ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ថ្ងៃ​អុំទូក ទុកចិត្ត​យក​ម៉ូតូ​មក​ផ្ញើ ដើរ​លេង​ត្រឡប់​មក​វិញ​បាត់​អស់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទើបតែ​ថ្ងៃ​អុំទូក​ទី​១​សោះ កន្លែង​ផ្ញើ​ម៉ូតូ​មួយ​កន្លែង​នៅ​សង្កាត់​ទន្លេ បាសាក់ បាន​ធ្វើ​ឱ្យ​បាត់​ម៉ូតូ​របស់​ភ្ញៀវ​អស់​៥​គ្រឿង​សរុប​ទាំង​យប់ និង​ថ្ងៃ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៧…

រាជធានី​ភ្នំពេញ ៖ ទើបតែ​ថ្ងៃ​អុំទូក​ទី​១​សោះ កន្លែង​ផ្ញើ​ម៉ូតូ​មួយ​កន្លែង​នៅ​សង្កាត់​ទន្លេ បាសាក់ បាន​ធ្វើ​ឱ្យ​បាត់​ម៉ូតូ​របស់​ភ្ញៀវ​អស់​៥​គ្រឿង​សរុប​ទាំង​យប់ និង​ថ្ងៃ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៧ នៅ​ចំណុច​អគារ​បូ​ឌី​ង​ចាស់ ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ទីតាំង​ផ្ញើ​ម៉ូតូ​មួយ​កន្លែង​ដែល​គេ​បាន​ជួល​យក​ទីតាំង​កន្លែង​អគារ​បូ​ឌី​ង​ចាស់​មក​យក​ធ្វើ​ជា​ចំណត​ផ្ញើ​ម៉ូតូ ត្រូវ​បាន​បងប្អូន​ម្ចាស់​ម៉ូតូ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ទន្លេបាសាក់​ឱ្យ​សមត្ថកិច្ច ជួយ​អន្តរាគមន៍ បន្ទាប់​ពី​ពួក​គាត់​ជា​ជន​រង​គ្រោះ​បាន​ផ្ញើ​ម៉ូតូ​នៅ​ទីនោះ ដើម្បី​ដើរ​លេង​កម្សាន្ត នៅ​ក្នុង​ពិធីបុណ្យ​អុំទូក តែ​ពេល​ត្រឡប់​មក​យក​ម៉ូតូ​វិញ បែរជា​មិន​ឃើញ​​ម៉ូតូ​របស់​ខ្លួន​នៅ​សល់​តែ​ចុង​សំបុត្រ ។

ជន​រង​គ្រោះ​ដែល​យក​ម៉ូតូ​ទៅ​ផ្ញើ​នៅ​ចំណត​ខាងលើ​បាន​បាត់​ម៉ូតូ​ទាំង​យប់ និង​ថ្ងៃ សរុប​ទាំង អស់​៥​គ្រឿង បាន​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្តឹង ហើយ​ម្ចាស់​ចំណត​បាន​សន្យា​ថា នឹង​សង​ម៉ូតូ វិញ តែ​សុំ​សង​ដោយ​ស្ងាត់​ៗ ប៉ុន្តែ​ម្ចាស់​ម៉ូតូ​មិន​ព្រម​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ម៉ូតូ​បាន​សំណូមពរ​ឲ្យ​ប្រជា​ពល​រដ្ឋ ដែល​មក​ដើរ​លេង​បុណ្យអុំទូក មេត្តា​ប្រុង​ប្រយ័ត្ន​ចំពោះ​ទីតាំង​ផ្ញើ​ម៉ូតូ​ដែល​ខ្វះ​ការ​ទទួល​ត្រូវ ធ្វើ​ឲ្យ​បាត់​ម៉ូតូ​ដូច​ពួក​គាត់​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ