ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំណុល​គ្រួសារ​នឹង​ធ្លាក់​ចុះ​ ដោយសារ​វិធានការ​របស់​រដ្ឋាភិបាល

6 ឆ្នាំ មុន

ទីក្រុង​សេ​អ៊ូ​ល ៖ ធនាគារកណ្តាល​កូរ៉េ​ខាងត្បូង កាលពី​ថ្ងៃ​ព្រហស្បតិ៍​ព្យាករ​ថា បំណុល​គ្រួសារ​នឹង​ធ្លាក់​ចុះ ដោយសារ​រដ្ឋាភិបាល​មាន​វិធានការ​រឹត​បន្តឹង​ស្តង់ដា​កម្ចី និង​គ្រប់គ្រង​ការ​វិនិយោគ​អចលនទ្រព្យ​ប្រថុយប្រថាន ។ យោង​តាម​របាយការណ៍​គោលនយោបាយ​រូបិយ​វត្ថុ​ធនាគារ​កូរ៉េ (BOK)…

ទីក្រុង​សេ​អ៊ូ​ល ៖ ធនាគារកណ្តាល​កូរ៉េ​ខាងត្បូង កាលពី​ថ្ងៃ​ព្រហស្បតិ៍​ព្យាករ​ថា បំណុល​គ្រួសារ​នឹង​ធ្លាក់​ចុះ ដោយសារ​រដ្ឋាភិបាល​មាន​វិធានការ​រឹត​បន្តឹង​ស្តង់ដា​កម្ចី និង​គ្រប់គ្រង​ការ​វិនិយោគ​អចលនទ្រព្យ​ប្រថុយប្រថាន ។

យោង​តាម​របាយការណ៍​គោលនយោបាយ​រូបិយ​វត្ថុ​ធនាគារ​កូរ៉េ (BOK) ដែល​បាន​ដាក់​ជូន​រដ្ឋសភា​បង្ហាញ​ថា ប្រាក់​កម្ចី​ពី​ស្ថាប័នហិរញ្ញវត្ថុ​ដើម្បី​ទិញ​ផ្ទះ​នឹង​កើនឡើង​យឺត ដោយ​សារ​វិធានការ​អចលនទ្រព្យ​នៅ​ថ្ងៃ​ទី​២ សីហា និង​វិធានការ​បំណុល​គ្រួសារ​នៅ​ថ្ងៃ​ទី​២៤ តុលា ។

រដ្ឋាភិបាល​ស្ថិត​នៅ​ក្រោម​ប្រធានាធិបតី​លោក Moon Jae-in ដែល​បាន​ឡើង​កាន់​តំណែង​កាលពី​ខែឧសភា បាន​ប្រកាស​វិធានការ​មួយ​ដើម្បី​គ្រប់គ្រង​ការ​វិនិយោគ​ប្រថុយប្រថាន​នៅ​លើ​ទីផ្សារ​អចលនទ្រព្យ ខណៈ​ពលរដ្ឋ​កូរ៉េ​ប្រញាប់​ទិញ​ផ្ទះ​ថ្មី ព្រោះ​ចំណាយ​លើ​កម្ចី​ទាប ។

គេ​ក៏​មាន​ផែនការ​រឹត​បន្តឹង​ស្តង់ដា​កម្ចី​គ្រួសារ​ផង​ដែរ ដើម្បី​ការពារ​អ្នក​ដែល​មានផ្ទះ​ច្រើន ហើយ​យក​ប្រាក់​កម្ចី​នោះ​ទិញ​ផ្ទះ​បន្ថែម​ទៀត ។

ធនាគារ​កូរ៉េ​បាន​កំណត់​អត្រា​ការ​ប្រាក់​គោល​ក្នុង​កម្រិត​ទាប គឺ​ស្មើ​១,២៥%​ចាប់តាំងពី​ខែមិថុនា ឆ្នាំ​មុន​មក ។ អត្រា​នេះ​បាន​ធ្លាក់​ចុះ​ពី​៣,២៥%​កាលពី​ខែកក្កដា ឆ្នាំ​២០១២ ។
នៅ​ក្រោម​រដ្ឋាភិបាល​មុន​រយៈពេល​៩​ឆ្នាំ បំណុល​គ្រួ​សារបាន​កើនឡើង​ស្ទើរ​ទ្វេ​ដង នៅ​ពេល​ពលរដ្ឋ​សម្រុក​ទិញ​ផ្ទះ​ថ្មី​ជាមួយ​ប្រាក់​កម្ចី​មានការ​ប្រាក់​ទាប ។

បំណុល​គ្រួសារ​កើនឡើង​យ៉ាង​ឆាប់រហ័ស គឺជា​ការ​ឈឺក្បាល​សម្រាប់​សេដ្ឋកិច្ច​កូរ៉េ​ខាងត្បូង ព្រោះ​វា​បាន​ធ្វើ​ឱ្យ​ការ​ចំណាយ​ឯកជន​ធ្លាក់​ចុះ ។

របាយការណ៍​របស់​ធនាគារ​កូរ៉េ​បង្ហាញ​ថា ការ​ដំឡើង​ថ្លៃ​ផ្ទះ និង​ការ​ទិញ​ផ្ទះ​បាន​ធ្លាក់​ចុះ​នា​ពេល​ថ្មី​ៗ​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​ប្រកាស​វិធានការ​ដោយ​រំពឹង​ថា តម្រូវការ​ផ្ទះ​ថ្មី​នឹង​ចុះ​ខ្សោយ ហើយ​តម្លៃនឹង​កើនឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ