ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កម្រ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​សង់​កំផែង​ការពារ​ព្រំដែន ក្រុម​កម្មករ​កំពុងធ្វើការ​សាងសង់​កំផែង​ការពារ​ព្រំដែន​រវាង​អា​មេ​រិ​ក​-​មុ​ិ​ក​សិ​ុ​ក​ស្រប​តាម​តំរូវការ​របស់​មេដឹកនាំ ។ ២-​កីឡាករ​បាល់ឱប​អា​មេ​រិ​ក​ប្រឆាំង​ការ​មើលងាយ​ជាតិ​សាសន៍ បណ្ដា​កីឡាករ​បាល់ឱប​អា​មេ​រិ​ក​នាំ​គ្នា​លុតជង្គង់​មិន​ព្រម​ក្រោកឈរ​គោរព​ទង់ជាតិ​ដើម្បី​ប្រឆាំង​នឹង​ភាព​អយុត្តិធម៌​ដល់​ជន​ស្បែក​ខ្មៅ ។ ៣-​អ្នក​បង្កើត​ទស្សនាវដ្ដី Playboy ផ្លុំ​ភ្លើងទៀន លោក…

១-​សង់​កំផែង​ការពារ​ព្រំដែន
ក្រុម​កម្មករ​កំពុងធ្វើការ​សាងសង់​កំផែង​ការពារ​ព្រំដែន​រវាង​អា​មេ​រិ​ក​-​មុ​ិ​ក​សិ​ុ​ក​ស្រប​តាម​តំរូវការ​របស់​មេដឹកនាំ ។

២-​កីឡាករ​បាល់ឱប​អា​មេ​រិ​ក​ប្រឆាំង​ការ​មើលងាយ​ជាតិ​សាសន៍
បណ្ដា​កីឡាករ​បាល់ឱប​អា​មេ​រិ​ក​នាំ​គ្នា​លុតជង្គង់​មិន​ព្រម​ក្រោកឈរ​គោរព​ទង់ជាតិ​ដើម្បី​ប្រឆាំង​នឹង​ភាព​អយុត្តិធម៌​ដល់​ជន​ស្បែក​ខ្មៅ ។

៣-​អ្នក​បង្កើត​ទស្សនាវដ្ដី Playboy ផ្លុំ​ភ្លើងទៀន
លោក Hugh Hefner កំពុង​ផ្លុំ​ភ្លើងទៀន​ក្នុង​ពេល​ខួបកំណើត​គំរប់​៧៥​ឆ្នាំ និង​លោក​បាន​ស្លាប់​ក្នុង​អាយុ​៩១​ឆ្នាំ កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​។

៤-​ទូរស័ព្ទ​សាំ​ស៊ុ​ង​ផ្ទុះ​ក្នុង​ហោប៉ៅ​អាវ
បុរស​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​ម្នាក់​បាន​ផ្ទុះ​ទូរស័ព្ទ​សាំ​ស៊ុង​ក្នុង​ហោប៉ៅ​អាវ និង​ជា​ហេតុ​ការណ៍​​កម្រ​កើត​មាននៅ​លើ​ពិភពលោក ។

៥-​ខ្លា​រួច​ពី​ទ្រុង​ខាំ​អ្នក​ថែទាំ​សួន
កើតហេតុ​ការណ៍​ដ៏​រន្ធត់​មួយ​នៅ​ឯ​ឧទ្យាន «​នេ​រា​កាត​តា ខាងក្រៅ​ក្រុង​បាង​កា​ល័​រ​រដ្ឋកា​រា​ណាត​កា ប្រទេស​ឥណ្ឌា ធ្វើ​ឲ្យ​អ្នក​ថែទាំ​សត្វ​ត្រូវ​បានកូន​ខ្លា​រួច​ពី​ទ្រុង​លោត​ខាំ​បណ្ដាល​ឲ្យ​ស្លាប់ ។

៦-​ឪពុក​រួច​ពី​គុក​នៅ​ពេល​កូនប្រុស​សារភាព​ថា​ជា​អ្នក​សម្លាប់​ប្អូន​អាយុ​២​ឆ្នាំ
តុលាការ​ក្នុង​រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក​បាន​ដោះ​លែង​លោក​អេ​ន​ថូ​នី ម៉ៃ​ឃើ​ល សេន​​ដ័​រ និង​ដក​ការ​ចោទប្រកាន់​ពី​បទ​សម្លាប់​កូនស្រី​អាយុ​២​ឆ្នាំ ក្រោយ​ពី​កូនប្រុស​អាយុ​៧​ឆ្នាំ​បាន​សារភាព​ថា​ជា​អ្នក​សម្លាប់ ។

៧-​ចោរ​ប្រើ​ទឹក​អា​ស៊ីដ​ធ្វើ​ជា​អាវុធ​ប្លន់​ហាង​ទំនិញ
បុគ្គលិក​របស់​ហាង​ទំនិញ​ម្នាក់​ត្រូវ​បាន​ចោរប្លន់​ដោយ​បាញ់​ទឹក​អា​ស៊ីដ​បញ្ចូល​មាត់ ។

៨-​ជម្លៀស​ពលរដ្ឋ​គេច​ពី​ភ្លើង​ឆេះ​ហាង​ទំនិញ​នៅ​មូ​ស្គូ
ប្រជាជន​ប្រហែល​៣.០០០​នាក់​ត្រូវ​បាន​ជម្លៀស​ចេញពី​ហាង​ទំនិញ​មួយ​នៅ​មូ​ស្គូ ប្រទេស​រុ​ស្ស៊ី កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ព្រោះ​ភ្លើង​ឆេះ​ហាង ។

៩-​រថយន្ត​ដឹក​ហ្គា​ស​ផ្ទុ​ុះ​ឆេះ​នៅ​ក្រុង​អាក្រា ប្រទេស​ហ្គា​ណា
យ៉ាង​ហោច​មាន​អ្នក​ស្លាប់​៦​នាក់ និង​៣៥​នាក់​ទៀត​រង​របួស ក្រោយ​ពី​ផ្ទុះ​រថយន្ត​ដឹ​ហ្គា​ស​នៅ​​កណ្ដាល​ក្រុង​អាក្រា ប្រទេស​ហ្គា​ណា​កាលពី​ពេល​ថ្មី​ៗ​នេះ ។

១០-​សម្លាប់​ដោយ​កាត់​ក្បាល និង​ជើង
នាង Kim Wall អ្នកកាសែត​ជនជាតិ​ស៊ុ​យ​អែ​ត​ត្រូវ​ប្រទះ​ឃើញ​បំណែក​សព ក្រោយ​ពី​បាត់​ខ្លួន​ជាង​១០​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ