ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​នាំមក​សួររឿងបាត់បច្ច័យបុណ្យសពលោកបណ្ឌិត​ កែម​ ឡី​ ចុងក្រោយ​ឱ្យត្រឡប់ទៅ​វិញ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក មឿ​ន តុលា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារនៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់ សម្រាប់​សហគមន៍ និងជា​គណៈកម្មការ​បុណ្យសព​បណ្ឌិត កែម ឡី…

រាជធានី​ភ្នំពេញ ៖ លោក មឿ​ន តុលា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារនៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់ សម្រាប់​សហគមន៍ និងជា​គណៈកម្មការ​បុណ្យសព​បណ្ឌិត កែម ឡី កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ វិច្ឆិកា ​បាន​ចូល​ឆ្លើយ​បំភ្លឺនៅ​ចំពោះ​មុខ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ លើ​ករណី​បាត់​បច្ច័យ​បុណ្យសពរបស់​​លោក​បណ្ឌិត កែម ឡី ។

ប៉ុន្តែ​ក្រោយ​ពេល​តំណាង​អយ្យការ​សាកសួរ​ជា​ច្រើន​ម៉ោងលើ​លោក មឿ​ន តុលា ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​លោក គុ​ជ គឹ​ម​ឡុ​ង អនុញ្ញាតឱ្យ​ទៅ​ផ្ទះ​វិញ ដោយ​គ្រាន់តែ​បាន​ផ្តាំផ្ញើ​ថា នៅ​ពេល​តុលាការ​ ហៅ​ត្រូវ​មាន​វត្តមាន ។

លោក មឿ​ន តុលា ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ថ្ងៃនេះ​ លោក​បាន​ចូលខ្លួន​តាម​ដីកាកោះ​របស់​ស្ថាប័ន​អយ្យការ ដើម្បី​បំភ្លឺ​លើ​បណ្តឹង​ថា​ លោក​បាន​កិបកេង​ប្រាក់​បុណ្យសព​លោក​បណ្ឌិត កែម ឡី ។

លោក មឿ​ន តុលា បន្ត​ថា អ្នកចោទ​ប្រកាន់​លោក​ តើ​មាន​ភស្តុ​តាង​ណា​​ដែល​បង្ហាញ​ថា លោក​កិបកេង​ប្រាក់​បុណ្យ​នោះ ហើយ​លោក​​ក៏​មិន​ជាប់​ពាក់​ព័ន្ធ ​ដូច​ការ​ចោទប្រកាន់​របស់​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​នោះ​ដែរ ។

អត្ថបទសរសេរ ដោយ