ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ស្កេ​ន​កូដ QR ដោយ​ប្រើប្រាស់​ទូរស័ព្ទ iPhone

6 ឆ្នាំ មុន

មាន​ដឹង​ទេ​ថា អ្នក​អាច​ស្កេ​ន​កូដ QR បាន​ដោយ​ងាយ ហើយ​មិន​ចាំបាច់​ទាញ​កម្មវិធី​ទូរស័ព្ទ​ណាមួយ​ទេ ។ អ្នក​គ្រាន់តែ​ត្រូវការ​កាមេរ៉ា​ទូរស័ព្ទ​ប៉ុណ្ណោះ ។ បញ្ហា​មួយ​ក្នុង​ការ​ប្រើប្រាស់​កូដ​ទាំងនេះ គឺ​យើង​ពិបាក​ស្កេ​ន​វា​ដោយ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ…

មាន​ដឹង​ទេ​ថា អ្នក​អាច​ស្កេ​ន​កូដ QR បាន​ដោយ​ងាយ ហើយ​មិន​ចាំបាច់​ទាញ​កម្មវិធី​ទូរស័ព្ទ​ណាមួយ​ទេ ។ អ្នក​គ្រាន់តែ​ត្រូវការ​កាមេរ៉ា​ទូរស័ព្ទ​ប៉ុណ្ណោះ ។

បញ្ហា​មួយ​ក្នុង​ការ​ប្រើប្រាស់​កូដ​ទាំងនេះ គឺ​យើង​ពិបាក​ស្កេ​ន​វា​ដោយ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ ព្រោះ​យើង​ត្រូវ​ទាញ​យក​កម្មវិធី​ទូរស័ព្ទ​មួយ​ជា​មុន​សិន ។

យ៉ាងណា​ក្តី កូដ​ទាំងនេះ​មាន​ព័ត៌មាន​ផ្សេង​ៗ ដូច​ជា គេហទំព័រ អ៊ីម៉ែ​ល លេខ​ទូរស័ព្ទ សំបុត្រ ឬ​គូ​ប៉ុង​ជាដើម ។ វា​ជា​ផ្លូវ​កាត់​មួយ​សម្រាប់​អ្នក​ប្រើប្រាស់​ចង់រក​ព័ត៌មាន​ទាំង​នេះ។

ប៉ុន្តែ​ការ​ប្រើប្រាស់​វា​មិន​ងាយស្រួល​ទេ ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ភាគច្រើន​មិន​ប្រើប្រាស់​កូដ​នេះ​ទាំងស្រុង​តែ​ម្តង ។ ប៉ុន្តែ​បច្ចុប្បន្ន យើង​អាច​ស្កេ​ន​កូដ​ទាំងនេះ​បាន​ដោយ​ងាយ​ស្រួល គ្រាន់តែ​ធ្វើ​តាម​វិធី​ខាងក្រោម ។

ដំបូង ត្រូវ​មាន​ប្រព័ន្ធ iOS 11 ដំណើរការ​ជា​មុន​សិន រួច​ចុច​ចូល​ក្នុង​កម្មវិធី​កាមេរ៉ា និង​តម្រង់​​វា​ទៅ​កាន់​កូដ​នេះ ។ អ្នក​ត្រូវ​ប្រាកដ​ថា កូដ​នេះ​បង្ហាញ​យ៉ាង​ច្បាស់​លើ iPhone របស់​​អ្នក​។ នៅ​ពេល​ទូរស័ព្ទ​ស្គាល់​កូដ​នេះ​ហើយ វា​នឹង​ស្នើ​ឲ្យ​អ្នក​ចូល​ទៅ​កាន់​គេហទំព័រ​ណា​មួយ​។ បើ​មិនឃើញ​ទេ គឺ​អាច​សាកល្បង​ពង្រីក​រូបភាព ឬ​ដាក់​កូដ​នេះ​ឲ្យ​ជិត​កាមេរ៉ា។

លើស​ពី​នេះ អ្នក​ថែម​ទាំង​អាច​ស្កេ​ន​កូដ​របស់​អ្នក​ក្នុង​កម្មវិធី Messenger របស់ Facebook ថែម​ទៀត ។

អ្នក​អាច​នឹង​ចាប់អារម្មណ៍​ថា នៅ​ជុំវិញ​រូបភាព Profile របស់​អ្នក​ក្នុង​កម្មវិធី​នេះ​មាន​ចំណុច​តូច​ៗ ។ វា​ជា​កូដ QR របស់​អ្នក​ដែល​មាន​ព័ត៌មាន​ផ្ទាល់ខ្លួន ។

ដើម្បី​បន្ថែមចំនួន Contact ក្នុង Messenger គ្រាន់តែ​ចុច​ចូល​ក្នុង​កម្មវិធី​នេះ រួច​ចុច​លើ People ហើយ​ចុច Scan Code ។ បន្ទាប់​មក តម្រង់​កាមេរ៉ា​ទៅ​រក​កូដ​នោះ គឺជា​ការ​ស្រេច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ