ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​​ដូណាល់ ត្រាំ គំរាម​កូរ៉េ​ជើង​

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេរិ​ក​-​ប្រទេស​កូរ៉េ​ខាងជើង ៖ ពេល​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កូរ៉េ​ខាងត្បូង​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ព្រមាន​ក្រុង​ព្យុ​ង​យ៉ាង​ថា ពេលវេលា​ប្រើ​កម្លាំង​មក​ដល់​ហើយ ។ នា​ថ្ងៃ​ទី​៨ វិច្ឆិកា…

សហរដ្ឋ​អា​មេរិ​ក​-​ប្រទេស​កូរ៉េ​ខាងជើង ៖ ពេល​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កូរ៉េ​ខាងត្បូង​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ព្រមាន​ក្រុង​ព្យុ​ង​យ៉ាង​ថា ពេលវេលា​ប្រើ​កម្លាំង​មក​ដល់​ហើយ ។

នា​ថ្ងៃ​ទី​៨ វិច្ឆិកា លោក​ត្រាំ បាន​ផ្ញើ​សារ​ព្រមាន​មួយ​ដល់ «​ជន​ផ្តាច់​ការ​សាហាវ​ក្រុង​ព្យុ​ង​យ៉ាង​» ដោយ​និយាយ​ថា ដាច់ខាត​កុំ​មើល​ស្រាល​ការ​ប្តេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាម​រិ​ក និង​សម្ព័ន្ធមិត្ត​ឱ្យ​សោះ ។

នៅ​ឯ​សភាជាតិ​កូរ៉េ​ខាងត្បូង លោក​ត្រាំ អះអាង​ថា គ្រប់​ប្រជាជាតិ​ដែល​មានការ​ទទួល​ខុសត្រូវ ត្រូវ​តែ​រួបរួម​កម្លាំង​គ្នា ដើម្បី​ធ្វើ​ឱ្យ​របប​សាហាវ​កូរ៉េ​ខាងជើង​នៅ​ឯកោ ។ លោក​អ្នក​ពុំ​អាច​គាំទ្រ​របប​នេះ និង​ពុំ​អាច​ជួយ​ផ្គត់ផ្គង់ ហើយ​កុំ​ទទួលយក​បណ្តា​ការ​ប្រព្រឹត្ត​របស់​​ក្រុង​ព្យុ​ង​យ៉ាង ។ លោក​បាន​លើក​ឈ្មោះ​ប្រទេស​ចិន និង​រុ​ស្ស៊ី​ជា​សម្ព័ន្ធមិត្ត​ប្រពៃណី​​របស់​កូរ៉េ​ខាងជើង ។

នៅ​មុខ​បណ្តា​សមាជិក​សភា​កូរ៉េ​ខាងត្បូង លោក​ត្រាំ បន្ត​ថា «​ចូរ​កុំ​មើល​ស្រាល​យើង ហើយ​​កុំ​ធ្វើ​ឱ្យ​យើង​ជួប​បញ្ហា ។ យើង​នឹង​ការពារ​សន្តិសុខ​រួម​របស់​យើង ភាព​រុងរឿង​រួម​របស់​យើង និង​សេរីភាព​ដ៏​ពិសិដ្ឋ​របស់​យើង​» ។

ក្នុង​សុន្ទរកថា​មួយ​ដោយ​ពាក្យពេចន៍​ខ្លាំង​ៗ ផ្ទុយ​នឹង​វោហា​សាស្ត្រ​ដែល​មានការ​ថ្លឹងថ្លែង​របស់​លោក​នា​ពេល​មុន​នេះ លោក​ត្រាំ និយាយ​ថា បណ្តា​អាវុធ​ដែល​អ្នកឯង​មាន​នឹង​ពុំ​អាច​​ពង្រឹង​សន្តិសុខ​របស់​អ្នកឯង​បាន​ទេ ។

លោក​ត្រាំ អះអាង​កាលពី​ថ្ងៃ​ទី​៧ វិច្ឆិកា ថា មានការ​រីក​ចម្រើន​ច្រើន​លើក​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង តែ​ពុំ​ផ្តល់​ការ​បញ្ជាក់​ឡើយ ។ ទោះបី​យ៉ាងណា លោក​ក៏​អះអាង​ដែរ​ថា សម​ភាគី​ចិន​លោក​ស៊ី ជី​ន​ពីង ដែល​លោក​ត្រូវ​ជួប​នា​ថ្ងៃ​ទី​៨ វិច្ឆិកា ប្រាកដជា​មាន​ប្រយោជន៍​ខ្លាំង​បំផុត ។

សុន្ទរកថា​នេះ​របស់​លោក​ត្រាំ ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង ក្រោយ​ការ​ប្តូរ​ចិត្ត​របស់​លោក​ត្រាំ ទៅ​​បំពេញ​ទស្សនកិច្ច​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នៅ​តំបន់​ហាម​មិន​ឱ្យ​មាន​កងទ័ព DMZ ដែល​បែងចែក​ព្រំដែន​រវាង​កូរ៉េ​ទាំង​២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ