ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​នាំ​យក​ស៊ីម៉ងត៍​និង​ថវិកា​ឯកឧត្តម កែ គឹ​ម​យ៉ា​ន ឧបត្ថម្ភ​ដល់​ចៅអធិការ​វត្ត​ប្រាសាទ​ភាស

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខ​ត្ត​បន្ទាយ​មាន​ជ័យ​រួម​ដំណើរ​ដោយ អ៊ឹ​ង សៀង​ហួរ អាជីវករ​នៅ​ក្រុង​សិរី​សោភ័ណ​នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា…

ខេត្តបន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខ​ត្ត​បន្ទាយ​មាន​ជ័យ​រួម​ដំណើរ​ដោយ អ៊ឹ​ង សៀង​ហួរ អាជីវករ​នៅ​ក្រុង​សិរី​សោភ័ណ​នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​នាំ​យក​អំណោយ​ជា​ស៊ីម៉ងត៍​ថវិកា​របស់​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ នាំ​យក​ទៅ​ប្រគេន​ដល់​ព្រះ​ចៅអធិការ​វត្ត​ប្រាសាទ​ភាស ស្ថិត​ក្នុងភូមិ​ភាស ឃុំ​សា​រង្គ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម បាន​ជំរាប​ប្រាប់​ព្រះ​ចៅអធិការ​វត្ត​ភាស​ថា ដោយ​ពិនិត្យ​ឃើញ​ពី ភាព​ខ្វះខាត និង​ការ​ស្នើ​សុំ​ពី​ព្រះ​ចៅអធិការ​វត្ត​ក៏​ដូច​ជា​អាចារ្យ​គណៈ​ក​ម្មា​ការ​វត្ត​ភាស​ដែល​វត្ត​នេះ​នៅ​មានការ​ខ្វះខាត​នូវ​ព្រះ​វិហារ​សម្រាប់​ជាទី​សក្ការ​របស់​ព្រះសង្ឃ​ក៏​ដូច​ជា​ពុទ្ធបរិស័ទ ។ លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ និង​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹ​ម​យ៉ា​ន បាន​ប្រគេន និង​ឧបត្ថម្ភ​ជូន​នូវ​ស៊ីម៉ងត៍​ចំណួន​២០​តោន​, ប្រាក់​ខ្មែរ​ចំនួន​២០.៥០០.០០០​រៀល​(​ម្ភៃ​លាន​៥​សែន​)​និង​ប្រាក់​ដុល្លារ​១​ពាន់​ដុល្លារ ក្នុង​ការ​កសាង​ព្រះ​វិហារ​វត្ត​ប្រាសាទ​ភាស​នេះ ។

តាម​ការ​ឲ្យ​ដឹង​ពី​លោក​អាចារ្យ គណៈ​ក​ម្មា​ការ​វត្ត បាន​ប្រាប់​ថា ព្រះ​វិហារ​នេះ​បាន​ដំណើរការ​សាងសង់​អស់​រយៈពេល​៤​ឆ្នាំ​មក​ហើយ​គឺ​មាន​បណ្តោយ​២២​ម៉ែត្រ និង​ទទឹង​១២​ម៉ែត្រ បច្ចុប្បន្ន​កសាង​សង់​បាន​៧០%​ហើយ ។ ជាមួយ​គ្នា​នោះ​ដែរ ព្រះ​ចៅអធិការ​វត្ត​ក៏​ដូច​ជា​អាចារ្យ គណៈ​ក​ម្មា​ការ​វត្ត​ប្រាសាទ​ភាស បាន​ថ្លែងអំណរគុណ​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន និង​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹ​ម​យ៉ា​ន ទន្ទឹម​នឹង​ធ្វើ​កិច្ច​ការងារ​ស្នូល​លើ​វិស័យ​អាណាចក្រ ឯ​ឧត្តម និង​លោក​ជំទាវ តែង​យកចិត្តទុកដាក់​ក្នុង​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​វិស័យ​ព្រះពុទ្ធ​សាសនា​ឲ្យ​មានការ​រីក​ចម្រើន​ពិសេស​គឺ​ទី​វត្ត​អារាម​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​យើង​និយាយ​ជា​រួម និង​និយាយ​ដោយឡែក​ក្នុង​វត្ត​ប្រាសាទ​ភាស​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ