ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​លោក​ប្រធានាធិបតី Trump គ្រប់គ្រង​ធនាគារកណ្តាល​មែនឬ ?

6 ឆ្នាំ មុន

ទីក្រុង​ញូ​វ​យ៉​ក ៖ អំណាច​មួយ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក គឺ​ការ​តែងតាំង​សមាជិក និង​ភ្នាក់ងារ​ដឹកនាំ​ជា​ច្រើន​រូប​ឲ្យ​ទទួលខុសត្រូវ​អនុវត្ត​ច្បាប់ និង​បទបញ្ជា​ផ្សេង​ៗ ជា​ពិសេស ការ​គ្រប់គ្រង​សេដ្ឋកិច្ច​ទាំងមូល​របស់​ប្រទេស​។ ប្រហែលជា​គ្មាន​ស្ថាប័ន​ណា​សំខាន់​ជាង​នេះ​ទេ បើ​ធៀប​នឹង​ធនាគារកណ្តាល…

ទីក្រុង​ញូ​វ​យ៉​ក ៖ អំណាច​មួយ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក គឺ​ការ​តែងតាំង​សមាជិក និង​ភ្នាក់ងារ​ដឹកនាំ​ជា​ច្រើន​រូប​ឲ្យ​ទទួលខុសត្រូវ​អនុវត្ត​ច្បាប់ និង​បទបញ្ជា​ផ្សេង​ៗ ជា​ពិសេស ការ​គ្រប់គ្រង​សេដ្ឋកិច្ច​ទាំងមូល​របស់​ប្រទេស​។ ប្រហែលជា​គ្មាន​ស្ថាប័ន​ណា​សំខាន់​ជាង​នេះ​ទេ បើ​ធៀប​នឹង​ធនាគារកណ្តាល ។

ក្នុង​ការ​អនុវត្ត​អំណាច​នេះ លោក Donald Trump បាន​បំបែក​គំរូ​ការ​ដឹកនាំ​ពី​មុន ដែល​លោក​ប្រធានាធិបតី​រូប​នេះ​តែងតាំង​ឡើង​វិញ ដោយ​ឈរ​លើ​មូលដ្ឋាន​មិន​ប្រកាន់​បក្ស​ពួក​។ ប្រហែលជា​គ្មាន​ប្រធាន​ធនាគារកណ្តាល​ណា​ធ្វើការ​ងារ​បាន​ល្អ​ជាង​លោកស្រី Janet Yellen ទេ ពេល​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក ។ អ្នក​កាន់​តំណែង​២​រូប​មុន​បាន​ធ្វើ​ឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​ធនាគារកណ្តាល​យ៉ាង​ខ្លាំង ប៉ុន្តែ​លោកស្រី Yellen បាន​ស្ដារ​កេរ្តិ៍ឈ្មោះ​ធនាគារ​នេះ​ឡើង​វិញ ។

គោល​គំនិត​ដ៏​ស្ងប់ស្ងាត់ និង​មាន​តុល្យភាព​របស់​លោកស្រី​បាន​លើកកម្ពស់​ការ​យល់​ស្រប​រួម​គ្នា​រវាង​ក្រុមប្រឹក្សាភិបាល​ធនាគារកណ្តាល​។ លោកស្រី​បាន​ជួយ​ត្រួសត្រាយ​សេដ្ឋកិច្ច​ប្រទេស​នេះ តាម​រយៈ​ការ​ស្ទុះ​ងើបឡើង​វិញ​យឺត​ៗ​ក្នុង​រយៈពេល​មួយ ។

ក្រុម​សាធារណរដ្ឋ​និយម​គាំទ្រ​ការ​កាត់​បន្ថយពន្ធ​ដ៏​ច្រើន​លើ​សាជីវកម្ម ដែល​នឹង​ត្រូវ​បន្ថែម​ទឹកប្រាក់​ជាង​១​ទ្រី​លាន​ដុល្លា​រៅ​លើ​ឱនភាព​សេដ្ឋកិច្ច​នា​ទសវត្សរ៍​ខាង​មុខ ។ ដើម្បី​​ភាព​យុត្តិធម៌ លោក Trump បាន​ជ្រើសរើស​បេក្ខជន​កម្រិត​កណ្តាល​មួយ​រូប ខណៈ​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​គណបក្ស​ជំរុញ​ឲ្យ​លោក​ជ្រើសរើស​បុគ្គល​ជ្រុលនិយម ។ លោក​ជឿ​ថា ជន​ជ្រុលនិយម​នឹង​បង្កើន​អត្រា​ការ​ប្រាក់ ដែល​ជា​រឿង​ដ៏​អាក្រក់​បំផុត​របស់​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ ។

លោក Trump បាន​សម្រេចចិត្ត​តាម​វិធី​មួយទៀត គឺ​ជ្រើសរើស​អ្នក​មិនមែន​ជា​សេដ្ឋ​កិច្ច​វិទូ ។ ធនាគារកណ្តាល​នឹង​ប្រឈម​បញ្ហា​ដ៏​ធំ​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ ព្រោះថា វា​នឹង​កែប្រែ​គោលនយោបាយ​ទៅ​ជា​ធម្មតា ។ អត្រា​ការ​ប្រាក់​ខ្ពស់​អាច​បង្ក​ភាព​ចលាចល​ក្នុង​ទីផ្សារ ហើយ​មនុស្ស​ជា​ច្រើន​រំពឹង​ថា សេដ្ឋកិច្ច​នឹង​ធ្លាក់​ចុះ​ខ្លាំង​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ ។

អត្រា​ការ​ប្រាក់​ធនាគារកណ្តាល​នឹង​ធ្លាក់ ចុះ ហើយ​បំណុល​កើនឡើង​ច្រើន បើ​លោក Trump កាត់​បន្ថយពន្ធ​នោះ នឹង​បង្ក​ផល​លំបាក សូ​ម្បី​តែ​អ្នកជំនាញ​ទទួល​បានការ​បណ្តុះ​បណ្តាល​ក្តី ។

សំខាន់​ជាង​នេះ មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​គណបក្ស​ទាំង​២ ដើម្បី​លុប​បំបាត់​គោល​នយោបាយ​រូបិយ​វត្ថុ ។ ធនាគារកណ្តាល តាម​រយៈ​គ្រប់គ្រង​ការ​ផ្គត់ផ្គង់​សាច់ប្រាក់​មាន​អំណាច​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង ហើយ​អំណាច​នេះ​អាច​ត្រូវ​គេ​រំលោភ​បំពាន ក្នុង​គោល​បំណង​​នយោបាយ ដើម្បី​បង្កើត​ការងារ​បន្ថែម​ក្នុង​រយៈពេល​ខ្លី ។ កង្វះ​ទំនុកចិត្ត​លើ​ធនាគារកណ្តាល ធ្វើ​ឱ្យ​ដំណើរការ​សេដ្ឋកិច្ច​រយៈពេល​វែង​ចុះ​ខ្សោយ ដែល​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ចំពោះ អតិផរណា​។

ធនាគារកណ្តាល​បាន​ប្រឈម​នឹង​ការ​បរាជ័យ​នៃ​ការ​អនុវត្ត​ច្បាប់​របស់ Wall Street ។ នេះ​ជា​អ្វី​ដែល​បាន​កើតឡើង​ពេល​លោក Alan Greenspan និង​លោក Ben Bernanke នៅ​ជា​ប្រធាន​ធនាគារកណ្តាល ។

ទោះជា​យ៉ាងណា រដ្ឋបាល​លោក Trump ហាក់​ភ្លេច​នូវ​អ្វី​ដែល​បាន​កើតឡើង​ជាង​១​ទសវត្សរ៍​​កន្លង​មក ។ តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​ពន្យល់​ពី​កិច្ច​ប្រឹងប្រែង​លុប​ចោល​កំណែទម្រង់​ច្បាប់ Dodd-Frank ឆ្នាំ​២០១០ ដែល​តាក់តែង​ឡើង​ដើម្បី​ទប់ស្កាត់​ការ​កើតឡើង​វិញ? កិច្ចព្រមព្រៀង Dodd-Frank មិន​បាន​អនុវត្ត​ច្រើន​ទេ ។

ការ​ទទួលយក​ហានិភ័យ​ហួសប្រមាណ និង​ឥរិយាបថ​ប្រថុយប្រថាន​នៅ​តែ​ជា​បញ្ហា​ពិត​ប្រាកដ ។ ករណី​មួយ​ក្នុង​ចំណោម​ករណី​វិវាទ​ថ្មី​ៗ​នេះ អ្នកធ្វើការ​នៅ​ធនាគារ Wells Fargo បាន​បើក​គណនី​ជំនួស​អតិថិជន ដោយ​មិន​ឲ្យ​ពួក​គេ​ដឹង ដូច្នេះ អ្នកធ្វើការ​ទាំង​នោះ​អាច​ប្រមូល​កម្រៃ​បន្ថែម ។ ប៉ុន្តែ​នយោបាយ​ធនាគារកណ្តាល គ្រាន់តែ​ជា​ផ្នែក​មួយ​ផ្សេង​ទៀត​នៃ​ការ​ប្រយុទ្ធ​របស់​លោក Trump ។ លោក Trump តែង​ធ្វើ​ឲ្យ​បែកបាក់​សង្គម និង​បក្ស​កាន់តែ​ជ្រៅ ។

អា​មេ​រិ​កបាន​វាយប្រហារ​ជា​រឿយ​ៗ​លើ ពួក​ប្រឆាំង​ខ្លួន និង​ហ្វា​ស៊ី​ស​និយម ។ បច្ចុប្បន្ន ប្រធានាធិបតី​អា​មេ​រិ​ក ជា​មនុស្ស​មិន​ជឿនលឿន ជា​អ្នក​ប្រកាន់ពូជសាសន៍ ហើយ​​យក​គោលនយោបាយ​សិទ្ធិ​មនុស្ស​ជា​ខ្នង បង្អែក​។

មនុស្ស​ម្នាក់​អាច​នឹង​យល់​ស្រប ឬ​មិន​យល់​ស្រប​លើ​សំណើ​ទាក់ទង​នឹង​ពន្ធដារ​របស់​គណបក្ស​សាធារណរដ្ឋ​និយម ។ វា​ជា​កិច្ច​ប្រឹងប្រែង​កែទម្រង់​ការ​ថែទាំ​សុខភាព និង​ប្តេជ្ញា​ចិត្ត​លុប​បំបាត់​គោលនយោបាយ​ហិរញ្ញវត្ថុ ៕

ដកស្រង់​ពី Project-syndicate

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ