ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​រន្ធត់​ណាស់ ករណី​សាំង​យ៉ុ​ង​ប៉ះ​សាំង​យ៉ុ​ង​នេះ

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ និង​១១​នាក់​ទៀត​បាន​រង​របួសធ្ងន់​ស្រាល​នៅ​ក្នុង​ហេតុ​​ការណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​ដែល​បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨ នៅ​វេលា​ម៉ោង​​៦​និង​៣០នាទី​ល្ងាច​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៧ ។ ត្រង់​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​ក្នុង​ភូមិ​ពោធិ​ស្រុក ឃុំ​កោង​កាង…

ខេត្ត​ត្បូងឃ្មុំ ៖ មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ និង​១១​នាក់​ទៀត​បាន​រង​របួសធ្ងន់​ស្រាល​នៅ​ក្នុង​ហេតុ​​ការណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​ដែល​បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨ នៅ​វេលា​ម៉ោង​​៦​និង​៣០នាទី​ល្ងាច​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៧ ។ ត្រង់​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​ក្នុង​ភូមិ​ពោធិ​ស្រុក ឃុំ​កោង​កាង ស្រុក​ពញាក្រែក រវាង​រថយន្ត​នឹង​រថយន្ត​នោះ ។

តាម​ប្រភព​ពី​លោក​ឧត្តម​សេនី​យ៏​ត្រី ឈឹ​ម គឹ​ម​ហុង ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​សណ្តាប់​ធ្នាប់​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​ដ៏​រន្ធត់​ខាងលើ​នេះ​កម្លាំង​នគរ​បាល​ចរាចរ​ណ៏​ស្រុក​ពញា​ក្រែក​បាន​ប្រញាប់​ចេញ​មក​កាន់​កន្លែង​កើតហេតុ​ជា​បន្ទាន់ ដោយ​បាន​​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់មក​ដឹក​អ្នកដំណើរ​ដែល​ជិះ​លើ​រថយន្ត​មាន​ប្រុស​ស្រី​ចំនួន​១១​នាក់​​បាន​រង​គ្រោះ​ធ្ងន់ និង​ស្រាល​ដឹក​មកសង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពញាក្រែក ។ លោក​ឧត្តម​​សេនី​យ៏​ត្រី​បន្ត​ថា រថយន្ត​ម៉ាក​សាំង​យ៉ុង ពាក់​ស្លាក​លេខ ភ្នំពេញ ២AM-៧៣៩៦ បើកបរ​ដោយ​​ឈ្មោះ សៅ ទូច ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅភូមិ​អង្គរ​ជ័យ ឃុំ​ដំណាក់​ក​ន្តួ​ត ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ភ្លាម​ៗ ដែល​បាន​បង្ក​ជាមួយនឹង​រថយន្ត​ម៉ាក​សាំង​​យ៉ុ​ង​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង ២A-០៥៥៤ ដោយ​មិន​បាន​ស្គាល់ឈ្មោះ និង​​អា​ស័​យ​ដ្ឋា​ន​នោះ​ទេ ដោយសារ​តែ​រងគ្រោះថ្នាក់​ធ្ងន់ ។

លោក​ឧត្តម​សេនី​យ៏​ត្រី ឈឹ​ម គឹ​ម​ហុង ស្នងការ​រង​នគរបាល​ខេត្ត​បញ្ជាក់​ថា ចំពោះ​មូលហេតុ​ដែល​បណ្តា​ល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ​ត្រូវ​បាន​នគរបាល​ស្រុក​ពញាក្រែក​បាន​រក​ឃើញ​ថា រថ​យន្ត​សាំង​យ៉ុ​ង ពណ៌​ស បើកបរ​ពី​ភ្នំពេញ​មក​ត្បូងឃ្មុំ​ក្នុង​ទិស​ដៅ​ពី​ត្បូង​មក​ជើង​ក្នុង​ល្បឿន​លឿន​​ដោយ​​បាន​ជែងរថយន្ត​ធំ​១​គ្រឿង​ហើយ​បាន​បុក​រថយន្ត​សាំង​យ៉ុ​ង​ពណ៌​ទឹកប្រាក់ ដែល​កំពុង​តែបើ​កប​​រលើ​ផ្លូវជាតិ​លេខ​៨​ក្នុង​ទិស​ដៅ​ច្រាសទិស​គ្នា បណ្តាល​ឲ្យ​រថយន្ត​ទាំង​២​គ្រឿង​នេះ​រង​ការ​ខូច​ខាត​កំរិត​ធ្ងន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ