ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុច​ពិសេស​ថ្មី​របស់​ Facebook នឹង​មាន​តែ​លើ​ទូរស័ព្ទ​Android​ប៉ុណ្ណោះ

6 ឆ្នាំ មុន

ក្រុមហ៊ុន Facebook បាន​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​ទទួល​បានការ​គាំទ្រ​ពី​ក្រុមហ៊ុន​សារព័ត៌មាន​ធំ​ៗ ។ លោក Mark Zuckerberg ក៏​ចង់​ធានា​ថា ពួក​គេ​អាច​ទទួល​បាន​ជោគជ័យ ដូច្នេះ…

ក្រុមហ៊ុន Facebook បាន​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​ទទួល​បានការ​គាំទ្រ​ពី​ក្រុមហ៊ុន​សារព័ត៌មាន​ធំ​ៗ ។ លោក Mark Zuckerberg ក៏​ចង់​ធានា​ថា ពួក​គេ​អាច​ទទួល​បាន​ជោគជ័យ ដូច្នេះ លោក​ចង់​ជួយ​ពួក​គេ​អាច​លក់​អត្ថបទ ខណៈ Facebook មិន​ចង់បាន​ប្រាក់​ចំណេញ​បន្តិច​ឡើយ ។

ឧបករណ៍ Subscription របស់ Facebook នឹង​ដំណើរការ​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​ទៀត ។ វា​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​សរសេរ​អត្ថបទ ឬ​ព័ត៌មាន ដូច​ជា Washington Post ឬ Hearst រៀបចំ​លក់​អត្ថបទ ។ វិធី​ទី​១ Metered Paywall អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​​អាន​អត្ថបទ​ក្នុង​ចំនួន​កំណត់​ណាមួយ មុន​នឹង​បដិសេធ​មិន​ឲ្យ​អាន​ទៀត លុះត្រា​តែ​ពួក​គេ​ទិញ Subscription ។ វិធី​ទី​២ Freemium ធ្វើ​ឲ្យ​អ្នក​អាន​បង់ប្រាក់​តាម​អត្ថបទ​ដែល​ពួក​គេ​ចង់​អាន ។ Facebook នឹង​មិន​យក​ប្រាក់​ចំណេញ​ពី​ការ​ធ្វើ​ដូច្នេះ ឬ​អ្នក​ប្រើប្រាស់​ទាញ​ព័ត៌មាន​ដែល​ពួក​គេ​ទិញ​ឡើយ ។

ប៉ុន្តែ MacRumors បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Apple មិន​ព្រម​តាម​សំណូមពរ​នេះ​ទេ ។ Apple ចង់បាន​ប្រាក់​ចំណេញ​ពី​ការ​ធ្វើ​ដូច្នេះ ទើប​ធ្វើ​ឲ្យ​ចំណុច​ថ្មី​ពិសេស​នេះ​នឹង​មាន​តែ​លើ​ទូរស័ព្ទ Android ប៉ុណ្ណោះ ។

ជា​ធម្មតា Apple ទាមទារ​ប្រាក់​៣០% ពី​ការ​ទិញ​ក្នុង​កម្មវិធី (in-app purchase) ដែល​មាន​​ក្នុង​ឧបករណ៍​ប្រើប្រាស់ iOS របស់​ពួក​គេ​។ Facebook តវ៉ា​ថា វា​មិនមែន​ជា​ការ​ទិញ​ក្នុង​កម្មវិធី​ទេ ព្រោះ​វា​កើតឡើង​លើ​គេហទំព័រ​របស់​អ្នក​សរសេរ​អត្ថបទ ។  ប៉ុន្តែ Apple អះអាង​ថា ព្រោះតែ​ការ​ទិញ​នេះ​ចាប់ផ្តើម​ក្នុង​កម្មវិធី ពួក​គេ​ត្រូវ​ទទួល​បាន​ប្រាក់​ចំណេញ​មួយ​ចំណែក ។

វិធានការ​នេះ​បង្កើត​ឡើង​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​ក្រុមហ៊ុន​មួយ​ប្រាប់​អ្នក​ប្រើប្រាស់​ឲ្យ​ចេញ​ពី​កម្មវិធី​ទូរស័ព្ទ និង​ទិញ​អ្វីមួយ​លើ​គេហទំព័រ​របស់​ក្រុមហ៊ុន​នោះ ដើម្បី​ជៀសវាង​ពន្ធ​៣០%​។ ប៉ុន្តែ Google និយាយ​ថា ពួក​គេ​មិន​យក​ប្រាក់​ចំណេញ​ដែល​បាន​ពី​ការ​ទិញ​អត្ថបទ​ព័ត៌មាន តាម​រយៈ​ចំណុច​ពិសេស​ថ្មី​របស់​ហ្វេ​ស​ប៊ុ​ក​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ