ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! នារី​វ័យក្មេង​ម្នាក់​ស្លា.ប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​ផ្ទះសំណាក់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ជា​បុគ្គលិក​បម្រើ​ការងារ​ម្នាក់ បាន​គាំងបេះដូង​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អ​ណោ​ច​អ​ធ័​ម​នៅ​ក្នុងផ្ទះ​សំណាក់ ហេតុ​ការ​នេះ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​ពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ទាប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។…

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ជា​បុគ្គលិក​បម្រើ​ការងារ​ម្នាក់ បាន​គាំងបេះដូង​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អ​ណោ​ច​អ​ធ័​ម​នៅ​ក្នុងផ្ទះ​សំណាក់ ហេតុ​ការ​នេះ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​ពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ទាប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។


ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ បូ សំភី អាយុ​២៥​ឆ្នាំ មុខរបរ​បុគ្គលិក ស្នាក់​នៅផ្ទះ​ជួល​ផ្លូវលំ ភូមិ​ត្រពាំង​ថ្លុ​ង ឃុំ ត្រពាំង​ថ្លុ​ង ស្រុក​ក្រែក ខេត្ត​ត្បូងឃ្មុំ មានស្រុក​កំណើត​នៅ​ភូមិ​កោះទាវ​២ ឃុំ​សំពៅ​លូន ស្រុក​កោះធំ ខេត្តកណ្តាល និង​មិត្តភក្តិ​ម្នាក់​ឈ្មោះ មុំ សាវ​តី និង​ឈ្មោះ កុយ សុ​ធឿ​ន ។
ពួក​នាង​ទាំង​៣​នាក់ បាន​នាំ​គ្នា​មក​កាន់​រាជធានី​ភ្នំពេញ​នេះ ក្នុង​គោលបំណង​មក​លេង​បុណ្យអុំទូក ហើយ​ក៏​បាន​នាំ​គ្នា​ចូល​ក្លឹ​ប​ផឹកស៊ី និង​ប្រើប្រាស់​ថ្នាំ​គ្រវី​លេង ទំនងជា​ប្រើប្រាស់​ច្រើន​ហួស​កំរិត​នោះ ទើប​បណ្តាល​ឲ្យ​នាង​ស្លាប់​បាត់បង់​ជីវិត​ម្នាក់​បែប​នេះ​តែ​ម្តង ។

មុន​ពេល​កើតហេតុ​វេលា​ម៉ោង​១២​និង​១០​នាទី​ទាប​ភ្លឺ ពួក​នាង​ទាំង​៣​នាក់ បាន​នាំ​គ្នា​ចូល​ទៅ​លេង​កំសាន្ត​ក្នុង​មជ្ឈមណ្ឌល​កំសាន្ត​មួយ ដោយ​នាំ​គ្នា​ហៅ​ស្រា​បៀរ មក​ផឹក​អស់​ជា​ច្រើន​ដប និង​ទឹកក្រូច​កូកាកូឡា រួម​ទាំង​ប្រើប្រាស់​ថ្នាំ​ញៀន​ផង​ដែរ ។ ប្រភព​បាន​បន្ត​ទៀត​ថា រហូត​ដល់​ម៉ោង​៤​និង​០០​នាទី​ទាប​ភ្លឺ ឃើញ​នាង​មាន​សភាព​ស្លេកស្លាំង​យ៉ាង​ខ្លាំង​នោះ ទើប​ពួក​នាង​ទាំង​៣​នាក់​ឈប់​ផឹក និង​ពឹង​ឲ្យ​សន្តិសុខ​យាម​នៅ​ទីនោះ ជូន​មក​បន្ទប់​ផ្ទះសំណាក់ ។ ពេល​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​ប្រមាណ​ជា​៤៥​នាទី​បុគ្គលិក​ផ្ទះសំណាក់ ឃើញ​នារី​រង​គ្រោះ​មាន​សភាព​ស្លេកស្លាំង និង​ទន់​ខ្លួន​កាន់តែ​ខ្លាំង​ឡើង​ៗ​នោះ ក៏​នាំ​នាង​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ភ្លាម​ៗ តែ​ពេល​ទៅ​ដល់ គ្រូពេទ្យ​បាន​ប្រាប់​ថា នាង​បាន​ស្លាប់​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ មិន​អាច​ធ្វើការ​សង្គ្រោះ​បាន​ឡើយ​។
ក្រោយ​ពេល​កើតហេតុ កម្លាំង​សម្ថ​កិច្ច​ជំនាញ​ក៏​បាន​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ​ទៅ​លើ​សព​របស់​នារី​វ័យ​រង​គ្រោះ​បាន​បញ្ជាក់​ថា នាង​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​តែ​ជំងឺ​គាំងបេះដូង ដោយសារ​នាង​បាន​ប្រើប្រាស់​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ទើប​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​បញ្ជូន​សព​ទៅ​កាន់​ស្រុក​កំណើត​ធ្វើ​ប​បុណ្យ​ទៅ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ