ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាយ​អី

11 ឆ្នាំ មុន

បុរស​បួន​នាក់​ជជែក​គ្នា​រឿង​​អ្នក​ណា​​​ពូ​កែ​​អត់​ធ្មត់​​ជាង​គេ ។ បុរ​សទី​មួយ​​លើក​ហេតុ​​ផល​ ៖
– ផ្ទះ​៣​ជាន់​របស់​ខ្ញុំ​​ទើប​តែ​ក្លាយ​ទៅ​ជា​ចំណី​ភ្លើង​ តែ​ខ្ញុំ​ធម្មតា​អត់​ស្តាយ​អ្វី​ទាំង​អស់ ។
បុរស​ទី​ពីរសើច​ញឹមៗ ៖

បុរស​បួន​នាក់​ជជែក​គ្នា​រឿង​​អ្នក​ណា​​​ពូ​កែ​​អត់​ធ្មត់​​ជាង​គេ ។ បុរ​សទី​មួយ​​លើក​ហេតុ​​ផល​ ៖
– ផ្ទះ​៣​ជាន់​របស់​ខ្ញុំ​​ទើប​តែ​ក្លាយ​ទៅ​ជា​ចំណី​ភ្លើង​ តែ​ខ្ញុំ​ធម្មតា​អត់​ស្តាយ​អ្វី​ទាំង​អស់ ។
បុរស​ទី​ពីរសើច​ញឹមៗ ៖
– អ៊ីចឹង​​ឬ ? ខ្ញុំ​មិន​ចាញ់បង​ឯង​ទេ , ម្សិល​​មិញ​​លេង​ល្បែង​ចាញ់​អស់​៥០០.០០០ដុល្លារ ក៏​ខ្ញុំ​​គ្មាន​ស្តាយ​​អ្វី​ទាំង​អស់ ។
ដល់​វេន​បុរស​ទី​បីម្តង ៖
-​​​ ខ្ញុំ​ក៏​អ៊ីចឹង​! ប្រពន្ធ​ខ្ញុំ​​ជា​ស្រី​ស្អាត​​មួយ​រូប​ដ៏​ល្បីឈ្មោះ​​​ក្នុង​មជ្ឈដ្ឋាន​​បង្ហាញ​ម៉ូដ​​ ។ នាង​នៅ​ជា​មួយ​ខ្ញុំ​សុខៗ ស្រាប់តែ​រត់​ចោល​ខ្ញុំ​​ទៅតាម​ប្រុស​ផ្សេង​​កាល​ពី​​សប្តាហ៍​មុន ។ ខ្ញុំ​អត់​ស្តាយ​អ្វី​ទាំង​អស់​, ចង់​ទៅ​ជា​មួយ​អ្នក​ណា​​ទៅ​ចុះ ។ សួ​រ​ថា​អ្នក​ណា​អាច​ធ្វើ​ច​ិត្ត​បាន​ដូច​ខ្ញុំ ?​
បុរស​ទី​បួន​មិន​ព្រម​ចាញ់ ៖
– បើ​និយាយ​​ពី​ភាព​អត់​ធ្មត់​មិន​ស្តាយ​ស្រណោះ​ប្រហែល​គ្មាន​អ្នក​ណា​លើ​ខ្ញុំ​ទេ ។ ម្សិល​មិញ​​បន្ទាប់​ពី​ឱ្យ​អង្គរក្ស​​ផ្ទាល់​ខ្លួន​បួ​ន​​នាក់ឈប់​សម្រាក​​ច្បាប់ ខ្ញុំ​កំពុង​​ដើរ​លេង​ម្នាក់​​​ឯង​ដោយ​អត់​មាន​អ្នក​​ការពារ​ ស្រាប់តែ​​លេច​ពួក​អាស្ទាវ​​៣​នាក់​ស្ទាក់​ផ្លូវ​សួរ​ ៈ «ឯង​ឈ្មោះ​​ Colla មែន​ទេ?» «មែន!» ។ ឮ​ខ្ញុំ​​ឆ្លើយ​ភ្លាម​​ ពួក​វា​ស្ទុះ​ចូល​វាយ​ទាត់​ធាក់​ខ្ញុំ​ ហើយ​រត់​ទៅ​បាត់ ។ ថ្មី​បើ​ឈឺ​ខ​្លួន​តែ​ខ្ញុំ​អត់​ខឹង​ពួក​វា​ទេ ព្រោះ​ខ្ញុំ​មិន​មែន​ឈ្មោះ​ Colla ដូច​ពួក​វា​សួរ​​ផង ។