ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​មិន​ចង់ឱ្យ​សុគន្ធ នី​សា បោះបង់​អាជីព​ចម្រៀង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដំណឹង​រៀប​មង្គលការ​របស់​តារាចម្រៀង​សុគន្ធ នី​សា បង្ហាញ​ថា​នឹង​កើតឡើង​នៅ​ដើមខែ​ធ្នូ ២០១៧ ។ ស្រប​នឹង​ដំណឹង​នេះ​អ្នកគាំទ្រ​របស់​នី​សា​មិន​ចង់ឱ្យ​នាង​បោះបង់​ទេ គឺ​ចង់ឱ្យ​នាង​បន្ត​អាជីព​សិល្បៈ​ជាង​ងាក​ទៅ​តាម​ស្វាមី ។…

រាជធានី​ភ្នំពេញ ៖ ដំណឹង​រៀប​មង្គលការ​របស់​តារាចម្រៀង​សុគន្ធ នី​សា បង្ហាញ​ថា​នឹង​កើតឡើង​នៅ​ដើមខែ​ធ្នូ ២០១៧ ។ ស្រប​នឹង​ដំណឹង​នេះ​អ្នកគាំទ្រ​របស់​នី​សា​មិន​ចង់ឱ្យ​នាង​បោះបង់​ទេ គឺ​ចង់ឱ្យ​នាង​បន្ត​អាជីព​សិល្បៈ​ជាង​ងាក​ទៅ​តាម​ស្វាមី ។

តារាចម្រៀង​សុគន្ធ នី​សា ធ្លាប់​បាន​បញ្ជាក់​ថា «​គូ​ដណ្តឹង​របស់ខ្ញុំ​មិនមែន​ជា​ឪពុក​កុមារី​ណូ ឈួ​ស៊ីវ​ហេង ហើយ​ក៏​មិនមែន​ជា​មន្ត្រី​ធំ​នៅ​ក្រសួងមហាផ្ទៃ​ដែរ​» ។ ដំណឹង​នេះ​ត្រូវ​មហាជន​ទូទៅ​កំពុង​មាន​ច​ម្ង​ល់​ថា «​តើ​អ្នក​ណា​ជា​កូនកំលោះ​របស់​សុគន្ធ នី​សា ? ដោយ​កន្លង​មក​តារាចម្រៀង​រូប​នេះ​គ្រាន់តែ​បញ្ជាក់​ថា «​គូ​ដណ្តឹង​ខ្ញុំ​ជា​មនុស្ស​សាមញ្ញ​ធម្មតា​»។ ប៉ុន្តែ ទោះជា​សុគន្ធ នី​សា មិន​ប្រាប់​ថា អនាគត​ស្វាមី​របស់​នាង​ជា​បុរស​ណា​ក៏​ដោយ ក៏​អ្នក​ដែល​ស្និទ្ធ​នឹង​អ្នកចម្រៀង​ល្បីឈ្មោះ​រូប​នេះ​បង្ហើប​ឲ្យ​ដឹង​ថា​ច្បាស់​ណាស់​ថា អនាគត​ស្វាមី​របស់​សុគន្ធ នី​សា គ្មាន​អ្នក​ណា​ក្រៅពី​លោក​សាំ​ប៉ា ជា​អាណិកជន​ខ្មែរ​នៅ​សហ​រដ្ឋ​អាមេរិក​នោះ​ទេ ។ លោក​សាំ​ប៉ា ជា​អាណិកជន​ខ្មែរ នៅ​រដ្ឋ​ឡូ​វែ​ល សហរដ្ឋអាមេរិក ដែល​ជា​អ្នកមាន​ភាគហ៊ុន​ធំ​នៅ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត Manulife ។

បន្ទាប់​ពី​ឈ្វេងយល់​ចិត្ត​អាណិកជន​ខ្មែរ នៅ​អា​មេ​រិ​ក លោក​សាំ​ប៉ា មក នី​សា​សម្រេច​ភ្ជាប់ពាក្យ និង​ត្រៀម​រៀប​ការ​នា​ពេល​ខាង​មុខ​នេះ ។ នី​សា និង​អនាគត​ស្វាមី សម្រេច​ជ្រើសរើស​សណ្ឋាគារ​ថ្នាក់​ផ្កាយ​ដើម្បី​រៀប​ការ គឺ​សណ្ឋាគារ​មួយ​យ៉ាង​ប្រណីត​នៅ​ក្បែរ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ពេល​នេះ​សុគន្ធ នី​សា បាន​សម្រិតសម្រាំង​ឈ្មោះ​អ្នកសិល្បៈ​នៅ​​ក្នុងស្រុក ដើម្បី​ចូលរួម​កម្មវិធី​ពិសេស​របស់​នាង ។ សម្រាប់​តារា​ដែល​នាង​អញ្ជើញ​នោះ គឺ​សឹងតែ​គ្រប់​រូប​គ្មាន​ចន្លោះ​អ្នក​ណា​ឡើយ គឺ​ឱ្យ​តែ​ល្បីឈ្មោះ ។ សម្រាប់​ភ្ញៀវ​របស់កូនកំលោះ​វិញ​ភាគច្រើន​ជា​អ្នកជំនួញ​ធំ​ដែល​រកស៊ី​ជាមួយ​លោក​នៅ​ក្រុមហ៊ុន Manulife និង​អាណិកជន​ខ្មែរ​-​អា​មេ​រិ​ក មួយ​ចំនួន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ