ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១​ថ្ងៃ​២​លើក លើកទី១ស្លា​ប់ម្នាក់ លើកទី២ចាក់ផ្លែម្នាស់ពេញចិញ្ចើមផ្លូវ

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​៦​នាក់​ទៀត​រង​របួសធ្ងន់ និង​ស្រាល​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ពីរ​ករណី​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ​គឺ​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​នៅ​ស្រុក​ក្រគរ ។ តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ចន្លោះ​គីឡូ​ម៉ែ​ត​លេខ​១៥០…

ខេត្តពោធិ៍សាត់ ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​៦​នាក់​ទៀត​រង​របួសធ្ងន់ និង​ស្រាល​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ពីរ​ករណី​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ​គឺ​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​នៅ​ស្រុក​ក្រគរ ។

តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ចន្លោះ​គីឡូ​ម៉ែ​ត​លេខ​១៥០ ១៥១ ស្ថិត​ក្នុងភូមិ​ឈើ​ទាល​ខ្ពស់ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ បណ្ដាល​ឲ្យ​ប្ដី​ប្រពន្ធ​ពីរ​នាក់​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​រថយន្ដក្រុង​ដឹក​អ្នកដំណើរ ពណ៌​ស​ឆ្នូត​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ៣B-៦៩៨២ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ ទៅ​ដល់​ចំណុច​កើតហេតុ​បត់​ឆ្វេង​ចូល​កន្លែង​ហាង​បាយ​រថយន្តក្រុង​ក៏​បុក​ប្ដី​ប្រពន្ធ​ពីរ​នាក់​ដែល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​បណ្ដាល​ឲ្យ​បុរស​ជា​ប្ដី​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ រីឯ​ស្ត្រី​ជា​ប្រពន្ធ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ។ អ្នកបើកបរ​រថយន្ដក្រុង​មិន​ស្គាល់​អត្តសញ្ញាណ​ក្រោយ​ពេល​កើតហេតុ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ជន​រង​គ្រោះ​ឈ្មោះ សឿ សា​ម៉​ន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ​(​ស្លាប់​) ជា​នាយក​សាលា​បឋម​សិក្សា​ត្រពាំង​រំដេញ ប្រពន្ធ​ឈ្មោះ អ៊ុំ ហៀ​ប អាយុ​៥៧​ឆ្នាំ (​របួសធ្ងន់​) ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

គ្រោះថ្នាក់​ចរាចរណ៍​លើក​ទី​២​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ដូច​គ្នា​ស្ថិត​ក្នុងភូមិ​ត្រាំ ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ កាលពី​វេលា​ម៉ោង​១២​និង​០០​នាទី​យប់ បង្ក​ឡើង​ដោយ​រថយន្ដ​ម៉ាក​សាំ​យ៉ុ​ង ពណ៌​លឿង ពាក់​ស្លាក​លេខ កំពត ២A-១៧៣១ ដឹក​ផ្លែ​ម្នាស់​ពេញ ។ នៅ​យប់​នោះ​រថយន្ដ​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ទៅ​ដល់​ចំណុច​កើតហេតុ​បាន​បែក​កង់​បណ្ដាល​ឲ្យ​ក្រឡាប់​ទៅ​ចិញ្ចើម​ផ្លូវ​ចាក់​ម្នាស់​ចោល និង​របួស​មនុស្ស​ទាំង​៥​នាក់​ដែល​ជិះ​លើ​រថយន្ដ​នោះ ។

ជន​រង​គ្រោះ​ទាំងអស់​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ចំណែក​រថយន្ដ​និង​ម៉ូតូ​បង្ក​គ្រោះថ្នាក់​សមត្ថកិច្ច​បាន​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ​ដើម្បី​ដោះស្រាយ​ទៅ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ