ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​ប្រាប់​ថា មិន​ទាន់​ផ្តល់​សិទ្ធិ​ឱ្យ​ទេ កុំ​ភ័យ​!

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត លោក គុយ ហ៊ួ​ត បាន​ប្រាប់​ទៅ​ប្រជាពលរដ្ឋ ចំនួន​​ជាង​៦០​គ្រួសារ​ជា​ម្ចាស់​ស្នាម​មេដៃ​ដែល​បណ្តឹង​ជំទាស់​ទៅ​នឹង​លិខិត​របស់​ក្រសួង​កសិកម្ម​ថា លិខិត​នេះ​មិនមែន​ជា​លិខិតអនុញ្ញាត្ត​ឲ្យ​ម្ចាស់​ទីតាំង​សត្វឃាត​ឈ្មោះ រស់…

ខេត្តក្រចេះ ៖ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត លោក គុយ ហ៊ួ​ត បាន​ប្រាប់​ទៅ​ប្រជាពលរដ្ឋ ចំនួន​​ជាង​៦០​គ្រួសារ​ជា​ម្ចាស់​ស្នាម​មេដៃ​ដែល​បណ្តឹង​ជំទាស់​ទៅ​នឹង​លិខិត​របស់​ក្រសួង​កសិកម្ម​ថា លិខិត​នេះ​មិនមែន​ជា​លិខិតអនុញ្ញាត្ត​ឲ្យ​ម្ចាស់​ទីតាំង​សត្វឃាត​ឈ្មោះ រស់ ប៉េង​​លី​ម បាន​បន្ត​សុពលភាព​ពិឃាតសត្វ​ក្នុង​ឆ្នាំ​២០១៨​នោះ​ទេ គឺ​គ្រាន់តែ​ជា​លិខិត​ជូនដំណឹង​ម្ចាស់ សត្វឃាត​នេះ មាន​សិទ្ធិ​ដាក់​ពាក្យ​ស្នើ​សុំ​បន្ត​អាជីវកម្ម​តែ​ប៉ុណ្ណោះ​។

នៅ​ក្នុង​ជំនួប​ដើម្បី​បំភ្លឺ​ពី​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​លោក គុយ ហ៊ួ​ត និង​ប្រធាន​កា​រិ​យា ល័យ ជាមួយនឹង​ពលរដ្ឋ​ជា​ម្ចាស់​បណ្តឹង​ទាំងអស់​ចំនួន​ជាង​៦០​គ្រួសារ មាន​ទីលំនៅ​ក្នុងភូមិ​កែង​ប្រាសាទ ឃុំ​សំបូរ ស្រុក​សំបូរ ដែល​បាន​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​៩ វិច្ឆិកា នៅ​ក្នុង​សាល​ប្រជុំ​ការិយាល័យ​កសិកម្ម​ស្រុក ។ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាន​បញ្ជាក់​ប្រាប់​ទៅ​ពលរដ្ឋ​ទៀត​ថា ក្រសួងកសិកម្ម ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត​បាន​លើកទឹកចិត្ត​នៅ​រាល់​ការ​វិនិយោគ​ក្នុង​មូល​ដ្នា​ន​លើ​គ្រប់​វិស័យ តែ​ប្រសិនបើ​ការ​វិនិយោគ​នោះ មិន​បង្ក​ផល​ចំណេញ​​ដល់​ពលរដ្ឋ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ទៅ​វិញ​នោះ គឺ​ក្រសួង​ក៏​ដូច​ជា​​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​មាន​វិនិយោគ​ជា​ដាច់ខាត​។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​លោក គុយ ហ៊ួ​ត បាន​បញ្ជាក់​ប្រាប់​ទៅ​ពលរដ្ឋ​ដែល​អះអាង​ថា ប្រឈម​នឹង​ផល​ប៉ះពាល់​ពី​ទីតាំង​សត្វឃាត​នោះ​ទៀត​ថា ប្រសិនបើ​ក្រសួង​បាន​អនុ​ញ្ញាត​​ឲ្យ ម្ចាស់​ទីតាំង​សត្វឃាត​ឈ្មោះ រស់ ប៉េង​លី​ម មាន​សិទ្ធិ​ស្នើ​សុំ​ការ​ធ្វើ​អាជីវកម្ម​បន្ត​នៅ​ឆ្នាំ​២០១៨ ដូច​លិខិត​ដែល​បាន​ដាក់​ជូន​នេះ ហើយ​ប្រសិនបើ​មន្ទីរ​ជំនាញ​កសិកម្ម​ខេត្ត​-​ស្រុក និង​ចុះ​ធ្វើការ​វាយតម្លៃ​ថា ទីតាំង​នេះ​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ និង​ការ​អនុវត្ត​មិន​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​ទេ​នោះ ក៏​មន្ទីរ​កសិកម្ម​សម្រេច​មិន​ចេញ​ទិដ្ឋាការ​ឲ្យ​ម្ចាស់​អាជីវកម្ម​នេះ បាន​បន្ត​សិទ្ធិ​ធ្វើ​អាជីវកម្ម​ទៀត​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ