ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​ធនធានទឹក និង​ឧតុនិយម​មាន​គម្រោង​កែ​លំអរ​ប្រព័ន្ធ​ធារាសាស្ត្រ​នា​រដូវវស្សា 

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ មន្ត្រី​បច្ចេកទេស​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយមតំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចុះ​ពិនិត្យ​ប្រព័ន្ធ​ធារាសាស្ត្រ ចំនួន​៧​ទីតាំង​ក្នុង​ខេត្តឧត្តរមានជ័យ ដើម្បី​ធ្វើការ​ជួសជុល និង​កែ​លំអរ​ឡើង​ដែល​អាច​ស្តុក​ទឹក​ច្រើន ក្នុង​ការ​ធានា​សម្រាប់​ប្រើប្រាស់​នៅ​វ​ដូ​វ​ប្រាំង…

ខេត្តឧត្តរមានជ័យ ៖ មន្ត្រី​បច្ចេកទេស​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយមតំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចុះ​ពិនិត្យ​ប្រព័ន្ធ​ធារាសាស្ត្រ ចំនួន​៧​ទីតាំង​ក្នុង​ខេត្តឧត្តរមានជ័យ ដើម្បី​ធ្វើការ​ជួសជុល និង​កែ​លំអរ​ឡើង​ដែល​អាច​ស្តុក​ទឹក​ច្រើន ក្នុង​ការ​ធានា​សម្រាប់​ប្រើប្រាស់​នៅ​វ​ដូ​វ​ប្រាំង ។

លោក ញ៉ឺ​ន គួ​ន ប្រធាន​មន្ទី​ធនធានទឹក និង​ឧតុនិយម​ខេត្ត​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៨ ខែវិច្ឆិការ ឆ្នាំ​២០១៧​ថា ប្រព័ន្ធ​ធារាសាស្ត្រ​សម្រាប់​ថែទាំ​ជា​ប្រចាំ​នៅ​ក្នុង​ខេត្តឧត្តរមានជ័យ មាន​ចំនួន​៧​ទីតាំង ហើយ​ក្នុង​នោះ​មាន​ទំនប់​ប្រព័ន្ធ​ធារាសាស្ត្រ​មួយ បាន​រង​ការ​ខូចខាត​ដោយសារ​ទឹកជំនន់​បំផ្លាញ​នា​រដូវវស្សា​កន្លង​មក ។ លោក​បន្ត​ថា ក្រោយ​ពី​រដូវវស្សា​បាន​បញ្ចប់ ក្រុមការងារ​ជំនាញ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម រួម​នឹង​ក្រុមការងារ​ប្រចាំការ កំពុងធ្វើការ​ជួសជុល​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​ក្នុង​ខេត្ត​ចំនួន​បាន​រួចរាល់​ជា​បណ្តើរ​ៗ ។

ដែល​ក្នុង​នោះ​ទី​១- ប្រព័ន្ធ​ធារាសាស្ត្រ​បេង ស្ថិត​នៅ​ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ទី​២- ប្រព័ន្ធ​ធារាសាស្ត្រ រហាល​សឹ​ង្ហ ស្ថិត​នៅ​ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ទី​៣- ប្រព័ន្ធ​ធារាសាស្ត្រ​ក​ណ្ដែ​ក ស្ថិត​នៅ​សង្កាត់​សំរោង ក្រុង​សំរោង ទី​៤- ប្រព័ន្ធ​ធារាសាស្ត្រ តា​អែន ស្ថិត​នៅ​ឃុំ​ពង្រ ស្រុក​ចុងកាល់ ទី​៥- ប្រព័ន្ធ​ធារាសាស្ត្រ ចុងកាល់ ស្ថិត​នៅ​ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ទី​៦- ប្រព័ន្ធ​ធារាសាស្ត្រ ០៥ ស្ថិត​នៅ​ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ និង​ទី​៧- ប្រព័ន្ធ​ធារាសាស្ត្រ​ទំនប់​ដាច់ ស្ថិត​នៅ​ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ