ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​អាណិត​ស្រី​ស្អាត​នេះ​ណាស់​ត្រូវ​មិត្តភក្តិ​ធ្វើ​ស៊ី​ស្ទើរ​ស្លា.ប់​ទាំង​រស់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ស្រស់​ស្អាត់​ម្នាក់​ត្រូវ​មិតភក្តិ​បបួល​ទៅ​ផឹកស៊ី​បែរជា​អ្នក​ដែល​ថា ចេញ​លុយ​បាន​គេចខ្លួន​បាត់​នៅ​តែ​មិត្តភក្តិ​ដែល​អត់​មាន​លុយ​ត្រូវ​រូប​នាង​ជា​អ្នក​ចេញ​លុយ​ថ្លៃ​ផឹកស៊ី តែ​លុយ​មិន​គ្រប់ បាន​យក​ម៉ូតូ​យក​ទៅ​បញ្ចាំ បន្ទាប់​មក​ត្រូវ​មិត្ត​២​នាក់​ទៀត​បាន​លួច​កាបូប និង​ក្រដាស​បញ្ចាំ​ម៉ូតូ​យក​ទៅ​លោះ​ម៉ូតូ​បាត់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៥…

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ស្រស់​ស្អាត់​ម្នាក់​ត្រូវ​មិតភក្តិ​បបួល​ទៅ​ផឹកស៊ី​បែរជា​អ្នក​ដែល​ថា ចេញ​លុយ​បាន​គេចខ្លួន​បាត់​នៅ​តែ​មិត្តភក្តិ​ដែល​អត់​មាន​លុយ​ត្រូវ​រូប​នាង​ជា​អ្នក​ចេញ​លុយ​ថ្លៃ​ផឹកស៊ី តែ​លុយ​មិន​គ្រប់ បាន​យក​ម៉ូតូ​យក​ទៅ​បញ្ចាំ បន្ទាប់​មក​ត្រូវ​មិត្ត​២​នាក់​ទៀត​បាន​លួច​កាបូប និង​ក្រដាស​បញ្ចាំ​ម៉ូតូ​យក​ទៅ​លោះ​ម៉ូតូ​បាត់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​បន្ទប់​ជួល​ជន​រង​គ្រោះ ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នារី​រង​គ្រោះ​ឈ្មោះ ប.ស.ន អាយុ​១៧​ឆ្នាំ មុខរបរ​នារី​បំរើ​ខារ៉ាអូខេ ផ្លូវជាតិ​លេខ​៣ ជិត​រង្វង់​មូល​ចោម​ចៅ មានស្រុក​កំណើត​នៅ​ភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​គៀនស្វាយ ខេត្តកណ្តាល សព្វថ្ងៃ​ស្នាក់​នៅ​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ជនសង្ស័យ​មាន​២​នាក់​ទី​១-​ឈ្មោះ អាតូច ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​ទី​២-​ឈ្មោះ អា​ពៅ ទាំ​២​នាក់​ត្រូវជា​ពូ​នឹង​ក្មួយ​នឹង​គ្នា ។ សម្ភារ​បាត់បង់​រួម​មាន ម៉ូតូ​ម៉ាក់​ធូ​ដេ ពណ៌​ផ្កាឈូក​មួយ​គ្រឿង ដែល​មិន​ទាន់​មាន​ស្លាក់​លេខ ទូរស័ព្ទ​ម៉ាក់​អាយ​ហ្វូ​ន​5s​មួយ​គ្រឿង កាបូបស្ពាយ សំបុត្រ​ទិញ​លក់​និង​ក្រដាស់​បញ្ចាំ​ម៉ូតូ សំបុត្រ​បញ្ជាក់​ទីលំនៅ និង​សៀវភៅ​ស្នាក់​នៅ ។

តាម​ប្រ​ភ​ព័ត៌មាន​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុរូប​នាង​ត្រូវ​មិត្តភក្តិ​ឈ្មោះ តូច​និង​ឈ្មោះ ពៅ ទាំង​២​នាក់​ត្រូវជា​ពូ​នឹង​ក្មួយ​បាន​បបួល​រូប​នាង​ទៅ​ជួបជុំ​មិត្តភក្តិ​ដោយ​មិត្តភក្តិ​ម្នាក់​ទៀត​ជា​អ្នក​ចេញថ្លៃ​ផឹកស៊ី​ហើយ​នាង និង​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ម៉ាក​ធូ​ដេ​មួយ​គ្រឿង​របស់​នាង​ទៅ​ផឹកស៊ី​នៅ​ផ្លូវ​២០០៤​នៅ​ម្តុំ​ជិត​ហាង​ខារ៉ាអូខេ​កូនប្រសា​ស្រី ។ បន្ទាប់​មក​នាង​បាន​ទៅ​ដល់​មាន​មិត្តភក្តិ​៣​នាក់​ទៀត ដែល​កំពុង​រង់ចាំ​ផឹកស៊ី បន្ទាប់​មក​គេ​បាន​ហៅ​ស្រា​បៀរ​មួយ​កេះ និង​ម្ហូប​ក្លែម​មួយ​ចំនួន បន្ទាប់​មក​ទៀត​ពួក​គាត់​បាន​ហូប​ជុំ​ជាមួយ​មិត្តភក្តិ​ដោយ​សប្បាយ លុះ​កំពុង​តែ​ហូប​ៗ​មិត្ត​ម្នាក់​ដែល​ថា ចេញ​លុយ​បាន​ចេញ​ទៅ​ក្រៅ​បាត់​ហើយ​មិត្ត​ផ្សេង​ទៀត​បាន​មក​ផឹកស៊ី​ជា​បន្តបន្ទាប់​សុទ្ធតែ​មិត្តភក្តិ​ឈ្មោះ តូច និង​ឈ្មោះ ពៅ លុះ​កំពុង​ផឹកស៊ី​ឈ្មោះ​តូច បាន​យក​កាបូប​នាង​ស្ពាយ​លេង​ហើយ​នាង​មិន​ចាប់អារម្មណ៍​លុះ​នៅ​ពេល​គិតលុយ​មិត្តភក្តិ​ដែល​នៅ​អង្គុយ​ហូប​សុទ្ធតែ​មិន​មាន​លុយ ហើយ​នាង​ក៏​បាន​យក​លុយ​ឱ្យ​ថ្លៃ​ផឹកស៊ី​ខាងលើ បន្ទាប់​មក​ខ្វះ​លុយ​ចំនួន​១៥​ដុល្លារ​មិត្តភក្តិ​ឈ្មោះ តូច និង​ឈ្មោះ ពៅ បាន​និយាយ​ថា មាន​តែ​ម៉ូតូ​ស្រី​នាង​សិន​ទេ ហើយ​នាង​បាន​នាំ​គ្នា​២​នាក់​ឈ្មោះ តូច ទៅ​បញ្ចាំ​ម៉ូតូ​ដើម្បី​យក​លុយ​ទៅ​សង​ថ្លៃ​ផឹកស៊ី ។

លុះ​នៅ​​​ពេល​ព្រឹក​មិន​ចាំ​ម៉ោងថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ២០១៧  ឈ្មោះ តូច ត្រូវជា​ពូ​ឈ្មោះ ពៅ បាន​ទៅ​ហៅ​ក្មួយ​នៅ​ក្នុង​បន្ទប់​ថា ទៅ​បើក​លុយ​នៅ​ម្តុំ​វត្ត​អង្គ​តា​មិ​ញ​បាត់​ទៅហើយ នាង​មិន​បាន​ចាប់​អា​រម​ណ៍​បាន​ដេក​បាត់​ទៅ​លុះ​នៅ​ម៉ោង​កើតហេតុ​ខាងលើ​នាង​បាន​ងើប​ពី​ដេក​បាន​រៀបចំ​ខ្លួន​ទៅ​ធ្វើការ​ស្រាប់តែ​រក​កាបូប​មិនឃើញ​ហើយ​មានការ​សង្ស័យ​ក៏​បាន​ចេញ​ទៅ​មើល​ជិត​បន្ទប់​ជួល ស្រាប់តែ​ឃើញ​ឈ្មោះ ពៅ ដែល​ត្រូវជា​ក្មួយ​ហើយ​នាង​បាន​សួរ​រក​ឈ្មោះ តូច ប៉ុន្តែ​ក្មួយ​បាន​ឆ្លើយ​ថា មិនឃើញ​ពូ​នៅទេ​គាត់​មិនដឹង​នៅឯណា បន្ទាប់​មក​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ត្រូវជា​ពូ​នៅ​ជិតខាង​ក្រោយ​ម្នាក់​ដែល​ត្រូវជា​ក្មួយ​បាន​ស្ពាយ​កាបូប​នាង ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។ បន្ទាប់​មក​ទៀត​នាង​បាន​ជិះ​ម៉ូតូឌុប​មក​មើល​ម៉ូតូ​កន្លែង​បញ្ចាំ​ត្រូវ​ម្ចាស់​កន្លែង​បញ្ចាំ​និយាយ​ថា ម៉ូតូ​ខាងលើ​ត្រូវ​បុរស​ម្នាក់​ដែល​មក​ជាមួយ​នាង​លោះ​ម៉ូតូ​បាត់​ហើយ នាង​សួរ​ចុះ​ឯកសារ បញ្ចាំ​ម៉ូតូ​ក៏​ត្រូវ​ឱ្យ​បុរស​ខាងលើ​អស់​ដែរ ។

ជន​រង​គ្រោះ​បាន​និយាយ​ទាំង​ទឹកភ្នែក​រលីងរលោង​ថា ម៉ូតូ​គាត់​ទើបនឹង​ទិញ​ក្នុង​តំលៃ​៥២០​ដុល្លារ​សុទ្ធតែ​ញើស​ឈាម​គាត់រ​កដោយ​សុច្ចរិត​ទោះ​គាត់​ជា​ស្រី​ខារ៉ាអូខេ​ក៏​ដោយ​តែរ​កដោយ​សុច្ចរិត ដោយ​មិន​លួច​ឆក់​ប្លន់​ពី​នាក់​ដទៃ​មក​ចិញ្ចឹមជីវិត​ដែរ ហើយ​នាង​បាន​បញ្ចា​ក់ថា នាង​ជា​កូនកំព្រា​អត់​មាន​ម្តាយ​ឪពុក​ដោយ​លោក​ទាំង​២​ស្លាប់​តាំងពី​តូច ហើយ​គាត់​បាន​រស់នៅ​ជាមួយ​ម្តាយចិញ្ចឹម​​ហើយ​ជា​កូនទោល​ទៀត​ផង ដោយ​រស់នៅ​ជាមួយ​ម្តាយចិញ្ចឹម​តាំងពី​អាយុ​១០​ឆ្នាំ​មក​តែ​នាង​​មក​រក​កា​ងារ​ធ្វើ​បាន​ជាង​៤​ខែ​ដោយ​បែក​ពី​ម្តាយចិញ្ចឹម ។ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុ​សិ៍្ត​នគរបាល​ចោម​ចៅ​៣​ឱ្យ​ជួយ​តាម​ចាប់​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ