ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ប្អូនថ្លៃ​មួយ​ដោះស្រាយ​គំនុំ​ចាស់ ហើយ​គេចខ្លួន​បាត់

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​បាន​ត្រូវ​បងថ្លៃ​វាយ​មួយ​ដែក​សរសៃ​បណ្ដាល​ឲ្យ​របួស​បែកក្បាល​ហូរ​ឈាម រួច​ហើយ​រត់គេច​ខ្លួន​បាត់ ។ ដោយ​កើតទុក្ខ​មិន​សុខចិត្ត​បុរស​រូប​នោះ​ក៍​កាន់​ដែក​សរសៃរ​នោះ​ជា​ភស្ដុ​តាង​យក​ទៅ​កាន់​ប៉ុស្តិ៍​ប៉ូលិស​ដើម្បី​ប្ដឹង​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌ អំពើ​ហិង្សា​នេះ​កើតឡើង​កាល​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ ខែវិច្ឆិការ ឆ្នាំ​២០១៧ នៅ​ភូមិ​ប៉ា​លហាល​ឃុំ​មុខរា​ហ៍…

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​បាន​ត្រូវ​បងថ្លៃ​វាយ​មួយ​ដែក​សរសៃ​បណ្ដាល​ឲ្យ​របួស​បែកក្បាល​ហូរ​ឈាម រួច​ហើយ​រត់គេច​ខ្លួន​បាត់ ។ ដោយ​កើតទុក្ខ​មិន​សុខចិត្ត​បុរស​រូប​នោះ​ក៍​កាន់​ដែក​សរសៃរ​នោះ​ជា​ភស្ដុ​តាង​យក​ទៅ​កាន់​ប៉ុស្តិ៍​ប៉ូលិស​ដើម្បី​ប្ដឹង​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌ អំពើ​ហិង្សា​នេះ​កើតឡើង​កាល​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ ខែវិច្ឆិការ ឆ្នាំ​២០១៧ នៅ​ភូមិ​ប៉ា​លហាល​ឃុំ​មុខរា​ហ៍ ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង ។

ជន​រង​គ្រោះ ម៉ៅ ជឿន អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ប៉ា​ល​ហា ឃុំ​មុខរា​ណ៍ ស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង ។ ចំណែក​ចុង​បណ្ដឹង​ជា​បងថ្លៃ ញឹ​ម សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​កោះ​ខ្ជាយ ឃុំ​រំលេច ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។

ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នៅ​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ ខែវិច្ឆិការ ឆ្នាំ​២០១៧ បងថ្លៃ បាន​ប្រើ​ដែក​សរសៃ​មួយ​កំណាត់​វាយ​មក​លើ​ខ្លួន​បណ្ដាល​ឲ្យ​រង​របួស​ត្រង់​ចំណុច​ដៃ​ខាងស្ដាំ​០១​កន្លែង ឆ្អឹងជំនី​ខាងស្ដាំ​ដៃ​០១​កន្លែង និង​ចំ​ក្បាល​០១​កន្លែង​ទៀត ដែល​ពុំ​មានរឿង​អី​សោះ ដោយ​គេ​និយាយ​ថា​ដោះស្រាយ​គំនុំ​ចាស់ ។

សមត្ថកិច្ច​បាន​ទទួល​ពាក្យបណ្ដឹង​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ប៉ុន្តែ​ពេល​នេះ​ភាគី​ខាង​ចុង​បណ្ដឹង​បាន​គេចខ្លួន​បាត់​ទៅ​ហើយ​ៗ សមត្ថកិច្ច​នគរបាល​ស្រុក​បាកាន និង​ស្រុក​រុក្ខ​គិរី​កំពុង​សហការ​គ្នា​ធ្វើការ​រឿង​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ