ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរ​២​ករណី​សម្លា.ប់​មនុស្ស​ម្នាក់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ គ្រោះថ្នាក់​ចរាចរ​ពីរ​ករណី​ផ្សេង​គ្នា ក្នុង​យប់​តែ​មួយ ក្នុងស្រុក​បាកាន បាន​បណ្ដាល​ឲ្យ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម និង​យុវជន​ម្នាក់​ទៀត​រង​របួសធ្ងន់ កាលពី​យប់​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៧…

ខេត្តពោធិ៍សាត់ ៖ គ្រោះថ្នាក់​ចរាចរ​ពីរ​ករណី​ផ្សេង​គ្នា ក្នុង​យប់​តែ​មួយ ក្នុងស្រុក​បាកាន បាន​បណ្ដាល​ឲ្យ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម និង​យុវជន​ម្នាក់​ទៀត​រង​របួសធ្ងន់ កាលពី​យប់​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១៩​យប់ ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១៩៦-១៩៧ ស្ថិត​ក្នុងភូមិ​ក្រពើ​រោទ៍ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង ដោយ​យុវជន​ម្នាក់​ឈ្មោះ យឿ​ន ពេជ្រ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិ​បាក់​ព្រីង ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ ១F-០៨៥៣ ធ្វើ​ដំណើរ​ពី​លិចទៅ​កើត ។ ទៅ​ដល់​ចំណុច​កើតហេតុ មិនដឹង​ជា​យ៉ាងម៉េច ស្រាប់តែ​ទៅ​បុក​គោ​យន្ត​កន្ត្រៃ​ដឹកស្រូវ​ពីក្រោយ បណ្ដាល​ឲ្យ​ដួល​សន្លប់​ស្ដូកស្ដឹង រង​របួស​យ៉ាងធ្ងន់ធ្ងរ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់ ។

ដោយឡែក​នៅ​វេលា​ម៉ោង​រំលង​អធ្រាត្រ​នោះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ២១១-២១២ ស្ថិត​ក្នុងភូមិ​ព្រៃ​ស្វាយ ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ក៏​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​មួយ​លើក​ទៀត បង្ក​ឡើង​ដោយ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង មិនដឹង​បើកបរ​ពី​ណា​ទៅ​ណា​នោះ​ទេ លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​បុក​មនុស្ស​ស្មើរ​ជើង​ម្នាក់ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។ ពេល​បុក​រួច រថយន្ដ​បង្ក​គ្រោះថ្នាក់​បាន​បន្តដំណើរ​ទៅ​មុខ​ទៀត​បាត់​ស្រមោល ចំណែក​សាកសព​ជន​រង​គ្រោះ មក​ដល់​ថ្ងៃ​ទី​០៨​នេះ​ហើយ ក៏​នៅ​តែ​រក​អត្តសញ្ញាណ​មិន​ទាន់​ឃើញ​នៅឡើយ​ដែរ ហើយ​សមត្ត​កិច្ច​បាន​យក​ទៅ​តម្កល់​នៅ​វត្ត​សុវណ្ណ​ជលសា (​ហៅ​វត្ត​ទន្សាយ​អើត​) ដើម្បី​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​សាច់​ញាត់​បន្ត ។

ចំពោះ​វត្ថុ​តាង សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់ ចំណែក​រថយន្ត​បង្ក​សមត្ថកិច្ច​កំពុង​សហការ​គ្នា​តាម​ស្វែងរក​ដើម្បី​ឲ្យ​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ