ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​ជ្រៃ​១​ដើម​មាន​បារមី​កាន់​ពេល​ឈ្មួញ​ដឹក​ចេញ​ទៅ​បាក់​រថយន្ត(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ដើម​ជ្រៃ​យក្ស​មួយ​ដើម​ធំ​មាន​អាយុកាល​រាប់​សិប​ឆ្នាំ ដែល​បាន​ដុះ​នៅ​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ កន្លង​ទៅ​ថ្មី​ៗ​ត្រូវ​បាន​ក្រុម​ឈ្មួញ​វៀតណាម សុំ​ទិញ​ក្នុង​តំលៃ​១០០០​ដុល្លា ហើយ​បាន​ប្រើ​មនុស្ស​រហូត​ដល​ទៅ​១០​នាក់ ដើម្បី​កាប់​គាស់​លើកដាក់​លើ​រថយន្ត…

ខេត្ត​ត្បូងឃ្មុំ ៖ ដើម​ជ្រៃ​យក្ស​មួយ​ដើម​ធំ​មាន​អាយុកាល​រាប់​សិប​ឆ្នាំ ដែល​បាន​ដុះ​នៅ​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ កន្លង​ទៅ​ថ្មី​ៗ​ត្រូវ​បាន​ក្រុម​ឈ្មួញ​វៀតណាម សុំ​ទិញ​ក្នុង​តំលៃ​១០០០​ដុល្លា ហើយ​បាន​ប្រើ​មនុស្ស​រហូត​ដល​ទៅ​១០​នាក់ ដើម្បី​កាប់​គាស់​លើកដាក់​លើ​រថយន្ត ។

ប៉ុន្តែ​សង្ស័យ​មាន​បារមី​កាន់​លុះ​ពេល​ដែល​ដឹក​ទៅ​ជិត​ដល់​ព្រំដែន​វៀតណាម រថយន្ត​បាន​បាក់​ទ្រុង​ខូច​ទៅ​មុខ​លែង​រួច ឈ្មួញ​ក៏​ប្រើ​គ្រឿងចក្រ​លើក​ទន្លាក់​ពីលើ​រថយន្ត​ចេញ លុះ​ពេល​ភ្លឺ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ និង​លោក​អភិបាលខេត្ត​បញ្ជារ​ដល់​គ្រប់​ស្ថាប័ន ឲ្យ​យក​ដើម​ជ្រៃ​នោះ​ត្រឡប់​មក​វិញ ហើយ​ហាម​ដាច់ខាត មិន​អនុញ្ញាត​ឲ្យ​នាំ​ចេញ​ទៅ​ទៅ​បរទេស​ឡើយ ។

លោក​ឧត្តម​សេនី​យ៏​ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៧ ថា​ក្រោយ​ពី​ទទួល​ព័ត៌មាន​ស្តី​ពី​ការ​កាប់​គាស់​លក់​ដើម​ជ្រៃ​ធំ​១​ដើម​នោះ​កាលពី​ថ្ងៃ​ទី​១៤ ខែតុលា​នេះ មាន​ជនជាតិ​វៀតណាម​មិន​ស្គាល់ឈ្មោះ ភេទ​ប្រុស​បាន​ចូល​មក​សួរ​រក​ទិញ​ដើម​ជ្រៃ​នេះ​ដែល​បាន​ដុះ​នៅ​ក្នុង​ចំការ​ដំឡូង​របស់​ឈ្មោះ អ៊ុ​ម ស៊ី​ម ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ក្រោយ​ពី​បាន​ច​ចារ​ត្រូវ​រូ​វ​គ្នា​ហើយ ក៏​មាន​មេការ​ខ្មែរ​ម្នាក់​ឈ្មោះ ម៉ៅ នៅ​បឹង​ជ្រោង ឃុំ​ជាំ ស្រុក​មេមត់ ជា​អ្នក​រត់ការ ។

លោកតា​វ័យ​៧៨​ឆ្នាំ ត្រូវជា​ម្ចាស់​ដើម​ជ្រៃ​មាន​ប្រសាសន៍​ថា ដើម​ជ្រៃ​នេះ​នៅ​ពេល​ដែល​បាន​ដុះ​ដំបូង​មាន​ទំហំ​តូច​នោះ​ទេ​នៅ​ក្នុង​ដីចំការ ព្រមទាំង​មាន​ម្លប់​សម្រាប់​ឲ្យ​កូនចៅ​ចង​អង្រឹង​ដេក​លេង​ថែម​ទៀត​ផង តែ​គាត់​ធ្លាប់​បាន​កាប់​ម្តង​តែ​ក្រោយមក​បាន​ដុះ​កាន់តែ​ធំ​ឡើង​ៗ ។

លោក​ចេ​ង ប៊ុ​ន​ណា​រ៉ា អភិបាលស្រុក​មេមត់​វិញ​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​មាន​បញ្ជារ​ពី​លោក​អភិ​បា
ល​ខេត្ត​ត្បូងឃ្មុំ​នោះ លោក​បាន​ដឹកនាំ​កម្លាំង​ទៅ​ដល់​ភូមិ​ជើង ឃុំ​ជាំ ព្រមទាំង​បាន​ជួប​ជាមួយនឹង​ម្ចាស់ ដើម​ជ្រៃ​ថែម​ទៀត ។ លោក​ថា​ដើម​ធំ​បែប​នេះ​តាម​ជំនឿ​ដូនតា​អាច​មាន​បារមី​កាន់​ទើប​ធ្វើ​ឲ្យ​រថយន្ត​ខូច​បែប​នេះ ។ ជាមួយ​នោះ​ក្រោយ​ពី​មានការ​ពន្យល់​ប្រាប់​ម្ចាស់​ដើម​ជ្រៃ ក៏​យល់ព្រម​ឲ្យ​កម្លាំង​គ្រប់​ស្ថាប័ន យក​ដើម​ជ្រៃ​ដើម្បី​ទៅ​ដាំ​នៅ​កន្លែង​ដើម​វិញ ព្រោះ​កន្លង​មក​លោក​អភិបាលខេត្ត បាន​ដាក់​បំរាម​ហាម​មិន​ឲ្យ​មានការ​នាំ​ដើម​បែប​នេះ​ទៅ​កាន់​ទីផ្សារ​បរទេស​នោះ​ទេ  ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ