ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ធំ​ៗ​ចំនួន​បី ត្រូវ​បាន​បញ្ចូល​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ផ្សារ​ចំនួន​៣​ធំ​ៗ ត្រូវ​បាន​ប្រមុខ​ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​ដកហូត​មក​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ​វិញ​វិញ ដោយនៅ​រសៀល​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៧ អាជីវករ​លក់ដូរ​នៅ​ផ្សា​របឹង​កុក រាប់រយ​នាក់​បាន​នាំ​គ្នា​មក​សាលាក្រុង​កំពង់ចាម…

ខេត្តកំពង់ចាម ៖ ផ្សារ​ចំនួន​៣​ធំ​ៗ ត្រូវ​បាន​ប្រមុខ​ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​ដកហូត​មក​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ​វិញ​វិញ ដោយនៅ​រសៀល​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៧ អាជីវករ​លក់ដូរ​នៅ​ផ្សា​របឹង​កុក រាប់រយ​នាក់​បាន​នាំ​គ្នា​មក​សាលាក្រុង​កំពង់ចាម ដើម្បី​ត្រៀម​បោះ​ឆ្នោត​ជ្រើសរើស​គណៈ​គ្រប់គ្រង​អាជីវករ​ផ្សារ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​ក្នុង​ពេល​ខាង​មុខ​នេះ​។ ដែល​ក្នុង​នោះ​មាន​ទី ១-​ផ្សារ​ធំ​ក្រុង​កំពង់ចាម ទី​២-​ផ្សារ​សាមគ្គី និង​ទី​៣- ផ្សា​របឹង​កុក ។

អាជីវករ​ផ្សា​របឹង​កុក លី ម៉ា​នី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ប្រាប់​ឲ្យ​ដឹង​ថា កាលពីមុន​ៗ​មក​គាត់​លក់ដូរ​ដាច់​គ្រាន់បើ ចាប់តាំងពី​ពេល​ដែល​បាន​ប្រកប​របរ​លក់ដូរ​នៅ​ផ្សា​របឹង​កុក​នេះ​មក​ដល់​សព្វថ្ងៃ​បាន​ជាង​១០​ឆ្នាំ​ហើយ ថវិការ​ដែល​លក់​បាន​នោះ ត្រូវ​បាន​បែងចែក​ដោះស្រាយ​ជីវភាព​គ្រួសារ ។ អាជីវករ​ផ្សា​របឹង​កុក​ប្រាប់​បន្ត​ថា ដោយ​រាល់ថ្ងៃ​ត្រូវ​បង់​ភាស៊ី​ម្តង​១៥០០​រៀល និង​ថ្លៃ​ឆត្រ​១​ថ្ងៃ​២០០០​រៀល ហើយ​មក​ដល់​ឆ្នាំ​២០១៧​នេះ ការ​លក់ដូរ​មិន​ដាច់​ដូច​កាលពីមុន​នោះ​ទេ ។
ចំណែក​រូប​គាត់​ត្រូវ​បាន​គេ​ជ្រើសតាំង​ជា​គណៈកម្មការ​ជីវ​ករ​ផ្សា​របឹង​កុក​នា​នេះ គាត់​មាន​ក្តី​សប្បាយ​រីករាយ​ផង និង​មិនសូវ​សប្បាយចិត្ត​ផង មិនដឹង​ថា​តើ​សកម្មភាព​ចាប់ពី​ដើមឆ្នាំ​២០១៨ ទៅ​នឹង​ត្រូវ​ដំណើរការ​យ៉ាងម៉េច​នោះ​ទេ ។ ការ​សម្រេចចិត្ត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​កាត់​ផ្សារ បឹង​កុក ពី​ការ​គ្រប់គ្រង​ដោយ​ឯកជន មក​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ​វិញ​ពិតជា​ត្រឹមត្រូវ ។

លោក​ចាន់ ផ​ល្លី អភិបាលក្រុង​កំពង់ចាម​វិញ មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ក្នុង​នោះ​រូប​លោក​បាន​ជ្រើសរើស​គណៈកម្មការ​តំណាង​មាន​ចំនួន​៣​នាក់ ដោយ​មាន​ទាំង​ព្រឹទ្ធាចារ្យ​ម្នាក់ ដើម្បី​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​គណៈ​អាជីវករ​ចំនួន​៩​នាក់​ក្នុង​ពេល​ខាង​មុខ ហើយ​ផ្សារ​នេះ​ត្រូវ​បាន​វិនិយោគទុន​រយៈពេល​១៨​ឆ្នាំ​ផង​ដែរ ។ ក្រោយ​ពី​ការ​រៀបចំ​រួចរាល់​នោះ​នឹង​ត្រូវ​បាន​អនុវត្តន៍​ចាប់ពី​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ហើយ បើ​ពលរដ្ឋ​យក​បន្លែបង្ការ​មក​លក់ដូរ​ដាក់​តាម​កញ្ច្រែង ក​ញ្ចើ និង​ល្អី គឺ​មិន​ត្រូវ​យក​ភាស៊ី​នោះ​ទេ ។

គណៈ​គ្រប់គ្រង​ផ្សារ​ត្រូវ​តែ​រៀបចំ ការ​យក​ភាស៊ី​កង់ ម៉ូតូ អ្នកយាម អ្នក​ធ្វើ​អនាម័យ​ផ្សារ ជួសជុល​ផ្សារ រៀបចំ​ប្រព័ន្ធ​លូ​ដែល​ស្ទះ​រួម​នឹង​ផ្សេង​ៗ​ទៀត​ជា​ច្រើន​សម្រាប់​លុយ​ដែល​ប្រមូល​បាន​មិន​តម្រូវ​ឲ្យ​មាន​បង់​ចូល​រដ្ឋ​ដូច​កាលពីមុន​ទៀត​ទេ ។ មុន​នឹង​សម្រេច​ដាក់​នៅ​ក្រោម​ការ​គ្រប់​របស់​រដ្ឋ​វិញ គឺ​នឹង​មាន​ក្រុម ក្រសួង​ហិរញ្ញវត្ថុ នឹង​ចុះ​មក​ដោះស្រាយ ជាមួយនឹង​ម្ចាស់​វិនិយោគ​ផ្សា​របឹង​កុក ។ បងប្អូន​អាជីវករ​ទាំងអស់​បាន​សម្តែង​នូវ​ការ​អបអរសាទរ ពេល​ដែល​ដឹង​ថា​ផ្សារ​ទាំងនេះ ត្រូវ​បាន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ​វិញ  ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ