ពិធីប្រគល់ផ្ទះជូនអតីតយុទ្ធជន
- បាត់ដំបង
ខេត្តបាត់ដំបង ៖ ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរង កងទ័ពជើងគោក…
ខេត្តបាត់ដំបង ៖ ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរង កងទ័ពជើងគោក…
ខេត្តបាត់ដំបង ៖ ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ សមាជិក គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជា អមដំណើរដោយលោកឧត្តមសេនីយ៍ត្រី អ៊ុក ឃ្នួច មេបញ្ជាការតំបន់ប្រតិបត្តការសឹករងបាត់ដំបង លោកប៊ុត គឹមស៊ាន អភិបាលរងខេត្តបាត់ដំបង ស្នងការរងនគរបាលខេត្ត អភិបាលស្រុកសំឡូត លោកមេឃុំមានជ័យ សប្បុរសជន អាជ្ញាធរដែនដី សរុបចំនួន ៥០នាក់ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះ០៤ខ្នងធ្វើអំពីឈើរៀបឥដ្ធប្រក់ស័ង្កសី រៀបការ៉ូបាតដែល ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈលោកឧត្តមសេនីយ៍ឯក ប៊ុន សេង ផ្តល់ជូនដល់អតីតយុទ្ធជន និងគ្មានទីជំរកសមរម្យ ។
ក្នុងឱកាសនេះដែរក៏បានប្រគល់លិខិតថ្លែងអំណរគុណរបស់លោកឧត្តមសេនីយ៍ត្រី អ៊ុក ឃ្នួច ប្រធានសមាគមអតីតយុទ្ធជនខេត្តបាត់ដំបង ជូនដល់សប្បុរសជនដែលបានជួយផ្តល់ដីទំហំ២០ម៉ែត្របូក៣០ម៉ែត្រ ផ្ទះមួយខ្នង ជូនដល់សប្បុរសជនចំនួន០៣នាក់ដែលបានជួយឧបត្ថម្ភ ក្នុងការសាងសង់ផ្ទះនេះ ។
លោកឧត្តមសេនីយ៍ត្រី អ៊ុក ឃ្នួច បានបញ្ជាក់ថា នេះជាផ្ទះលើកទី៤៨ខ្នង ដែលបានសាងសង់ជូនអតីតយុទ្ឋជនពិការជួបការលំបាក និងកំពុងសាង់សង់ចំនួន១០ខ្នងបន្តទៀតស្ថិតនៅស្រុកមោងឬស្សី និងស្រុកកំរៀង ដែលក្រុមការងារបានចុះជួបដោយផ្ទាល់ដើម្បីជួយបំពេញការខ្វះខាត និងត្រៀមជួយចំនួន៥០០គ្រួសារជួបការលំបាកបន្ថែមទៀតតាមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាសមាគមអតីតះយុទ្ឋជនកម្ពុជា និងសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។
លោកឧត្តមសេនីយ៍បានបញ្ជាក់ទៀតថា នេះជាការញុះញង់តាមបែបថ្មីដោយយកសិទ្ឋប្រជាពលរដ្ឋធ្វើជាខែលក្នុងន័យបង្កប់ធ្វើបដិវត្តន៍ពណ៌ តាមប្រទេសមួយចំនួនកំពុងឈ្លោះបាញ់គ្នាខ្ទេចខ្ទាំដោយសារសង្គ្រាមនៅឡើយ និងបំផុសកងកម្លាំងប្រដាប់អាវុធនៅក្នុងប្រទេសកម្ពុជាឲ្យបែរកាណុងកាំភ្លើងប្រឆាំងនិងរាជរដ្ឋាភិបាលវិញ ៕
ចែករំលែកព័តមាននេះ