ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ក្របួចពួកគេ​ក្នុងបន្ទប់ទឹក​ជិតម៉ុង​​បញ្ចុះ​សព​​​ចិន

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៧​កន្លង​មកនេះ កម្លាំង​មន្ត្រី​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ញី បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន​ដើម្បី​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ក៏​ប្រទះ​ឃើញ​មនុស្ស​មួយ​ក្រុម​មាន​គ្នា​៤​នាក់​កំពុង​សម្ងំ​ជក់​ថ្នាំ​ញៀន​ជាក់ស្ដែង​នៅ​ក្នុង​បន្ទប់ទឹក​មួយ​កន្លែង​ក្នុង​បរិវេណ​សហគមន៍​បញ្ចុះសព​(​ម៉ុង​ចិន​) ស្ថិត​នៅ​ភូមិ​ស្រះស្រង់…

ខេត្តពោធិ៍សាត់ ៖ កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៧​កន្លង​មកនេះ កម្លាំង​មន្ត្រី​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ញី បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន​ដើម្បី​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ក៏​ប្រទះ​ឃើញ​មនុស្ស​មួយ​ក្រុម​មាន​គ្នា​៤​នាក់​កំពុង​សម្ងំ​ជក់​ថ្នាំ​ញៀន​ជាក់ស្ដែង​នៅ​ក្នុង​បន្ទប់ទឹក​មួយ​កន្លែង​ក្នុង​បរិវេណ​សហគមន៍​បញ្ចុះសព​(​ម៉ុង​ចិន​) ស្ថិត​នៅ​ភូមិ​ស្រះស្រង់ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់​ ក៏​ធ្វើការ​ឃាត់ខ្លួន​តែ​ម្ដង ។

ការ​ឃាត់ខ្លួន​នេះ​ឆែកឆេរ​រក​ពុំ​ឃើញ​មាន​ថ្នាំ​ញៀន​ទេ​មាន​តែ​ឧបករណ៍​សម្រាប់​ជក់​ប៉ុណ្ណោះ ហើយ​ជាមួយ​គ្នា​នេះ​សមត្ថកិច្ច​ក៏​បាន​ដកហូត​ម៉ូតូ​ចំនួន​៣​គ្រឿង​ដែល​ពួក​គេ​ជិះ​ធ្វើ​សកម្មភាព​ផង​ដែរ​។ ជនសង្ស័យ​ទាំង​៤​នាក់ ​ស្ថិត​ក្នុង​ការ​សួរនាំ​នៅ​អធិការដ្ឋាន​នគរ បាល​ក្រុង​ពោធិ៍សាត់ ដើម្បី​បំពេញ​សំណុំ​បែបបទ​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​គ្រឿង ញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ចាត់ការ​បន្ត ។

នៅ​កន្លែង​ម៉ុង​ចិន​ដែល​ឃាត់ខ្លួន​មុខសញ្ញា​ជនសង្ស័យ​ទាំង​៤​នាក់​នោះ​គេ​ពិនិត្យ​ឃើញ​មាន​ឧបករណ៍​ដែល​បម្រើ​ឲ្យ​ការ​ជក់​ថ្នាំ​ញៀន​ជា​ច្រើន​នៅ​រាយ​ប៉ាយ​ទីនោះ​ទំនងជា​ពួក​គេ​នាំ​គ្នា​ទៅ​ជក់​រាល់ថ្ងៃ​ដែល​សមត្ថកិច្ច​ពុំ​បានដឹង​ពី​មុន​មក ៕

អត្ថបទសរសេរ ដោយ