ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មាន​ជំងឺហឺត​ប្រឈម​ខ្ពស់​សម្រាលកូន​មិន​គ្រប់​ទម្ងន់

6 ឆ្នាំ មុន

យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី​១​បាន​បង្ហាញ​ថា ​ជំងឺហឺត​បាន​បង្កើន​ហានិភ័យ​នៃ​ផលវិបាក​អំឡុង​ពេល​មាន​ផ្ទៃពោះ និង​ពេល​សម្រាល​ដោយសារ​អ្នក​ម្តាយ​ដែល​មាន​ជំងឺហឺត​ប្រឈម​​មុខ​នឹង​ជំងឺ​ព្រាយ​ក្រឡាភ្លើង​(​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​មានការ​បំផ្លាញ​សរីរាង្គ​ក្នុង​រាង​កាយ​) និង​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​សម្រាលកូន​មិន​គ្រប់​ទម្ងន់ ។ ការ​សិក្សា​នេះ​បាន​និយាយ​ថា​ផលវិបាក​ទាំងនេះ និង​ផលវិបាក​ដទៃ​ទៀត​អំឡុង​ពេល​មាន​ផ្ទៃពោះ និង​ពេល​សម្រាលកូន​មិន​អាច​ត្រូវ​បាន​ពន្យល់​ដោយ​កត្តា​តំណពូជ ឬ​កត្តាបរិស្ថាន​នោះ​ទេ…

យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី​១​បាន​បង្ហាញ​ថា ​ជំងឺហឺត​បាន​បង្កើន​ហានិភ័យ​នៃ​ផលវិបាក​អំឡុង​ពេល​មាន​ផ្ទៃពោះ និង​ពេល​សម្រាល​ដោយសារ​អ្នក​ម្តាយ​ដែល​មាន​ជំងឺហឺត​ប្រឈម​​មុខ​នឹង​ជំងឺ​ព្រាយ​ក្រឡាភ្លើង​(​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​មានការ​បំផ្លាញ​សរីរាង្គ​ក្នុង​រាង​កាយ​) និង​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​សម្រាលកូន​មិន​គ្រប់​ទម្ងន់ ។

ការ​សិក្សា​នេះ​បាន​និយាយ​ថា​ផលវិបាក​ទាំងនេះ និង​ផលវិបាក​ដទៃ​ទៀត​អំឡុង​ពេល​មាន​ផ្ទៃពោះ និង​ពេល​សម្រាលកូន​មិន​អាច​ត្រូវ​បាន​ពន្យល់​ដោយ​កត្តា​តំណពូជ ឬ​កត្តាបរិស្ថាន​នោះ​ទេ ។

ជំងឺហឺត​គឺជា​ជំងឺ​ដែល​បណ្តាល​មក​ពី​ការ​រលាក​សួត​រ៉ាំរ៉ៃ​មាន​រោគ​សញ្ញា​ដូច​ជា​ក្អក និង​ពិបាក​ដកដង្ហើម​និង​ប៉ះពាល់​ដល់​ស្ត្រី​ប្រហែល​៨%​ទៅ​១០%​នៅ​ប្រទេស​ស៊ុ​យ​អែ​ត ។
ដោយ​ប្រើ​ទិន្នន័យ​ពី​កំណើត​ក្នុង​ប្រទេស​ស៊ុ​យ​អ៊ែ​ត បញ្ជី​ឱសថ និង​អ្នកជំងឺ ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន Karolinska អាច​ពិនិត្យ​មើល​ការ​ទាក់ទង​រវាង​ជំងឺហឺត​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ និង​លទ្ធផល​នៃ​ការ​មាន​ផ្ទៃពោះ និង​ការ​សម្រាលកូន​។

ការ​សិក្សា​លើ​ការ​ផ្តល់​កំណើត​ជាង​១​លាន​នាក់​ចំពោះ​ស្ត្រី​ត្រឹមតែ​ជា​៧០០.០០០​នាក់​ចន្លោះ​ឆ្នាំ​២០០១ និង​២០១៣ ពួក​គេ​បាន​រក​ឃើញ​ថា​មាន​ទារក​១០%​កើត​ចេញពី​ម្តាយ​ដែល​មាន​ជំងឺហឺត ។

ក្នុង​ចំណោម​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់ ៤%​មាន​ជំងឺ​ព្រាយ​ក្រឡាភ្លើង ។ យើង​បាន​រក​ឃើញ​ថា ហានិភ័យ​នៃ​ជំងឺ​ព្រាយ​ក្រឡាភ្លើង​គឺ​មាន​១៧%​ចំពោះ​ស្ត្រី​ដែល​មាន​ជំងឺហឺត​បើ​ប្រៀបធៀប​ទៅ​នឹង​ស្ត្រី​ដែល​មិន​មាន​ជំងឺ​នេះ​។ នេះ​បើ​តាម​សម្តី​របស់​អ្នកដឹកនាំ​ការ​សិក្សា​នេះ​លោក​វេជ្ជបណ្ឌិត Gustaf Rejno ដែល​ជា​គ្រូពេទ្យ​វះកាត់ និង​ជា​បណ្ឌិត​នៅ​នាយកដ្ឋាន​រោគរាតត្បាត និង​ជីវសាស្ត្រ​នៃ​វិទ្យាស្ថាន Karolinska ។

លើស​ពី​នេះ​ស្ត្រី​ដែល​មាន​ជំងឺហឺត​ទំនងជា​មានកូន​មិន​គ្រប់​ទម្ងន់ ការ​សម្រាលកូន​ដោយ​ឧបករណ៍​ជំនួយ ការ​សម្រាលកូន​ដោយ​វិធី​វះកាត់ និង​ការ​មាន​ផ្ទៃពោះ​រយៈពេល​ខ្លី ។

ដើម្បី​បញ្ជាក់​ថា​តើ​ផលវិបាក​នេះ​អាច​កំណត់​ដោយ​កត្តា​តំណពូជ ឬ​កត្តាបរិស្ថាន ក្រុម​អ្នក​​ស្រាវជ្រាវ​ក៏​បាន​កំណត់​អត្តសញ្ញាណ​នៃ​ការ​ផ្តល់​កំណើតរ​បស់បង​ប្អូនជីដូនមួយ និង​បងប្អូន​ស្រី​ដែល​មិន​មាន​ជំងឺហឺត​របស់​ស្ត្រី​ដែល​មាន​ជំងឺហឺត​នេះ ។

នៅ​ពេល​ប្រៀបធៀប​ក្រុម​ទាំង​២​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ពី​ទំនាក់ទំនង​រវាង​ជំងឺហឺត​នៃ​ស្ត្រី​មាន​ផ្ទៃពោះ និង​ផលវិបាក​អំឡុង​ពេល​មាន​ផ្ទៃពោះ និង​ពេល​សម្រាល​កូន ។

លោក​វេជ្ជបណ្ឌិត Rejno និយាយ​ថា​វា​ហាក់ដូចជា​ជំងឺហឺត​ខ្លួន​វា​ផ្ទាល់​ដែល​បណ្តាល​ឲ្យ​មាន​ផលវិបាក​ទាំងនេះ ។

នេះ​មាន​ន័យ​ថា​ជំងឺហឺត​ដែល​គ្រប់គ្រង​បាន​យ៉ាង​ល្អ​អំឡុង​ពេល​មាន​ផ្ទៃពោះ​អាច​កាត់​បន្ថយ​ភាព​ស្មុគស្មាញ​នៃ​ផលវិបាក​អំឡុង​ពេល​មាន​ផ្ទៃពោះ និង​ពេល​សម្រាលកូន ។ នៅ​ក្នុង​ការ​សិក្សា មុន​ៗ យើង​បានឃើញ​ថា​នេះ​ជា​ករណី​ពិតប្រាកដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ