នាង Irene sewell រស់នៅរដ្ឋថេនណេសស៊ី សហរដ្ឋអាមេរិក បានបង្កើតឯតទគ្គកម្មពិភពលោកក្នុងសៀវភៅគីនណេសប៊ុក ដោយពាក់ស្បែកជើងកែងចោតកម្ពស់៣អ៊ីញ ឬប្រហែល៧,៥សង្ទីម៉ែត្រ រត់ម៉ារ៉ាតុង ក្នុងចម្ងាយ២៦,២ម៉ែត្រ ឬប្រហែល៤២,១គីឡូម៉ែត្រ បានទទួលជោគជ័យសមតាមបំណង ។
នាង Irene sewellអតីតអ្នករបាំបានផ្តល់បទសម្ភាសន៍ តាមទូរទស្សន៍ «WSMV »ថា ខ្លួនបានទទួលកម្លាំងចិត្តតាមរយៈរឿងរ៉ាវរបស់ស្ត្រីអង់គ្លេសម្នាក់ដែលនឹកស្រមៃចង់ក្លាយជាអ្នករត់ម៉ារ៉ាតុងនៅលើស្បែកជើងកែងចោតដែលរត់បានលឿន ។ ក្តីស្រមៃនោះរបស់នាងត្រូវបានបរាជ័យ ខ្ញុំធ្លាប់អានរឿងរ៉ាវរបស់នាង និងគិតតែអាជីពនៃការរាំរបស់ខ្លួន ហើយការរត់ម៉ារ៉ាតុងរបស់ខ្ញុំប្រហែលជាអាចប្រតិបត្តិបាន ។
ការចូលប្រឡូកក្នុងទីលានប្រកួតដ៏សំខាន់នេះ នាង Irene ប្រើស្បែកជើងកែងចោតកម្ពស់៧,៥សង្ទីម៉ែត្រដាក់តាមខ្លួនចំនួន៣គូ តាំងពីកម្ពស់៧,៥ទៅ៩សង្ទីម៉ែត្រ និងបាតស្បែកជើងមានទ្រនាប់ដ៏ស្រទន់ ដើម្បីបានទទួលជ័យជម្នះនេះ អាចបំបែកឯតទគ្គកម្មពិភពលោក ហើយត្រូវចំណាយពេលក្នុងការរត់ម៉ាតុងជាង៧ម៉ោងកន្លះ។ ដោយសារតែមានអាជីពជាអ្នករបាំកាលពីមុន Irene អាចធ្វើចលនានៅលើស្បែកជើងកែងយ៉ាងស្ទាត់ជំនាញ ខណៈពេលអ្នកជំនាញផ្នែកម៉ាស្សាជើងរបស់នាងបានណែនាំថា មិនគួរពាក់ស្បែកជើងកែងនោះក្នុងពេលហ្វឹកហាតរត់ទេ់ ប៉ុន្តែមិនព្រមស្តាប់ការណែនាំនេះ និងបានហ្វឹកហាត់រត់ម៉ារ៉ាតុងដោយពាក់ស្បែកជើងកែង នៅគ្រប់ពេល ៕
ចែករំលែកព័តមាននេះ