ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​ប្រឆាំង​ទី​សត្ត​ឃា​ដ ព្រោះ​ស្អុយ​ពេក

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ពលរដ្ឋ​ជិត​១០០​គ្រួសារ​រស់នៅ​ភូមិ​កែង​ប្រសាទ ឃុំ​សំបូរ ផ្តឹ​ត​មេដៃ​ប្តឹង​ជំទាស់ ទៅ​នឹង​ចំណាត់ការ​របស់​ក្រសួងកសិកម្ម​ដែល​បាន​អនុញ្ញាតិ​ឲ្យ​ម្ចាស់​ទីតាំង​សត្វឃាត​មា​នទី​តាំងនៅ កណ្តាល​ភូមិ​មួយ​កន្លែង​ឈ្មោះ រស់ ប៉េង​លី​ម បន្ត​អាជីវកម្ម​ពិឃាតសត្វ​បាន​ដដែល…

ខេត្តក្រចេះ ៖ ពលរដ្ឋ​ជិត​១០០​គ្រួសារ​រស់នៅ​ភូមិ​កែង​ប្រសាទ ឃុំ​សំបូរ ផ្តឹ​ត​មេដៃ​ប្តឹង​ជំទាស់ ទៅ​នឹង​ចំណាត់ការ​របស់​ក្រសួងកសិកម្ម​ដែល​បាន​អនុញ្ញាតិ​ឲ្យ​ម្ចាស់​ទីតាំង​សត្វឃាត​មា​នទី​តាំងនៅ កណ្តាល​ភូមិ​មួយ​កន្លែង​ឈ្មោះ រស់ ប៉េង​លី​ម បន្ត​អាជីវកម្ម​ពិឃាតសត្វ​បាន​ដដែល ខណៈ​ដែល ពួក​គាត់​បាន​លើក​ឡើង​ថា ទីតាំង​ពិឃាតសត្វ​នេះ​កំពុង​តែ​បង្ក​ការ​ប៉ះពាល់​ដល់​បរិស្ថាន​ក្នុង​សហ​គម ពិសេស​រំខាន​ការ​រស់នៅ​របស់​ពួក​គាត់​យ៉ាងធ្ងន់ធ្ងរ​ទៀត​ផង ។

ការ​សម្រេច​ធ្វើ​ពាក្យបណ្តឹង​ដោយ​មាន​ស្នាម​មេដៃ​ជំទាស់ និង​ចំណាត់ការ​របស់​អគ្គនាយក ដ្ឋា​ន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម​ពី​ពលរដ្ឋ​ជាង​៦០​គ្រួសារ​ដែល​ដាក់​ប្តឹង​ចូល មក​សាលាខេត្ត មន្ទីរ​កសិកម្ម​ខេត្ត ក៏​ដូច​ជា​សាលាស្រុក​សំបូរ ដែល​បាន​ធ្វើ​ឡើង​នៅ​កាលពីដើម ខែ​វិ​ចិ្ឆ​កា​នេះ​គឺ​បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង​ស្នើរ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ទីតាំង​សត្វឃាត​មួយ​កន្លែង យីហោ រស់ ប៉េង​លី​ម ដែល​មា​នទី​តាំងនៅ​ចំ​កណ្តាល​ភូមិ ។ ហើយ​នេះ​ក៏​ជា​បណ្តឹង​លើក​ទី​២​ហើយ របស់​ពួក​គាត់ ដែល​បាន​ប្តឹង​មក​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ទប់ស្កាត់​លើ ទីតាំង​ពិឃាតសត្វ​មួយ កន្លែង​នេះ​ថា បាន​បង្ក​ឲ្យ​មាន​បរិស្ថាន​ក្នុង​សហគមន៍​អួរ​អាប់ ដូច​ជា​មាន​ក្លិនស្អុយ សម្លេង​ថ្លង់​ធ្វើ ឲ្យ​រំខាន​ដល់​ការ​រស់នៅ ពិសេស​ប៉ះពាល់​សុខភាព​របស់​អ្នក​ភូមិ​ដោយសារ​ជម្ងឺ ឆ្លង ដល់​អ្នក​ភូមិ ក៏​ដូច​ជា​ជា​កុមារ និង​ការ​បង្ហូរ​កាក​សំណល់​ឬ​ទឹក​ស្អុយ​កខ្វក់​ចូល​ទៅ​ក្នុង​អូរ​នៅ​កណ្តាល​ភូមិ​ជាដើម​។

ពលរដ្ឋ​បាន​លើក​ឡើង​ថា ដោយសារ​ទីតាំង​សត្វឃាត​មួយ​នេះ​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង ច្រើន​ដល់​សុខទុក្ខ​ការ​រស់នៅ​របស់​ប្រជា​ពលរ​ដ្មា​ន​រយៈពេល​រាប់​សិប​ឆ្នាំទៅ​ហើយ​នោះ កាលពី​ឆ្នាំ ២០១៦ ពួក​គាត់​បាន​ប្តឹង​មក​អាជ្ញាធរ​ឲ្យ​ជួយ​អន្តរា​គម ហើយ​អាជ្ញាធរ​បាន​អះអាង​ថា និង​ផ្អាក​អាជីវ កម្មនេះ ។ តែ​នៅ​ឆ្នាំ​២០១៨​នេះ ក្រសួងកសិកម្ម​បាន​សម្រេច​ឲ្យ​ម្ចាស់​អាជីវកម្ម​ពិឃាតសត្វ​ឈ្មោះ រស់ ប៉េង​លី​ម បាន​បន្ត​សុពលភាព​អាជីវកម្ម​ដដែល ទើប​ធ្វើ​ឲ្យ​ពួក​គាត់​ដែល​រស់នៅ​ក្នុងភូមិ​និង​ក៏ ជា​អ្នក​ប្រឈម​ផង​ដែ​នោះ បាន​សម្រេច​ធ្វើ​ពាក្យបណ្តឹង​ជាមួយ​និង​ស្នាម​មេដៃ​មក​អាជ្ញាធរ​ស្រុក ខេត្ត ដើម្បី​ជំទាស់​នឹង​ចំណាត់ការ​របស់​ក្រសួងកសិកម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ