ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​ប្រឆាំង​កំពុង​ជួប​បញ្ហា​យីអ៊ុន​ដាក់​អារក្ស​ធ្វើ ខណៈ​មេ​ជាប់​ឃុំ បក្ស​អាច​រំលាយ កូនចៅ​បែកបាក់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចថ្លែងថា គណបក្សប្រឆាំងត្រូវបានគេមើលឃើញថា កំពុងមានទុក្ខជាន់លើទុក្ខដោយសារមេដឹកនាំគណបក្សនេះកំពុងជាប់ពន្ធនាគារហើយផ្ទៃក្នុងគណបក្សកំពុងមានការចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ខណៈ​សំណុំ​រឿង​រំលាយ​គណបក្ស​ក៏​កំពុង​ត្រូវ​បាន​តុលាការ​កំពូល​បន្ត​នីតិវិធី ។ ទាក់ទិន​នឹង​រឿងរ៉ាវ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ត្រូវ​បាន​លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា…

រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចថ្លែងថា គណបក្សប្រឆាំងត្រូវបានគេមើលឃើញថា កំពុងមានទុក្ខជាន់លើទុក្ខដោយសារមេដឹកនាំគណបក្សនេះកំពុងជាប់ពន្ធនាគារហើយផ្ទៃក្នុងគណបក្សកំពុងមានការចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ខណៈ​សំណុំ​រឿង​រំលាយ​គណបក្ស​ក៏​កំពុង​ត្រូវ​បាន​តុលាការ​កំពូល​បន្ត​នីតិវិធី ។ ទាក់ទិន​នឹង​រឿងរ៉ាវ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ត្រូវ​បាន​លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៧​ថា បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​ប្រធាន​គណបក្ស​មានការ​ឈឺចាប់​យ៉ាង​ខ្លាំង​ទាំង​ខ្លួន​កំពុង​ជាប់​ពន្ធនាគារ​មិន​អាច​ធ្វើ​អ្វី​បាន ។

លោក​បញ្ជាក់​ថា ក្នុង​ដំណេី​រ​ឆ្ពោះទៅ​រក​ការ​រំលាយ​គណបក្ស​នា​ពេល​ដ៏​ឆាប់​ៗ​ខាង​មុខ​នេះ មេ​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​រង់ចាំ​ការ​កាត់សេចក្តី​ដោយ​តុលាការ បាន​សម្តែង​នូវ​ការ​ឈឺចាប់​ផ្ទួន​ៗ​ដែល​ខ្លួន​ត្រូវ​ជាប់​ឃុំ​ហេី​យ​បែរជា​ផ្ទៃក្នុង​បក្ស​ក៏​កំពុង​រង្គោះរ​ង្គេី​ទៀត​ដោយសារ​ការ​ក្រឡុក​របស់​អតីត​មេ​បក្ស​ប្រឆាំង​ដែល​មិន​ទាន់​អស់​កិលេស​ចង់បាន​អំណាច​មិន​ស្កប់ស្កល់​នោះ ។ លោក​បញ្ជាក់​ថា​៖ «​ជា​ការ​គួរ​ឲ្យ​សោកស្តាយ​ណាស់ ស្មារតី​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស បាន​តម្រង់​ទិស​ឲ្យ​ដេី​រ​តាម​គន្លង​នៃ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ការ​ប្រកួតប្រជែង​យក​អំណាច​ពី​ប្រជាជន​ដេី​ម្បី​ដឹកនាំ​ប្រទេស​ឲ្យ​ប្រកបដោយ​សុខ​សន្តិភាព សុវត្ថិភាព និង​សម្បូរ​រុងរឿង ប៉ុន្តែ​ដោយ​សតិអារម្មណ៍​ជ្រុលនិយម​ពេក មិន​គោរព​តាម​លទ្ធិប្រជាធិបតេយ្យ បែរជា​ទៅ​ដើរ​តាម​និង​ធ្វេី​តាម​ការ​បង្គាប់បញ្ជា​របស់​មេខ្លោង​បរទេស​ទៅ​វិញ​នាំ​ឲ្យ​ធ្លាក់ទឹក​យ៉ាង​ដូច្នេះ​និង​ឈាន​ទៅ​រក​សេចក្តី​វិនាស​សាបសូន្យ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ក៏​បាន​លើក​ឡើង​ថា ការ​ដែល​មន្ត្រី​គណ​បក្សប្រឆាំងរ​ត់ទៅ​ពឹង ឬ​រង់ចាំ​ជំនួយ​អន្តរាគមន៍​ពី​មេខ្លោង​ក៏​មិនដឹង​នៅ​ពេល​ណា​ដែរ ព្រោះ​មេខ្លោង​បាន​ត្រឹមតែ​អះអាង​ថា​នៅ​ពីក្រោយ​ខ្នង​ជា​និច្ច ។ ដូច្នេះ​បេី​ពឹង​មេខ្លោង​មិន​មាន​សង្ឃឹម មាន​តែ​ពឹង​លេី​ធម៌​សាមគ្គី​ផ្ទៃក្នុង តែ​ដោយសារ​ផ្ទៃក្នុង​កំពុង​ប្រទូស្ត​រ​យ​គ្នា​ដោយសារ​ទណ្ឌិត សម រ​ង្ស៊ី ចូល​មក​ក្រឡុក​ទៀត មិនដឹង​ធ្វេី​យ៉ាងណា​ទេ មាន​តែ​បញ្ចេញវាចា​ឮ​ៗ​ឲ្យ​មហាជន​បានដឹង​ទេី​ប​បាន​ធូរទ្រូង​បន្តិច ។ យ៉ាងណា​ក្តី​លោក សុខ ឥ​សាន បាន​សម្តែង​អះអាង​ថា លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​និង​កំពុង​ជាប់​ពន្ធនាគារ​នៅ​ត្រពាំង​ផ្លុ​ង បាន​សម្តែង​ការ​អស់សង្ឃឹម​យ៉ាងធ្ងន់ធ្ងរ​ទុក្ខ​ជាន់​លេី​ទុក្ខ​ផ្ទួន​ៗ​ដោយសារ​តែ​ដើរ​យុទ្ធសាស្ត្រ​នយោបាយ​ខុស​មក​លង់​ជឿ​លេី​មេខ្លោង​នឹក​ថា​ដ៏​មហិមា តែ​ឥឡូវ​បែរជា​ក្រឡេះបេះ​ទៅ​វិញ ។ លោក សុខ ឥ​សាន បាន​សង្កត់ធ្ងន់​ថា​៖«​អស់សង្ឃឹម​ហេី​យ​ខ្ញុំ មិនដឹង​ពឹង​ស្អី​ទេ មាន​តែ​ពឹង​ព្រះពុទ្ធ ព្រះធម៌ និង​ព្រះសង្ឃ​ប៉ុណ្ណោះ ។ ជាតិ​នេះ​ហួស​ហេី​យ​ចាំជាតិ​ក្រោយ​ទៀត​ចុះ​មក​ពី​ខ្ញុំ​ជឿ​តាម​គេ ដេី​រ​តាម​ការ​ចង្អុលបង្ហាញ​របស់​គេ ហេី​យ​កម្មវិធី​នយោបាយ​ក៏​ខ្ញុំ​មិន​បានដឹង​ដែរ​គឺ​គេ​ធ្វេី​ឲ្យ​ទាំងអស់​ហ្នឹង ហេី​យ​មិនដឹង​ចង្រៃ​អី​នៅ​មិន​នៅ​ស្រាប់​ខ្មោច​នាំ​មាត់​ឲ្យ​ខ្ញុំ​និយាយ​ការ​ពិត​នៃ​ល្បិច​កល​ប្រាប់​គេ​អស់រលីង​អ​ញ្ចឹ​ង មាន​ភ័ស្តុតាង​ឯកសារ​ច្បាស់លាស់​ហេី​យ​រក​ប្រកែក​ក៏​មិន​កេី​ត មាន​តែ​ស៊ូទ្រាំ​តាម​យថាកម្ម​ទៅ​ចុះ​។ ឱ​លោក​អេី​យ​! ខ្លួន​ជាប់​ឃុំ​រក​ធ្វេី​អី​ក៏​មិន​កេី​ត បែរជា​នៅ​ខាងក្រៅ​បែកបាក់​គ្នា​ទៀត​ចំ​មែន​តែ​ម្តង​ហើយ​» ។

សូម​ជម្រាប​ថា តុលាការ​កំពូល​បាន​សម្រេច​យក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា​ខាង​មុខ​នេះ​ជា​ថ្ងៃ​ធ្វើ​សវនាការ​សម្រេចសេចក្ដី​លើ​ករណី​ដែល​ក្រសួងមហាផ្ទៃ​ប្ដឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ។ ប៉ុន្តែ​ការ​កំណត់​នេះ​ត្រូវ​បាន​សហគមន៍ អន្តរជាតិ ថ្កោលទោស​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ចំណាត់ការ​បំបាត់​សំឡេង​បក្ស​ប្រឆាំង​បែប​នេះ ។ សមាជិក​សភា​អា​មេ​រិ​កមួយ​រូប​បាន​កំណត់​ឱសានវាទ​ឲ្យ​ដោះ​លែង​លោក កឹ​ម សុខា ត្រឹម​ថ្ងៃ​ទី​៩ ខែវិច្ឆិកា និង​នាំ​ស្ថានការណ៍​បច្ចុប្បន្ន​ឲ្យ​វិល​ត្រឡប់​ទៅ​រក​សភាព​ធម្មតា​វិញ ដើម្បី​ឲ្យ​មានការ​បោះ​ឆ្នោត​មួយ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ បើ​មិន​ដូច្នេះ​ទេ កម្ពុជា​នឹង​រង​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​ហើយ ។

កូនស្រី​លោក កឹ​ម សុខា ចេញ​សារបញ្ជាក់​ពី​ជំហរ​របស់​ឪពុក​ថា​មិន​ដូច​ការចោទប្រកាន់​របស់ សម រ​ង្ស៊ី កូនស្រី​បង្កើត​របស់​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​កញ្ញា កឹ​ម សម្មា​ធីតា បាន​ចេញ​សារ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​ឪពុក​ខ្លួន​ថា មិន​ដែល​លាប​ពណ៌​មួលបង្កាច់​អ្នក​ណាទេ ។ ការ​ចេញ​សារ​នេះ​ប្រៀប​ដូច​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ចោទប្រកាន់​លោក កឹ​ម សុខា ថាស​ម្រេច​អ្វីមួយ​មិន​បាន​ពិភាក្សា​ជាមួយ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ដែល​មាន​កូតា​ចេញពី​គណបក្ស​សម រ​ង្ស៊ី របស់​លោក (​បច្ចុប្បន្ន​គណបក្ស​ភ្លើងទៀន​)​។ កញ្ញា កឹ​ម សម្មា​ធីតា បាន​សរសេរ​លើ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​អម​ដោយ​រូប​លោក កឹ​ម សុខា រួម​នឹង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ទៀត​កំពុង​ហូប​បាយ​នៅ​កណ្តាលវាល​ថា «​គាត់​ធ្វើ​នយោបាយ​ជាង​២០​ឆ្នាំ​ហើយ មិន​ដែលលាប​​ពណ៌​មួលបង្កាច់​អ្នក​ណា​ទេ​» ។ កញ្ញា​បាន​សរសេរ​ទៀត​ថា ឪពុក​កញ្ញា​ធ្លាប់​ត្រូវ​រង​ការ​លាប​ពណ៌​យូរ​មក​ហើយ ហើយ​ក៏​មិន​ដែល​ចងគំនុំ​នឹង​ពួក​ដែល​លាប​ពណ៌​គាត់ និង​និយាយ​ពាក្យ​កុហក​បោកប្រាស់​ដើម្បី​បង្ខូចឈ្មោះ​គាត់​ដែរ ។ គាត់​គិតតែ​ពី​ម្យ៉ាង​គត់ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ខ្មែរ​មាន​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​។ មក​ទល់​ថ្ងៃនេះ វិនាទី​នេះ គាត់​បាន​លះបង់​គ្រប់បែប​យ៉ាង​ដើម្បី​បុព្វហេតុ​ជាតិ ។ លើ​បណ្តាញ​សង្គម​ដដែល កញ្ញា​បាន​ដាក់​សំណួរ​ថា តើ​បងប្អូន​ដឹង​ទេ​ថា គាត់​កំពុង​នៅ​ទីណា? គាត់​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ដ៏​ឆ្ងាយ​ដាច់​សង្វែង ភរិយា​គាត់​សុខចិត្ត​នៅ​ប្រឈម​ការ​ភ័យ​ខ្លាច​មិនរ​ត់ទៅ​ណា​ដើម្បី​ធ្វើ​ដំណើរ​រាប់​ម៉ោង​មួយ​ជើង​ៗ​ក្នុង​ការ​ទៅ​ជួប​គាត់ សួរសុខទុក្ខ និង​ពាំនាំ​បណ្តាំ​របស់​គាត់​មក​ជូន​ជនរួមជាតិ ។

កូនស្រី​បង្កើត​របស់​លោក កឹ​ម សុខា ក៏​បាន​លើក​ឡើង​ទៀត​ថា សូម​ចាំ​ទុក​ថា ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ កឹ​ម សុខា មិន​ដែល​ចុះ​ញ៉ម មិន​ដែល​ក្បត់​ឆន្ទៈ​ខ្លួន មិន​ដែល​រត់គេច មិន​ដែល​ភ្លេច​ប្រជាពលរដ្ឋ​! ទោះ​រូប​កាយ​គាត់​ត្រូវ​ជាប់​ឃុំ តែ​គ្មាន​នរណា​ម្នាក់​អាច​ឃុំ​ឧត្តមគតិ​គាត់​បាន​ឡើយ​។
កញ្ញា​បន្ថែម​ថា ឪពុក​របស់​ខ្លួន​នៅ​តស៊ូ​និង​រឹង​មាំ​ជា​និច្ច ។ បើ​អ្នក​ជាប់​ឃុំ​លះបង់​ប៉ុណ្ណេះ ហើយ តើ​វា​ពិបាក​ណាស់​ទៅ​ឬ​សម្រាប់​អ្នក​នៅ​ក្រៅ​ឃុំ​ក្នុង​ការ​មិន​និយាយ​ពាក្យ​កុហក​បោកប្រាស់ ហើយ​ឲ្យ​ចេះ​រួម​សាមគ្គី​គ្នា​ក្នុង​គ្រា​លំបាក មិនមែនឆ្លៀតឱកាស​វាយប្រហារ​គ្នា​ឯង​នោះ​ទេ​។ កញ្ញា​កឹ​ម សម្មា​ធីតា បាន​គូសបញ្ជាក់​ថា​«​ឪពុក​បាន​លះបង់​អស់ហើយ សូម​កូនចៅ​កុំ​ឈ្លោះ កុលាប​ពណ៌​គ្នា ។ ត្រូវ​គេ​ចាប់​ឃុំ ឈឺចាប់​មិន​ស្មើនឹង​ដឹង​ថា​កូនចៅ​នៅ​ខាងក្រៅ បែកបាក់​គ្នា​ទេ​»​។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​កញ្ញា កឹ​ម សម្មា​ធីតា បែប​នេះ​កើតឡើង​បន្ទាប់​ពី​កាល​ពេល​ថ្មី​ៗ​កន្លង​មកនេះ លោក សម រ​ង្ស៊ី បាន​ផ្ញើ​លិខិត​សម្ងាត់​មួយ​ទៅ​លោក កឹ​ម សុខា ថា មុន​នឹង​សម្រេច​អ្វី ត្រូវ​ពិភាក្សា​ជាមួយ​មនុស្ស​សំខាន់​បី​រូប​ដែល​អ្នក​ទាំងនោះ​ត្រូវ​គេ​ដឹង​ថា​ជា​មនុស្ស​ជំនិត​របស់​លោក ។ លើស​ពី​នេះ សម រ​ង្ស៊ី បាន​ចេញ​មក​ចោទ​ដោយ​ត្រង់​ៗ​ថា លោក ម៉ៅ មុន្នី​វណ្ណ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​កូតា​ខាង​កឹ​ម សុខា បាន​ក្បត់បក្ស​ដោយ​ស្តាប់​តាម​ការ​បង្គាប់បញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ថា លោក ម៉ៅ មុ​នី្ន​វណ្ណ កំពុង​ធ្វើ​បក្ស​ប្រហារ​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ