ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​វាចា​នឹង​ថ្លែង​! សុំ​មិន​បាន រក​បោក​គ្រាប់បែក

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ប៉ូលិស​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ ខណៈ​បុរស​រូប​នេះ​សុំ​ជំពាក់​ថ្លៃ​ចង្កៀង​គោ​យន្ត​មួយ​មិន​បាន ក៏​ទាញ​យក​គ្រាប់បែក​មក​គំរាម​គេ ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​ត្រាំ​ចាន…

ខេត្តឧត្តរមានជ័យ ៖ ប៉ូលិស​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ ខណៈ​បុរស​រូប​នេះ​សុំ​ជំពាក់​ថ្លៃ​ចង្កៀង​គោ​យន្ត​មួយ​មិន​បាន ក៏​ទាញ​យក​គ្រាប់បែក​មក​គំរាម​គេ ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​ត្រាំ​ចាន ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​។

ជនសង្ស័យ​ឈ្មោះ មាស សំអាង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ត្រាំ​ចាន ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ យក​គ្រាប់បែកដៃ​គំរាម​លើ​ឈ្មោះ​ណុ​ប ប៊ុ​ន​ថា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​ជា​អ្នកលក់​គ្រឿងបន្លាស់ នៅ​ភូមិ​ត្រាំ​ប៉ោង ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ​។

បើ​តាម​ប៉ូលិស​ស្រុក​ត្រពាំង​ប្រាសាទ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​រូប​នេះ​ប៉ុនប៉ង​ធ្វើ​សកម្ម​ភាព​ទាញ​គ្រាប់បែកដៃ​ដែល​ផលិត​នៅ​ប្រទេស​ចិន មក​គំរាម​គេ ហើយ​បំរុង​បោក ប៉ុន្តែ​ត្រូវ​​បាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​ទាន់​ពេល ធ្វើ​ឱ្យ​ជន​នេះ​រត់គេច​ខ្លួន តែ​សមត្ថកិច្ច​បាន​ដេញ​តាម​ចាប់​ឃាត់ខ្លួន​នាំ​យក​មក​អធិការ​ស្រុក​ធ្វើការ​សាកសួរ រួច​ក៏​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ