ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ស៊ីឈ្នួល​លក់​បាយ ដេក​ស្លា.ប់​នៅ​ខេត្ត​ឈុ​ន​បូ​រី

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​ថៃ​មួយ​គ្រឿង​បាន​ដឹក​បញ្ជូន​សព​ពលករ​ខ្មែរ​ម្នាក់​មក​ប្រគល់​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត កាលពី​វេ​ល​ម៉ោង​ជិត​៣​រសៀល នា​ថ្ងៃ​ទី​១០ វិច្ឆិកា ២០១៧​នេះ ក្រោយ​ដែល​ដេក​ស្លាប់​សង្ស័យ​ខ្យល់គ នៅ​ខេត្ត​ឈុ​ន​បូ​រី​។  …

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​ថៃ​មួយ​គ្រឿង​បាន​ដឹក​បញ្ជូន​សព​ពលករ​ខ្មែរ​ម្នាក់​មក​ប្រគល់​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត កាលពី​វេ​ល​ម៉ោង​ជិត​៣​រសៀល នា​ថ្ងៃ​ទី​១០ វិច្ឆិកា ២០១៧​នេះ ក្រោយ​ដែល​ដេក​ស្លាប់​សង្ស័យ​ខ្យល់គ នៅ​ខេត្ត​ឈុ​ន​បូ​រី​។

 

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ចែ​ម យី​ម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​កម្មករ​ស៊ីឈ្នួល​លក់​បាយ​ឲ្យ​ថៅកែ​ថៃ​ក្នុង​ខេត្ត​ឈុ​ន​បូ​រី និង​មាន​ទីលំនៅ​ភូមិ​ត្រពាំង​រាំង ឃុំ​អភិវឌ្ឍ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។ តាម​សាច់ញាតិ​សព​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ដេក​ស្លាប់​ក្នុង​បន្ទប់​ជួល លុះ​ម៉ោងជាង​១​រសៀល ថ្ងៃ​ទី​៩ វិច្ឆិកា​២០១៧ មិនឃើញ​ទៅ​ធ្វើការ​ដូច​សព្វមួយដង ខណៈ​សាច់ញាតិ​ទៅ​រុញ​ទ្វារ​មើល​ទើប​ដឹង​។ សព​ត្រូវ​បាន​សាច់ញាតិ​ជួល​រថយន្ត​ដឹក​បន្ត​ទៅ​លំនៅ​ដ្ឋា​ន​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕


https://youtu.be/cAgcT9_lL7M

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ