១-ជនជាតិអាមេរិកបារម្ភពីយុគសម័យទំនើប
ក្នុងយុគសម័យនៃការអភិវឌ្ឍផ្នែកបច្ចេកវិទ្យា និងមនុស្សយន្ត ធ្វើឲ្យជនជាតិអាមេរិកជាង ៧០%បារម្ភពីព្រោះមនុស្សយន្តនឹងដណ្ដើមការងាររបស់ពួកគេ ។
២-ភ្លើងឆេះព្រៃនៅកាលីហ្វ៊័រនីញ៉ាបំផ្លាញផ្ទះជាង១.៥០០ខ្នង
មានអ្នកស្លាប់យ៉ាងតិច១០នាក់ និងផ្ទះជាង១.៥០០ខ្នងបានឆេះ ក្រោយពីមានភ្លើងឆេះព្រៃកាលពីពេល ថ្មីៗ កន្លងមក ។
៣-អ្នកវិទ្យាសាស្ត្ររកឃើញកាវបិទស្នាមរបួស
អ្នកវិទ្យាសាស្ត្ររកឃើញកាវអច្ឆរិយអាចបិទស្នាមវះកាត់ ឬស្នាមរបួសបានយ៉ាងងាយដោយចំណាយពេលតែ១នាទី ធ្វើឲ្យមុខរបួសរាបស្មើល្អ។
៤-ព្យុះវាយប្រហារនៅចិនស្លាប់ ២៣នាក់
មានអ្នកស្លាប់ចំនួន២៣នាក់ក្រោយពីព្យុះបោកបក់នៅទូទាំងប្រទេសចិន និងមានរបាយការណ៍បញ្ជាក់ថាមានផ្ទះជាង២.៥០០ ខ្នងខូចខាត ។
៥-ភ្លើងឆេះរថយន្តដឹកទំនិញក្នុងអាកាសយានដ្ឋានហុងកុង
ជើងហោះហើរ១៩២ របស់ក្រុមហ៊ុនអាកាសចរណ៍ «America Airlines» ពីហុងកុងទៅឡូសអេនចឺឡែស ត្រូវលុបចោល ក្រោយពីរថយន្តដឹកសម្ភារមានភ្លើងឆាបឆេះ ខណៈពេលកំពុងលើកវ៉ាលីសដាក់លើយន្តហោះ ។
៦-រឹបអូសបង្កងប៉ាកជាង៣ម៉ឺនក្បាលនៅអាកាសយានដ្ឋានឥណ្ឌូណេស៊ី
កូនបង្កងប៉ាកជាង៣២.៨២០ក្បាល តម្លៃជាង៤,៥សែនដុល្លារ ត្រូវបានរឹបអូសនៅអាកាសយានដ្ឋានអន្តរជាតិ«ស៊ូកាណូហាតតា» ប្រទេសឥណ្ឌូណេស៊ី ។
៧-ហ្វ៊ីលីពីនប្រកាសឈប់ធ្វើសង្គ្រាមនៅក្រុងម៉ារ៉ាវី
អាជ្ញាធរហ្វ៊ីលីពីនបានប្រកាសឈប់ធ្វើសង្គ្រាមនៅក្រុងម៉ារ៉ាវី ក្រោយពីពួកគេចូលទៅកាន់កាប់ដោយជោគជ័យ ។
៨-ដំរីទឹកងាប់ហើមស្អុយ
ដំរីទឹកប្រហែល១០៩ក្បាលបានងាប់ហើមស្អុយនៅប្រទេសណាមីប៊ី កាលពីពេល ថ្មីៗ កន្លងមកដោយសារតែមានជំងឺរាត្បាត ។
៩-ត្រីឡូម៉ារបួសជាច្រើនក្បាលទើរលើតំបន់ឆ្នេរប្រទេសបារាំង
ត្រីឡូម៉ាជាច្រើនក្បាលរងរបួសទើរនៅតំបន់ឆ្នេរមេឌីទែរ៉ាណេ ប្រទេសបារាំង កាលពីពេល ថ្មីៗកន្លងមក តម្រូវឲ្យមន្ត្រីជំនាញធ្វើការស៊ើបអង្កេត ។
១០-បង់ក្លាដែសចាប់ខ្លួនបុរសដែលរៀបការជាមួយនារីរ៉ូហ៊ីងយ៉ា
ប៉ូលិសបង់ក្លាដែសកំពុងតាមចាប់ខ្លួនបុរសម្នាក់ក្រោយពីរៀបការជាមួយនារីរ៉ូហ៊ីងយ៉ា នៅប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំ២០១៤ ព្រោះខ្លាច ពួកគេសុំសញ្ជាតិ ៕
ចែករំលែកព័តមាននេះ