ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​ទៅ​កាន់​ប្រទេស​ថៃ​មិន​ចាំបាច់​បារម្ភ​ពី​ការ​ឆបោក​ទៀត​ទេ

6 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ ពេល​នេះ ភ្ញៀវ​ទេសចរ​បរទេស​អាច​ដាក់​ពាក្យ​ស្នើ​ប្រាក់​សំណង​ពី​នាយកដ្ឋាន​ទេសចរណ៍​ប្រចាំ​ប្រទេស​ថៃ ប្រសិនបើ​ពួក​គេ​ចាញ់បោក​ក្រុមហ៊ុន​ដំណើរ​កម្សាន្ត​ដែល​ភូតភរ​អតិថិជន ។ លោក Anant Wongbenjarat ប្រធាន​នាយកដ្ឋាន​ខាងលើ​បាន​ឲ្យ​ដឹង​ថា…

ទីក្រុង​បាងកក ៖ ពេល​នេះ ភ្ញៀវ​ទេសចរ​បរទេស​អាច​ដាក់​ពាក្យ​ស្នើ​ប្រាក់​សំណង​ពី​នាយកដ្ឋាន​ទេសចរណ៍​ប្រចាំ​ប្រទេស​ថៃ ប្រសិនបើ​ពួក​គេ​ចាញ់បោក​ក្រុមហ៊ុន​ដំណើរ​កម្សាន្ត​ដែល​ភូតភរ​អតិថិជន ។

លោក Anant Wongbenjarat ប្រធាន​នាយកដ្ឋាន​ខាងលើ​បាន​ឲ្យ​ដឹង​ថា ៖« ភ្ញៀវ​ទេសចរ​ដែល​បាន​ចាញ់បោក​ក្រុមហ៊ុន​ដំណើរ​កម្សាន្ត​ក្នុង​បញ្ជី ឬ​បើ​ក្រុមហ៊ុន​ទាំងនោះ​មិន​អាច​ផ្តល់​សេវាកម្ម​ជូន​ដូចដែល​បាន​ព្រមព្រៀង ភ្ញៀវ​ទេសចរ​មាន​សិទ្ធិ​ទាមទារ​សំណង​ពី​នាយកដ្ឋាន​បាន » ។

ប៉ុន្តែ​គេ​ជំរុញ​ឲ្យ​ភ្ញៀវ​ទេសចរ​ទាំងអស់​ត្រួតពិនិត្យ​ថា តើ​ក្រុមហ៊ុន​បាន​ចុះបញ្ជី ឬ​មាន​ប័ណ្ណ​​ដំណើរការ​ត្រឹមត្រូវ​នៅ​មុន​ពេល​ព្រមព្រៀង ។ វា​ជា​វិធានការ​មួយ​ដ៏​សំខាន់​ក្នុង​ការ​ទប់ស្កាត់​ក្រុមហ៊ុន​ដំណើរ​កម្សាន្ត​ខុសច្បាប់ ឬ​ក្រុមហ៊ុន​មិន​ចុះ​ក្នុង​បញ្ជី មិន​ឲ្យ​ទាញ​អត្ថប្រយោជន៍​ពី​អតិថិជន ។

លោក Anant បន្ត​ថា សំណើសុំ​ប្រាក់​សំណង​អាច​ធ្វើ​ទៅ​បាន​ក្នុង​កាលៈទេសៈ​ណា ដែល​ក្រុមហ៊ុន​នោះ​បាន​ចុះ​ឈ្មោះ​រួចរាល់ ។

មូលនិធិ​ការពារ​អាជីវកម្ម​ភ្ញៀវ​ទេសចរ​ដែល​បង្កើត​ឡើង​ក្រោម​ច្បាប់​ទេសចរណ៍ អាជីវ​កម្ម​មគ្គុទ្ទេសក៍ ហើយ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​នាយកដ្ឋាន​ខាងលើ នឹង​ទទួល​រ៉ាប់រង​ប្រាក់​សំណង​ទាំងនោះ ។

ក្រោម​ច្បាប់​នេះ ក្រុមហ៊ុន​ដំណើរ​កម្សាន្ត​ត្រូវ​ដាក់​ប្រាក់​តម្កល់​ក្នុង​មូលនិធិ ហើយ​ពួក​គេ​ត្រូវ​បង់​ទៅ​តាម​ការ​កំណត់ ។ ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ដំណើរ​កម្សាន្ត​ទាំង​ក្នុង និង​ក្រៅ​ស្រុក ត្រូវ​តម្កល់​ប្រាក់​ប្រមាណ​៦​ពាន់​ដុល្លារ ហើយ​វា​នឹង​កើន​ដល់​១​ម៉ឺន​៥​ពាន់​ដុល្លារ ។
ក្រុមហ៊ុន​មាន​ប័ណ្ណ​ដំណើរការ ប៉ុន្តែ​ផ្តល់​សេវាកម្ម​ដំណើរ​កម្សាន្ត​ក្នុងស្រុក នឹង​ត្រូវ​តម្កល់​១.៥០០​ដុល្លារ ហើយ​វា​នឹង​កើន​ដល់​៣​ពាន់​ដុល្លារ ។

ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​មាន​ប័ណ្ណ​អនុញ្ញាត​ដំណើរការ​ក្នុង​ខេត្ត ត្រូវ​តម្កល់​៣០០​ដុល្លារ ហើយ​វា​នឹង​កើន​ដល់​១.៥០០​ដុល្លារ​ផង​ដែរ ។

នៅ​ពេល​ភ្ញៀវ​ទេសចរ​ចាញ់បោក​មូលនិធិ​នេះ មន្ត្រី​មាន​សមត្ថកិច្ច​នឹង​ផ្តល់​ប្រាក់​សំណង​ដល់​ភ្ញៀវ​ទេសចរ​ទាំងនោះ ។ ក្រោយមក នាយកដ្ឋាន​នឹង​ប្រមូលប្រាក់​ពី​ក្រុមហ៊ុន​នោះ​វិញ បន្ទាប់​ពី​ផ្តល់​ប្រាក់​សំណង​ហើយ ។ ក្រុមហ៊ុន​មិន​ព្រម​បង់ នឹង​បាត់បង់​ប្រាក់​តម្កល់ ហើយ​អាច​បាត់បង់​ឱកាស​ពន្យារពេល​ប័ណ្ណ​អនុញ្ញាត​ដំណើរការ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ