ទឹកចិត្តម្តាយគួរឱ្យសរសើរណាស់ ទោះគាត់ចាស់យ៉ាងណាក៏ដោយ
« Daily Mail » របស់អង់គ្លេសផ្សាយថា លោកយាយ Ada keating អាយុ៩៨ឆ្នាំ ជាម្តាយបានសុំផ្លាស់ទៅរស់នៅក្នុងមជ្ឈមណ្ឌលចាស់ជរាដើម្បីថែទាំលោកតា…
« Daily Mail » របស់អង់គ្លេសផ្សាយថា លោកយាយ Ada keating អាយុ៩៨ឆ្នាំ ជាម្តាយបានសុំផ្លាស់ទៅរស់នៅក្នុងមជ្ឈមណ្ឌលចាស់ជរាដើម្បីថែទាំលោកតា…
« Daily Mail » របស់អង់គ្លេសផ្សាយថា លោកយាយ Ada keating អាយុ៩៨ឆ្នាំ ជាម្តាយបានសុំផ្លាស់ទៅរស់នៅក្នុងមជ្ឈមណ្ឌលចាស់ជរាដើម្បីថែទាំលោកតា Tom Keating កូនប្រុសអាយុ៨០ឆ្នាំ ។
លោកតា Tom Keating បានផ្លាស់ចេញពីផ្ទះនៅក្រុង Wavertree ទៅរស់នៅក្នុងមជ្ឈមណ្ឌលចាស់ជរា «Moss View » ខណ្ឌ Huy Ton ក្រុងលីវើភូល កាលពីឆ្នាំ២០១៦ ព្រោះត្រូវការថែទាំសុខភាព និងរស់នៅជាប្រចាំថ្ងៃ ក្រោយមកលោកយាយ Ada ផ្លាស់ទៅរស់នៅក្នុងទីតាំងនោះដែរ ។ ម្តាយ និងកូនមួយគូនេះរួមរស់ជាមួយគ្នានៅគ្រប់ពេល ។លោកតា Tom មិនធ្លាប់រៀបការ ប៉ុន្តែរស់នៅជាមួយម្តាយជាប្រចាំ ។
លោកយាយ Ada ថ្លែងថា « ខ្ញុំនឹងនិយាយរាត្រីសួស្តី ជាមួយ Tom នៅរៀងរាល់យប់ និងនៅពេលព្រឹកឡើងខ្ញុំក៏ទៅស្វាគមន៍ថា អរុណសួស្តី នៅពេលខ្ញុំចេញទៅរកជាងកាត់សក់ គេសួរនាំថានៅពេលណាត្រឡប់មកវិញ នៅពេលខ្ញុំត្រឡប់មកវិញគេក៏ចូលមកអោបខ្ញុំ និងគ្មានថ្ងៃណានឹងឈប់ប្រតិបត្តិជាម្តាយបានទេ » ។
លោកតា Tom បានកោតសរសើរបុគ្គលិកនៅក្នុងមជ្ឈមណ្ឌលមនុស្សចាស់ថា « ខ្ញុំត្រេកអរដែលជួបម្តាយកាន់តែច្រើន ព្រោះម្តាយបានរស់នៅទីនេះ ហើយពេលខ្លះម្តាយនិយាយថា ធ្វើឥរិយាបថអោយបានល្អណា ម្តាយគាត់ថែទាំខ្ញុំល្អណាស់» ។
លោកតា Tom ជាកូនច្បងក្នុងចំណោមបងប្អូន៤នាក់ ដោយ ប្អូនៗសុទ្ធតែស្រី ។ លោកតាTom ធ្លាប់បម្រើការងារជាជាងលាបពណ៌ និងតែងលម្អនៅក្នុងអគារ ចំណែកលោកយាយ Ada ធ្លាប់ជាគ្រូពេទ្យ ។
លោកហ្វ៊ីលីប ដានៀល អ្នកមើលការខុសត្រូវនៅមជ្ឈមណ្ឌលចាស់ជរានោះ សម្តែងការពេញចិត្តខ្លាំងដែលបានឃើញក្តីស្រឡាញ់របស់ម្តាយ និងកូនមួយគូនេះ ហើយកម្ររកបំផុតដែលម្តាយ និងកូនបានរស់នៅក្នុងមជ្ឈមណ្ឌលតែមួយបែបបនេះ ៕
ចែករំលែកព័តមាននេះ