ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធាន​ការណ៍ និង​បទល្មើស​ស្តី​ពី​អ្នក​សារព័ត៌មាន

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ អភិបាលរង​ខេត្ត​ទទួល​បន្ទុក​លើ​មន្ទីរ​ព័ត៌មាន លោក​ជំទាវ ប៊​ន សុ​ភី បាន​ព្រមាន​ថា អ្នកកាសែត​ដែល​ធ្វើការ​មិន​គោរព​ទៅ​តាម​វិជ្ជាជីវៈ ឬ​ក្រមសីលធម៌ គឺ​ទៅ​ថ្ងៃ​ខាង​មុខ​អាច​ប្រឈម…

ខេត្តក្រចេះ ៖ អភិបាលរង​ខេត្ត​ទទួល​បន្ទុក​លើ​មន្ទីរ​ព័ត៌មាន លោក​ជំទាវ ប៊​ន សុ​ភី បាន​ព្រមាន​ថា អ្នកកាសែត​ដែល​ធ្វើការ​មិន​គោរព​ទៅ​តាម​វិជ្ជាជីវៈ ឬ​ក្រមសីលធម៌ គឺ​ទៅ​ថ្ងៃ​ខាង​មុខ​អាច​ប្រឈម និង​ចាត់វិធានការ​ទៅ​លើ​បទល្មើស​ព្រហ្មទណ្ឌ​។


ការ​មាន​ប្រសាសន៍​ដោយ​បាន​ធ្វើការ​ព្រមាន​ដោយ​សង្កត់ធ្ងន់​បែប​នេះ ដល់​ក្រុម​អ្នក​សារព័ត៌ មក​ពី​ស្ថាប័ន ឬ​អង្គភាព​ផ្សេង​ៗ​ពី​គ្នា​ដូច​ជា​គេហទំព័រ ទូរទស្សន៍​អន​ឡាញ និង​ប្រ​តិ​បត្ត​ពី​សំណាក់ លោក​ជំទាវ​អភិបាលរង​ខេត្ត​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា នៅ​សាល​ប្រជុំ​មន្ទីរ​ព័ត៌មាន ខេត្ត​ក្នុង​ពិធី​ជួបជុំ​អ្នក​សារព័ត៌មាន​ជិត​២​រយ​ស្ថាប័ន ដើម្បី​ពង្រឹង​ក្រម សីលធម៌​វិជ្ជាជីវៈ ក៏​ដូច​ជា​ការ​រឹត​បន្តឹង​គុណភាព​ផង​ដែរ ។

មន្ទីរ​ព័ត៌មាន​ខេត្ត​បាន​ឲ្យ​ដឹង​ថា ខេត្តក្រចេះ​មាន​អ្នក​សារព័ត៌មាន មិន​តិច​ជាង ២​រយ​មក​ពី​ស្ថាប័ន​អង្គភាព​ផ្សេង​ៗ ក្នុង​នោះ​មាន​១៤៣​ស្ថាប័ន អង្គភាព បាន​មក​ចុះ​ឈ្មោះ​នៅ​មន្ទីរ ព័ត៌មាន​ខេត្ត​ក្នុង​ឆ្នាំ​២០១៧​នេះ​។
កាលពី​ពេល​ថ្មី​ៗ​នេះ អាជ្ញាធរ​ស្រុក​ស្នួល​ធ្លាប់ បាន​ឃាត់​អ្នកកាសែត​ជា​ច្រើន​នាក់ នៅ​ស្រុក​ស្នួល មក​ធ្វើការ​អប់រំ​ណែនាំ​ក្រោយ​ពី​ពួក​គាត់​បាន ធ្វើ​សកម្មភាព​ប្រមូលផ្តុំ​ដែល​អាជ្ញាធរ​អះអាង​ថា ជា​សកម្មភាព​ខុសច្បាប់ ។ អ្នក​សារព័ត៌មាន​មួយ​ចំនួន​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ទ​ង្វើ​មិន​គប្បី ប៉ះពាល់​ដល់​សង្គម ទើប​អាជ្ញាធរ​ខេត្ត​បាន ហៅ​ពួក​គាត់​ដែល​មាន​វត្តមាន​ក្នុង​បញ្ជី​របស់​មន្ទីរ ព័ត៌មាន​ឲ្យ​មានការ​ជួបជុំ និង​ជម្រុញ​ឲ្យ​ពួក​គាត់​ធ្វើ​កិច្ច​ការងារ​គោរព​តាម​វិជ្ជាជីវៈ​។

លោក​ជំទាវ ប៊​ន សុ​ភី​បាន​លើក​ឡើង​ទៀត​ថា ការ​ជួបជុំ​នេះ គឺ​ត្រូវធ្វើ​ឡើងជា​រៀង​រាល់​១​ឆ្នាំ​ម្តង រវាង​មន្ទីរ​ព័ត៌មាន​ជាមួយ និង​អ្នក​សារព័ត៌មាន​ទាំងអស់​ដែល​មាន​វត្ត​ប្រចាំ​នៅ​ខេត្តក្រចេះ ។ ការ​មក​ជួបជុំ​រវាង​អាជ្ញាធរ និង​អ្នក​សារព័ត៌មាន​នេះ គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង ធ្វើ​យ៉ាងណា​ឲ្យ​អ្នក​សារព័ត៌​ទាំង​អស់នេះ ធ្វើការ​កិច្ច​ការងារ​គោរព​តាម​វិជ្ជាជីវៈ ពង្រឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ