ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លងផ្លូវ​មិន​ទាន់​ផុត​ផង ស្រាប់តែ​ប៉ះ​គ្នា​តែ​ម្តង

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ឯ​ម្នាក់​ទៀត​រង​របួសធ្ងន់​ខណៈ​រថយន្តក្រុង​បុក​ម៉ូតូ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​យប់​ឈាន​ចូល ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​ត្រង់​ចំណុច​ផ្លូវបែក​ជា​បួន ស្ថិត​ក្នុងភូមិ​ស្ថានីយ៍ សង្កាត់​ស្វាយ​អាត់…

ខេត្តពោធិ៍សាត់ ៖ មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ឯ​ម្នាក់​ទៀត​រង​របួសធ្ងន់​ខណៈ​រថយន្តក្រុង​បុក​ម៉ូតូ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​យប់​ឈាន​ចូល ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​ត្រង់​ចំណុច​ផ្លូវបែក​ជា​បួន ស្ថិត​ក្នុងភូមិ​ស្ថានីយ៍ សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់ ។

ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ទី​១- ឡេ​ង វ​ណ្ណា ភេទ ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​លលកស សង្កាត់​លលកស ក្រុង​ខេត្តពោធិ៍សាត់ ជា​អ្នក​បើក​ម៉ូតូ និង​ទី​២- សុទ្ធ លី​ដា ភេទ​ស្រី អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​យស់ ឃុំ​កណ្តៀង ស្រុក​កណ្តៀង ជា​អ្នក​រួម​ដំណើរ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា មនុស្ស​ប្រុស​ស្រី​ពីរ​នាក់ ជិះ​ម៉ូតូ សេ​១២៥ ពណ៌​ខ្មៅ ស្លាក​លេខ ១​ឈ​-១៧២៥ ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​ខាងលើ អ្នក​ជិះ​ម៉ូតូ​បាន​បើក​ឆ្លងផ្លូវ​មិន​ទាន់​ផុត​ផង ស្រាប់តែ​មាន​រថយន្តក្រុង​មួយ​គ្រឿង ស្លាក​លេខ ៣C-៧២៨៧ ពណ៌​សលាយ​ក្រហម ធ្វើ​ដំណើរ​ពី​លិចទៅ​កើត បាន​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ ស្ត្រី​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង រីឯ​បុរស​ម្នាក់​ទៀត​រង​របួស​យ៉ាង​ធ្ងន់ ចំណែក​ម៉ូតូ​ខូចខាត​យ៉ាងដំណំ ។ ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់ ដោយ​ឃើញ​អាការ​របស់​ជន​រង គ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ​ពេក ក្រុម​គ្រួ​សារបាន​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​បញ្ជូន​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ។

ក្រោយ​ពេល​កើតហេតុ អ្នក​បើករថយន្ត​ក្រុង​បាន​រត់គេច​ខ្លួន​បាត់ ។ ចំពោះ​រថយន្ត និង​ម៉ូតូ​សមត្ថកិច្ច បាន​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តពោធិ៍សាត់​ដើម្បី​ដោះស្រាយ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ