ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុំ​ថ្ម​អវកាស​អាយុ​ស្មើនឹង​ភព​ផែនដី លក់​ចេញ​ក្នុង​តម្លៃ​មិនធម្មតា​ទេ

6 ឆ្នាំ មុន

ស៊ុ​យ​អែ​ត ​៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ថ្ម​អវកាស​ដែល​មាន​អាយុកាល​ស្មើ​នឹង​ភព​ផែនដី គឺ​អាយុកាល​៤​ពាន់​លាន​ឆ្នាំ ត្រូវ​បាន​គេ​លក់​ចេញ​ក្នុង​ពិធី​ដេញថ្លៃ​មួយ​នៅ​ស៊ុ​យ​អែ​ត ក្នុង​តម្លៃ​១៨.៣៧៤​ដុល្លារ​។ វា​គឺជា​វត្ថុ​ដែល​មាន​អាយុកាល​ច្រើន​ជាងគេ​នៅ​ក្នុង​ចំណោម​វត្ថុ​ធ្លាប់​ដាក់​ដេញថ្លៃ​ទាំងអស់​។…

ស៊ុ​យ​អែ​ត ​៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ថ្ម​អវកាស​ដែល​មាន​អាយុកាល​ស្មើ​នឹង​ភព​ផែនដី គឺ​អាយុកាល​៤​ពាន់​លាន​ឆ្នាំ ត្រូវ​បាន​គេ​លក់​ចេញ​ក្នុង​ពិធី​ដេញថ្លៃ​មួយ​នៅ​ស៊ុ​យ​អែ​ត ក្នុង​តម្លៃ​១៨.៣៧៤​ដុល្លារ​។ វា​គឺជា​វត្ថុ​ដែល​មាន​អាយុកាល​ច្រើន​ជាងគេ​នៅ​ក្នុង​ចំណោម​វត្ថុ​ធ្លាប់​ដាក់​ដេញថ្លៃ​ទាំងអស់​។

វា​ត្រូវ​បាន​រក​ឃើញ​នៅ​ដើម​សតវត្ស​ទី​២០ ដែល​គេ​គិត​ថា វា​ជា​ថ្ម​មួយ​ដ៏​កម្រ​បំផុត​។ វា​មាន​​ខ្នាត​ទំហំ 26 x 23 x 17cm នឹង​ទម្ងន់​២៦.៥​គីឡូក្រាម​។ វា​តូច​ពិតមែន តែ​មាន​តម្លៃ​ថ្លៃ ដោយសារ​តែ​អាយុកាល​របស់​វា​ច្រើន​។

ការ​ដាក់​ដេញថ្លៃ​នោះ​ធ្វើ​ឡើង​នៅ​ទីក្រុង Pajalam Norrbotten ប្រទេស​ស៊ុ​យ​អែ​ត ដែល​មាន Catawiki គឺជា​ម្ចាស់ផ្ទះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ