប្រុសធាតុដែក)
រាសីថ្ងៃនេះមធ្យម ៖ រាល់ផលប្រយោជន៍ដែលខាតបង់ពីថ្ងៃមុននោះ មកដល់ពេលនេះអាចនឹងស្តារបានឡើងវិញខ្លះជាក់ជាពុំខាន ហើយសេចក្តីសុខចំរើនក៏កើតមានដល់លោកអ្នកផងដែរ តែតមកុំនិយាយស្តីប៉ប៉ាច់ប៉បោ៉ចច្រើនពេកព្រោះអាចនាំឱ្យខាតលាភទៅវិញ។ បើជាអាជីវកររកស៊ីវិញមានការរីកចំរើនលូតលាស់ទៅមុខជាលំដាប់ ។ រីឯបញ្ហាគូស្នេហ៍ច្រើនយល់ចិត្តគ្នា និងនឹករលឹកគ្នាបើនៅឆ្ងាយ ។
#ឆ្នាំច (ពង្សយក្សស្រីធាតុដី)
រាសីថ្ងៃនេះមធ្យម ៖ រាល់ការងាររបស់លោកអ្នកសំរាប់ថ្ងៃនេះមានសភាពឡើងចុះមិនច្បាស់លាស់ ហេតុនេះទាមទារឱ្យលោកអ្នកមានការប្រយ័ត្នប្រយែង និងពុះពារឱ្យបានខ្លាំងជាបន្តទៀត ទើបអាចសំរចបានជោគជ័យ។ បើជាអ្នកប្រកបមុខរបររកស៊ីវិញ អាចរកប្រាក់ចំណូលចិញ្ចឹមគ្រួសារបានដោយស្រួលទេមិនមានអ្វីមករាំងស្ទះឡើយ ។ រីឯបញ្ហាស្នេហា គូ ស្នេហ៍រមែងចេះអត់អោនគ្នា ។
#ឆ្នាំកុរ (ពង្សមនុស្សស្រីធាតុទឹក)
រាសីថ្ងៃនេះមធ្យម ៖ រាល់កិច្ចការសព្វបែបយ៉ាង ដែលលោកអ្នកអាចជួបនឹងបញ្ហាខ្លះៗដោយសារតែលោកអ្នកមានសុខភាពមិនប្រក្រតី ហើយធ្វេសប្រហែសប៉ុន្តែមិនធ្ងន់ធ្ងររហូតដល់បាត់បង់ផលប្រយោជន៍ទាំងស្រុងនោះទេ។ បើជាអ្នកប្រកបមុខរបររកស៊ីវិញ រកប្រាក់កំរៃបានមិនគ្រប់គ្រាន់ទេ ហើយលោកក៏មិនគួរបោះទុនធំដែរ ។ រីឯបញ្ហាស្នេហាគឺដូចធម្មតាមិនមានអ្វីប្លែកឡើយ ៕
(សូមឱ្យមិត្តអ្នកអានជួបតែសំណាងល្អ ស៊ែរមួយដើម្បីនាំលាភសំណាង)
ចែករំលែកព័តមាននេះ