ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លលាដ៍ក្បាល​អាយុ​ជាង​3​ពាន់​ឆ្នាំនឹងបង្ហាញខ្លួន​នៅ​សារមន្ទីរ​ព្រះ​នរោត្តម​សីហ​នុ​-​អង្គរ

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លលាដ៍ក្បាល​មនុស្ស​បុរាណ​ដែល​អ្នក​សិក្សា​ស្រាវជ្រាវ​រក​ឃើញ​ថា មាន​អាយុ​ជាង ៣​ពាន់​ឆ្នាំ​មក​ហើយ​នោះ ត្រូវ​មន្ត្រី​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដាក់​តាំងនៅ​សារមន្ទីរ​ព្រះ​នរោត្តម​សីហ​នុ​-​អង្គរ ។ សារមន្ទីរ​ព្រះ​នរោត្តម​សីហ​នុ​-​អង្គរ មាន​ដាក់​តាំង​វត្ថុ​បុរាណ​ជា​ច្រើន​ប្រភេទ​រួម​មាន…

ខេត្តសៀមរាប ៖ លលាដ៍ក្បាល​មនុស្ស​បុរាណ​ដែល​អ្នក​សិក្សា​ស្រាវជ្រាវ​រក​ឃើញ​ថា មាន​អាយុ​ជាង ៣​ពាន់​ឆ្នាំ​មក​ហើយ​នោះ ត្រូវ​មន្ត្រី​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដាក់​តាំងនៅ​សារមន្ទីរ​ព្រះ​នរោត្តម​សីហ​នុ​-​អង្គរ ។

សារមន្ទីរ​ព្រះ​នរោត្តម​សីហ​នុ​-​អង្គរ មាន​ដាក់​តាំង​វត្ថុ​បុរាណ​ជា​ច្រើន​ប្រភេទ​រួម​មាន បដិមា កុលាលភាជន៍ ផ្នូរ​បុរាណ សាកសព ឬ​ឆ្អឹង​ខ្មោចមនុស្ស​សម័យ​បុរាណ ។​ល​។ ចំណែក​លលាដ៍​ក្បាលមនុស្ស​បុរាណកាល ក៏​ជា​កម្មវត្ថុ​មួយ​ដាក់​តាំង​បង្ហាញ​ក្នុង​សារមន្ទីរ​នេះ​ផង​ដែរ ។

លោក​គុន ផ​ល្លី ដែល​ជា​មគ្គុទ្ទេសក៍ នៅ​សារមន្ទីរ​ព្រះ​នរោត្តម​សីហ​នុ​-​អង្គរ បានឱ្យ​ដឹង​ថា លលាដ៍ក្បាល​មនុស្ស​បុរាណ​ដែល​តាំង​ក្នុង​សារមន្ទីរ​ជា​លលាដ៍ក្បាល​របស់​មនុស្ស​ផ្សេង​​គ្នា និង​ស្លាប់​ដោយសារ​ជំងឺ​២​ប្រភេទ ។ លលាដ៍​ទី​មួយ ដែល​ដាក់​តាំងនៅ​ជាន់​លើ គឺ​ស្លាប់​ដោយសារ​ជំងឺ​ធ្មេញ និង​ទី​២ ស្លាប់​ដោយសារ​ជំងឺឈាមសស៊ីឈាមក្រហម ។ រឿង​នេះ​ធ្វើ​ឱ្យ​អ្នក​ស្រាវជ្រាវ​យល់​ថា ជំងឺ​ប្រភេទ​នេះ មាន​តាំងពី​ជាង​៣​ពាន់​ឆ្នាំ​មក​ម្ល៉េះ ។
លលាដ៍ក្បាល​មនុស្ស​បុរាណកាល​នេះ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ជា​ច្រើន ពិសេស​ទាក់ទង​ទៅ​នឹង​ការ​ស្លាប់​ដោយសារ​ជំងឺឈាមសស៊ីឈាមក្រហម ។

លោក​គុន ផ​ល្លី បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​ភ្ញាក់ផ្អើល​ទៅ​នឹង​ជំងឺ​នេះ ព្រោះថា​វា​មាន​តាំងពី​ជាង​៣​ពាន់​ឆ្នាំ​មក​ហើយ ។

តាម​ឯកសារ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា លលាដ៍ក្បាល​មនុស្ស​បុរាណកាល​នេះ ស្ថិត​ក្នុង​សម័យ​យុគ​សំរឹទ្ធិ និង​បាន​រក​ឃើញ​នៅ​ក្នុង​បាត​បារាយណ៍ទឹកថ្លា ក្នុងអំឡុងពេល​អ្នក​ស្រាវជ្រាវ​បុរាណវិទ្យា​បាន​ធ្វើ​កំណាយ​ស្រាវជ្រាវ​នៅ​បារាយណ៍ទឹកថ្លា ឆ្នាំ​២០០៤-២០០៥ ។

ការ​ធ្វើ​កំណាយ​ស្រាវជ្រាវ​នោះ​ធ្វើ​ឡើង​ដោយ​អ្នក​បុរាណវិទ្យា​ខ្មែរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​សាលា​បារាំង​ចុង​បូ បូព៌​៌ា​នៅ​លើ​ទីតាំង​ចំនួន​២ គឺ​បារាយណ៍ទឹកថ្លា និង​ស្ថានីយ​ព្រៃ​ក្មេង ។

សាកសព​ដែល​គេ​ប្រទះ​ឃើញ នៅ​បាត​បារាយណ៍ទឹកថ្លា ពេល​ធ្វើ​កំណាយ​ទាំងអស់​មាន​៥៩​សាកសព ហើយ​សាកសព​ទាំងនោះ​រក្សា​បាន​ទ្រង់ទ្រាយ​សព​ភាគច្រើន ។ បើ​ផ្អែក​តាម​លទ្ធផល​ស្រាវជ្រាវ អ្នក​ស្រាវជ្រាវ​បាន​ទាញ​សេចក្តីសន្និដ្ឋាន​ថា ១ ដោយសារ​បាត​បារាយណ៍​ជា​ប្រភេទ​ដីខ្សាច់ ដែល​មិន​សម្បូរ​ជាតិ​ដែក ឬ​ជាតិ​អាស៊ីត ។ ២​បុព្វបុរស​សម័យ​នោះ បាន​លើកដី​ទប់​ធ្វើ​បារាយណ៍ (​បារាយណ៍ទឹកថ្លា ឬ​ខាងលិច​) ដើម្បី​យក​ទឹក​ប្រើប្រាស់ ដូច្នេះ​ទើប​ធ្វើ​ឱ្យ​ទីតាំង​នេះ​មាន​តុល្យភាព​ត្រជាក់​ជាប់​រហូត​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ