ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​អង្គុយ​លម្ហែកាយ​ម្នាក់ឯង​នៅ​សួនច្បារ ត្រូវ​គេ​លួច​កា.ប់​ជា​ច្រើន​កាំបិត

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​រង​របួសធ្ងន់ ខណៈ​កំពុង​តែ​អង្គុយ​បណ្តែតអារម្មណ៍​ម្នាក់ឯង​នៅ​នឹង​សួនច្បារ​ដែល​ស្ថិត​នៅ​ទល់មុខ​កាស៊ីណូ​រី​សត​អូរ​ស្មាច់ ស្រាប់តែ​មាន​មនុស្ស​លប​កាប់​ពីក្រោយ កាលពី​វេលា​ម៉ោង​០៩​យប់ ថ្ងៃ​ទី​០៦ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៧ ហេតុការណ៍​នេះ​កើតឡើង​នៅ​ក្នុងភូមិ​អូរ​ស្មាច់…

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​រង​របួសធ្ងន់ ខណៈ​កំពុង​តែ​អង្គុយ​បណ្តែតអារម្មណ៍​ម្នាក់ឯង​នៅ​នឹង​សួនច្បារ​ដែល​ស្ថិត​នៅ​ទល់មុខ​កាស៊ីណូ​រី​សត​អូរ​ស្មាច់ ស្រាប់តែ​មាន​មនុស្ស​លប​កាប់​ពីក្រោយ កាលពី​វេលា​ម៉ោង​០៩​យប់ ថ្ងៃ​ទី​០៦ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៧ ហេតុការណ៍​នេះ​កើតឡើង​នៅ​ក្នុងភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ។ ជន​រង​គ្រោះ​ឈ្មោះ ណូ​យ រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ស្នាម​របួស​៣​កាំបិត រស់នៅ​ក្នុងភូមិ​សង្កាត់​កើតហេតុ​ខាងលើ ។

ប្រជាពលរដ្ឋ​ម្នាក់​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ដែល​រង​គ្រោះ​រូប​នេះ​បាន​អង្គុយតែ​ម្នាក់ឯង​នៅ​នឹង​សួនច្បារ​នៅ​ពីមុខ​កាស៊ីណូ​រី​សត​អូរ​ស្មាច់ ក្រោយមក​ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ថា​មាន​បុរស​ម្នាក់​ត្រូវ​គេ​លប​កាប់ បណ្តាល​ឱ្យ​របួសធ្ងន់ រូប​គាត់​បាន​ដើ​ទៅ​មើល​ក៏​ឃើញ​បុរស​រូប​នេះ ដែល​អង្គុយ​នៅ​ទី​នេះ​តាំងពី​ម៉ោង​៧​យប់​មក​ម្ល៉េះ ។

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អូរ​ស្មាច់ បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​កម្លាំង​នគរបាល​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ឃើញ​បុរស​រង​គ្រោះ​កំពុង​ដេក​ដួល​នៅ​ក្នុង​ថ្លុកឈាម សមត្ថកិច្ច​បាន​នាំ​ទៅ​ធ្វើការ​ស​ង្គ្រាះ ដោយឡែក​ជន​ដៃដល់​ដែល​ធ្វើ​សកម្មភាព​បាន​រត់គេច​ខ្លួន នគរបាល​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​រក​ជន​ដែល​ធ្វើ​សកម្មភាព​នេះ មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ