ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​អ្នកលក់ និង​អ្នកទិញ​ថ្នាំ​ញៀន​២​នាក់

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ច​នគរបាល​ស្រុក​វាល​វែង​បាន​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ចំនួន​០២​នាក់​ដែល​ម្នាក់​ជា​អ្នកលក់ និង​ម្នាក់​ទៀត​ជា​អ្នកទិញ រួម​ជាមួយ​វត្ថុ​តាង​ថ្នាំ​ញៀន​០៨​កញ្ចប់ និង​កាំភ្លើង​កែ​ច្នៃ​ចំនួន​០២​ដើម​ផង​ដែរ​។ ករណី​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ខណ​ពេល​កម្លាំង​សមត្ថកិច្ច​ចុះ​ល្បាត​ប្រទះ​ឃើញ…

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ច​នគរបាល​ស្រុក​វាល​វែង​បាន​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ចំនួន​០២​នាក់​ដែល​ម្នាក់​ជា​អ្នកលក់ និង​ម្នាក់​ទៀត​ជា​អ្នកទិញ រួម​ជាមួយ​វត្ថុ​តាង​ថ្នាំ​ញៀន​០៨​កញ្ចប់ និង​កាំភ្លើង​កែ​ច្នៃ​ចំនួន​០២​ដើម​ផង​ដែរ​។ ករណី​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ខណ​ពេល​កម្លាំង​សមត្ថកិច្ច​ចុះ​ល្បាត​ប្រទះ​ឃើញ កំពុង​ធ្វើ​សកម្មភាព​ជាក់ស្ដែង​នៅ​ភូមិ​ដីក្រហម​ឃុំ​អន្លង់​រាប ស្រុក​វាល​វែង​។

សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ​ម្នាក់​ឈ្មោះ គុណ សុខ​គា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​អ្នកលក់​ថ្នាំ​ញៀន និង​ម្នាក់​ទៀត​ឈ្មោះ សេង តុលា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​អ្នកទិញ​ថ្នាំ​ញៀន ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ វត្ថុ​តាង​ដែល​ដកហូត​បាន​មាន​ម្ស៉ៅ​ក្រាម​ស​ថ្លា​ដែល​ជា​សារធាតុ​ញៀន​ចំនួន​០៨​កញ្ចប់​តូច​ទម្ងន់​១,៥៩​ក្រាម​លុយ​១១៥.០០០​រៀល អាវុធ​កែ​ច្នៃ​ចំនួន​០២​ដើម​(​ប្រភេទ​ឆ្នុក​មួយ​ដើម​,​ប្រភេទ​ខ្យល់​មួយ​ដើម​) និង​គ្រាប់​២៦​គ្រាប់​។ ជនសង្ស័យ​ទាំង​ពីរ​នាក់ និង​វត្ថុ​តាង​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ