ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​រោងល្ខោន​ក្នុង​យុគសម័យ1800​ឆ្នាំ

6 ឆ្នាំ មុន

អ្នក​បុរាណវិទ្យា​ពី​មជ្ឈមណ្ឌល​វត្ថុ​បុរាណ​ប្រទេស​អ៊ីស្រា​អែ​ល​បាន​រក​ឃើញ​គ្រោង​រោងល្ខោន​បុរាណ​ជា​លើក​ដំបូង​ក្នុង​យុគសម័យ​រ៉ូ​ម៉ាំង នៅ​ក្នុង​ល្អាង​ខាងក្រោម​គ្រឹះ​កំផែង នៅ​ភាគ​ខាងលិច​ក្រុង​យេ​រ៉ូ​សា​ឡឹម ។ រោងល្ខោន​នោះ​ជា​សំណង់​ដ៏​លេចធ្លោ​សាងសង់​ដោយ​ឥដ្ឋ​មាន​លក្ខណៈ​ស្រស់​ស្អាត​និង​មាន​វ័យ​ចំណាស់​ប្រហែល​១៨០០​ឆ្នាំ ប៉ុន្តែ​គ្រោង​សំណង់​នោះ​សាងសង់​មិន​ទាន់​រួចរាល់​ទេ​។ មានការ​សន្និដ្ឋាន​ថា​វា​បាន​សង់​ឡើង​កាលពី​ពាក់កណ្តាល​សតវត្ស​ទី​២ ក្នុង​សម័យ​អាណាចក្រ «Hedrian»​ក្សត្រ​រ៉ូ​ម៉ាំង ។…

អ្នក​បុរាណវិទ្យា​ពី​មជ្ឈមណ្ឌល​វត្ថុ​បុរាណ​ប្រទេស​អ៊ីស្រា​អែ​ល​បាន​រក​ឃើញ​គ្រោង​រោងល្ខោន​បុរាណ​ជា​លើក​ដំបូង​ក្នុង​យុគសម័យ​រ៉ូ​ម៉ាំង នៅ​ក្នុង​ល្អាង​ខាងក្រោម​គ្រឹះ​កំផែង នៅ​ភាគ​ខាងលិច​ក្រុង​យេ​រ៉ូ​សា​ឡឹម ។

រោងល្ខោន​នោះ​ជា​សំណង់​ដ៏​លេចធ្លោ​សាងសង់​ដោយ​ឥដ្ឋ​មាន​លក្ខណៈ​ស្រស់​ស្អាត​និង​មាន​វ័យ​ចំណាស់​ប្រហែល​១៨០០​ឆ្នាំ ប៉ុន្តែ​គ្រោង​សំណង់​នោះ​សាងសង់​មិន​ទាន់​រួចរាល់​ទេ​។ មានការ​សន្និដ្ឋាន​ថា​វា​បាន​សង់​ឡើង​កាលពី​ពាក់កណ្តាល​សតវត្ស​ទី​២ ក្នុង​សម័យ​អាណាចក្រ «Hedrian»​ក្សត្រ​រ៉ូ​ម៉ាំង ។

រោងល្ខោន​រ៉ូ​ម៉ាំង​នោះ​ប្រទះ​ឃើញ​ក្នុង​ពេល​ជីកដី​កាលពី​២​ឆ្នាំ​មុន ខណៈ​ពេល​អ្នក​បុរាណ​វិទ្យា​ឱ្យ​ដឹង​ថា គ្រោង​សំណង់​ដែល​ពាក់កណ្តាល​រាង​ជា​រង្វង់​មូល អាច​ជា​រោង​មហោ​ស្រព​​ធុន​តូច​ប្រើ​សម្រាប់​តន្ត្រី ឬ​សម្តែង​ល្ខោន ឬ​អាច​ជា ទីតាំង​ប្រជុំជន​សម្រាប់​អ្នក​គ្រប់​គ្រង​អាណាចក្រ​រ៉ូ​ម៉ាំង ។ ទីកន្លែង​នោះ​បាន​ចេញ​ម៉ូ​ដ​ឡើង​សម្រាប់​អង្គុយ​ដោយ​ផ្ទុក​មនុស្ស​​បាន​ប្រហែល​២០០​នាក់ ប៉ុន្តែ​ក្រុម​អ្នក​បុរាណវិទ្យា​មាន​ភាព​ចម្លែក​ត្រង់​ថា ទីតាំង​នោះ​ធ្លាប់​មាន​គ្រោង​សំណង់​រាង​ក្រឡូម​ជា​ដំបូល ។ រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​រក​ចម្លើយ​បាន​ថា ហេតុ​អ្វី​បានជា​រោងល្ខោន​នោះ​សាងសង់​មិន​ទាន់​រួចរាល់ ? ប៉ុន្តែ​អាច​កើត​មាន​ហេតុការណ៍​ចលាចល​របស់​ជនជាតិ​អ៊ី​ស្រា​អែ​ល ប្រឆាំង​នឹង​ពួក​រ៉ូ​ម៉ាំង ។ នៅ​ក្នុង​យុគសម័យ​នោះ អាច​តម្រូវ​ឱ្យ​ការ​សាងសង់​ត្រូវ​បាន​ផ្អាក ។

អ្នក​បុរាណវិទ្យា​អ៊ី​ស្រា​អែ​ល​សង្ឃឹមថា ការ​រុករក​រោងល្ខោន​រ៉ូ​ម៉ាំង​លើក​នេះ​នឹង​ជួយ​ឱ្យ​អ្នកជំនាញ​ផ្នែក​បុរាណវិទ្យា​បាន​ឈ្វេងយល់​កាន់តែ​ច្បាស់ ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​នៃ​ការ​រស់នៅ​របស់​ជន​អំបូរ​យេ​រូ​សា​ឡឹម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ