ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោទ​ថា​ចេះ​អំពើ​អាប​ធ្មប់ ព្រួត​វាយ​សម្លា.ប់​រួច​អូស​ទម្លាក់​ទឹក​ព្រែក

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ជន​ដៃដល់​៣​នាក់ ដែល​បាន​រៀបចំ​គម្រោង​វាយ​សម្លាប់​ជន​រង​គ្រោះ​រួច​អូស​សព​ទម្លាក់​ចោល​ក្នុង​ទឹក​ព្រែក ក៏​ព្រោះតែ​រឿង​គំនុំ​ដោយ​ចោទ​ថា ជន​រង​គ្រោះ​ចេះ​ធ្វើអំពើ​អាប​ធ្មប់ និង​បាន​ធ្វើអំពើ​នេះ​ឲ្យ​មាន​មនុស្ស​ក្នុងភូមិ​បាន​ស្លាប់​ជា​បន្តបន្ទាប់​ទៀត​ផង​នោះ ត្រូវ​បាន​នគរបាល​ស្រុក​ចិត្រ​បុរី ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​មនុស្សឃាត​ដោយ​ចេ​នា ។…

ខេត្តក្រចេះ ៖ ជន​ដៃដល់​៣​នាក់ ដែល​បាន​រៀបចំ​គម្រោង​វាយ​សម្លាប់​ជន​រង​គ្រោះ​រួច​អូស​សព​ទម្លាក់​ចោល​ក្នុង​ទឹក​ព្រែក ក៏​ព្រោះតែ​រឿង​គំនុំ​ដោយ​ចោទ​ថា ជន​រង​គ្រោះ​ចេះ​ធ្វើអំពើ​អាប​ធ្មប់ និង​បាន​ធ្វើអំពើ​នេះ​ឲ្យ​មាន​មនុស្ស​ក្នុងភូមិ​បាន​ស្លាប់​ជា​បន្តបន្ទាប់​ទៀត​ផង​នោះ ត្រូវ​បាន​នគរបាល​ស្រុក​ចិត្រ​បុរី ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​មនុស្សឃាត​ដោយ​ចេ​នា ។

ការ​ចាប់ខ្លួន​ក្រុម​ជន​ដៃដល់​ទាំង​៣​នាក់ ដែល​ធ្វើ​ឡើង​ពី​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ចិត្រ​បុរី គឺ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ពួក​គេ​បាន​វាយ​សម្លាប់​ជន​រង​គ្រោះ​អាយុ​៤៩​ឆ្នាំ​ម្នាក់ កាលពី​យប់​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៧ នៅ​ព្រៃ​ខាងក្រោយ​ភូមិ​ស្រែ​នូ​ន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី រួច​បាន​នាំ​គ្នា​អូស​យក​សាកសព​ជន​រង​គ្រោះ​មក​ទម្លាក់​ចោល​ក្នុង​ទឹក​ព្រែក​ទេ ដែល​ស្ថិត​នៅ​ខាងក្រោយ​ភូមិ ។ ចំណែកឯ​ក្រុម​ជន​ដៃដល់​ក៏​ជា​មនុស្ស​រស់នៅ​ក្នុងភូមិ​ជាមួយនឹង​ជន​រង​គ្រោះ​ផង​ដែរ ។

សាកសព​របស់​ជន​រង​គ្រោះ​ឈ្មោះ ប៊ី​វ និល ដែល​ក្រុម​ជន​ដៃដល់​ចោទ​ថា ចេះ​ធ្វើអំពើ​អាប​ធ្មប់ និង​បាន​ធ្វើអំពើ​ទៅ​លើ​អ្នក​នៅ​ក្នុងភូមិ​បណ្តាល​ឲ្យ​ស្លាប់​ជា​បន្តបន្ទាប់​ក្នុង​អំឡុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ ក៏​ត្រូវ​បាន​នគរបាល​ស្រង​ចេញពី​ទឹក​ព្រែក និង​បាន​រក​ឃើញ​ថា បាន​រង​ការ​វាយ​សម្លាប់​ពី​ក្រុម​ជន​ដៃដល់ ដោយ​បន្ទះ​ឈើ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ត្រង់​ក្បាល និង​ផ្ទៃមុខ ។

នាយ​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​ចិត្រ​បុរី លោក ហេង ប៊ុ​ន​ធឿ​ន បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ទាំង​៣​នាក់​ត្រូវ​បាន​នគរបាល​ចុះ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ និង​ក៏​កំពុង​តែ​សាកសួរ​បន្ថែម ដើម្បី​បន្ត​ចំណាត់ការ​ទៅ​តុលាការ នៅ​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ ។ បើ​តាម​លោកនាយ​ផ្នែក​រូប បាន​បញ្ជាក់​ទៀត​ថា មូលហេតុ​ដែល​ឈាន​ឲ្យ​មាន​អំពើ​មនុស្សឃាត​នេះ ដោយសារ​តែ​រឿង​គំនុំ​ដែល​ពួក​គេ​ចោទ​ទៅ​លើ​ជន​រង​គ្រោះ​ថា ជន​នេះ​ចេះ​អំពើ​អាប​ធ្មប់ ។ សកម្មភាព​របស់​ពួក​គេ​បាន​ធ្វើ​ឡើង​ដោយ​មាន​ជន​ដៃដល់​ម្នាក់ បាន​ល្បួង​ជន​រង​គ្រោះ​ឲ្យ​ជិះ​ម៉ូតូ​ទៅ​ជាមួយ​ដើម្បី​រក​កន្លែង​ផឹក​បន្ត ។ នៅ​ពេល​ជិះ​ម៉ូតូ​ទៅ​ដល់​ខាងក្រោយ​ភូមិ ពួក​គេ​បាន​ព្រួត​វាយ​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ស្លាប់ រួច​យក​សព​ទៅ​ទម្លាក់​ចោល​ក្នុង​ព្រែក ដើម្បី​បំបិទ​ភស្តុ​តាង ។ តែ​យ៉ាងណា ឈាម​ស្រែក​ស្បែក​ហៅ ក្រុម​ជន​ដៃដល់​ត្រូវ​បាន​វែកមុខ និង​ត្រូវ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​ក្នុង​ថ្ងៃ​តែ​មួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ