ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​វ័យ​៧៥​ឆ្នាំ​សម្ពាធ​ឈាម​ឡើង​កំពុង​ជិះ​កង់​បាន​ដួល​ស្លា.ប់

6 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ដោយ​លោកតា​ប្រកប​របរ​លក់​ឱសថ​បុរាណ​ម្នាក់​ឈ្មោះ ញឹក ផា អាយុ​៧៥​ឆ្នាំ ជិះ​កង់​ចេញពីផ្ទះ ដើម្បី​ទៅ​លក់​ឱសថ​បុរាណ ប៉ុន្តែ​ដោយសារ​មិន​ស្រួលខ្លួន​នោះ…

ខេត្ត​ត្បូងឃ្មុំ ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ដោយ​លោកតា​ប្រកប​របរ​លក់​ឱសថ​បុរាណ​ម្នាក់​ឈ្មោះ ញឹក ផា អាយុ​៧៥​ឆ្នាំ ជិះ​កង់​ចេញពីផ្ទះ ដើម្បី​ទៅ​លក់​ឱសថ​បុរាណ ប៉ុន្តែ​ដោយសារ​មិន​ស្រួលខ្លួន​នោះ ក៏​បណ្តាល​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ដួល​ផ្កាប់មុខ​ទៅ​លើ​ដី ។ ដែល​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៧​និង​០៥​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ភូមិ​ភូមិ​វាល​លិច ឃុំ​ជី​គរ ស្រុក​ត្បូងឃ្មុំ បន្ទាប់​មក​សមត្ថកិច្ច​បាន​ចុះ​មក​ពិនិត្យ​សព​ផង​ដែរ ។
លោក​វរសេនីយ៍ត្រី សេង ម៉ិ អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ទទួល​ផែន​ព្រហ្មទណ្ឌ​ប្រាប់​ថា ដោយសារ​តែ​មិន​ទាន់​ស្រួលខ្លួន​នៅឡើយ លោកតា​វ័យ​៧៥​ឆ្នាំ បាន​ជិះ​កង់​ចេញពីផ្ទះ ដែល​ស្ថិត​នៅ​ភូមិ​វាល​កើត ឃុំ​ជី​គរ នា​ព្រឹក​ថ្ងៃ​ខាងលើ ស្រប​ពេល​ដែល​ជិះ​បាន​ចំងាយ​ប្រហែល​ជាង​១​គីឡូម៉ែត្រ មក​ដល់​ត្រង់​ភូមិ​វាល​លិច​នោះ ស្រាប់តែ​សម្ពាធ​ឈាម​បាន​ឡើង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ដួល​កង់ ហើយ​លោកតា​បាន​ផ្កាប់មុខ​ទៅ​នឹង​ដី​លើ​កំណាត់​ផ្លូវលំ ។
លោក​វរសេនីយ៍ត្រី សេង ម៉ិ អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ប្រាប់​បន្ត​ថា ក្នុង​ពេល​ដែល​ដួល​នោះ​ធ្វើ​ឲ្យ​ក្មេង​ៗ​សិស្សសាលា​ដែល​ជិះ​កង់​មក​រៀន​តាម​ក្រោយ ឃើញ​ក៏​នាំ​គ្នា​ស្រែកហៅ​អ្នក​ភូមិ​ឲ្យ​មក​ជួយ​រឹត​ទ្រូង​ដើម្បី​សង្គ្រោះ​អាយុជីវិត ព្រមទាំង​បាន​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​មក​រក​ដឹក​ដែរ ។ ប៉ុន្តែ​គ្រោះ​អកុសល​លោកតា​បាន​ដាច់ខ្យល់​ស្លាប់ បាត់បង់​អាយុជីវិត​ទៅ​ហើយ ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​បាន​មក​ត្រួតពិនិត្យ​សព​លោកតា​បន្ថែម ឃើញ​ថា​ពិតជា​បាន​ស្លាប់​ដោយសារ​តែ​សម្ពាធ​ឡើង​ខ្លាំង​ធ្វើ​ឲ្យ​គាំងបេះដូង​ស្លាប់ ។
ក្រោយ​ពី​បាន​ពិនិត្យ​រួចរាល់​នោះ សមត្ថកិច្ច​បាន​ជូនដំណឹង​ទៅ​សាច់ញាតិ​នៃ​សព​ឲ្យ​មក​ទទួលយក​សព​លោកតា​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ ។ សូម​បញ្ជាក់​ថា នា​ពេល​កន្លង​មក ពេល​ដែល​លោកតា​ស្រួលខ្លួន គឺ​អ្នក​ភូមិ​តែងតែ​ឃើញ​គាត់​បាន​ជិះ​កង់​ឌុ​ប​ឱសថ​បុរាណ ដើរ​លក់​ចេញពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ក្នុងស្រុក​ត្បូងឃ្មុំ ជួន​មាន​ឆ្លង​ស្រុក​ក៏​មាន​ដែរ ដើម្បី​យក​ប្រាក់​ទៅ​ដោះស្រាយ​ជីវភាព​គ្រួសារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ