ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេច​ផុត​ជញ្ជីង ទៅ​លេង​បា​រ៉ា​ស់ការ​ពារ​ឡើង​ប៉ើង

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ រថយន្តដឹកខ្សាច់មួយគ្រឿងបានបើកទៅបុករបាំងដែកកាត់ថ្នល់រលើងទាំងគល់ ប៉ុន្តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវបំបែកក្បែរស្ថានីយ៍ប្រេងឥន្ទនះមួយកន្លែងស្ថិតក្នុងភូមិសំរោង…

ខេត្តពោធិ៍សាត់

៖ រថយន្តដឹកខ្សាច់មួយគ្រឿងបានបើកទៅបុករបាំងដែកកាត់ថ្នល់រលើងទាំងគល់ ប៉ុន្តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវបំបែកក្បែរស្ថានីយ៍ប្រេងឥន្ទនះមួយកន្លែងស្ថិតក្នុងភូមិសំរោង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

នគរបាលប៉ុស្ដិ៍រដ្ឋបាលផ្ទះរុងបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៏ទឹកប៊ិចលាយស ពាក់ស្លាកលេខ ព្រះសីហនុ ៣A-២៥៧៧ ដឹកដីខ្សាច់ពេញហូរទឹកកក្លាក់ចេញពីដេប៉ូលក់ខ្សាច់មួយកន្លែង ស្ថិតក្នុងឃុំសំរោង ស្រុកភ្នំក្រវាញ តាមផ្លូវកៅស៊ូមួយខ្សែឆ្ពោះទៅកាន់ផ្លូវជាតិលេខ៥ស្រុកបាកាន ។ លុះទៅដល់កន្លែងកើតហេតុខាងលើបានបើកចូលពីក្រោមបារ៉ាស់កាត់ទទឹងថ្នល់ដែលគេដាក់ការពារមិនឲ្យរថយន្ដធុនធំចេញចូល ផុតតែក្បាលរថយន្ដបន្តិចក៏ទាក់ទ្រុងខាងក្រោយអូសរលើងទាំងគល់តែម្ដង ។

ករណីនេះអាជ្ញាធរមានសមត្ថកិច្ចបានសម្រេចឲ្យភាគីខាងរថយន្ដបង្កធ្វើបារ៉ាសសុវត្ថិភាពសងឲ្យដូចដើមវិញ ព្រមទាំងបានធ្វើការអប់រំណែនាំអំពីការបើកគេចពីស្ថានីយ៍ថ្លឹងរថយន្ដផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ