ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ម៉ូតូ​ជែង​រថយន្ត​មិន​ផុត ត្រូវ​រថយន្ត​កៀរ​ដួល​រង​របួស​២​នាក់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​សង្គ្រោះ​របស់​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន បើក​បើក​ឆ្លងផ្លូវ​កៀរ​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៧…

រាជធានី​ភ្នំពេញ ៖ រថយន្ត​សង្គ្រោះ​របស់​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន បើក​បើក​ឆ្លងផ្លូវ​កៀរ​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង នៅ​ម្តុំ​អាង​ទឹក​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​ម៉ាក ស្តា​រិច ពណ៌​ស ជា​រថយន្ត​សង្គ្រោះ​របស់​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន ដែល​មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​២១៧ ស្ថិត​នៅ​ភូមិ​ឫស្សី​១ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ បាន​បើក​ឆ្លង​ផ្លូវជើង​ទៅ​ត្បូង ។ ឬ​ឯ​ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BW-៩៥៦៨ បើកបរ​ដោយ​យុវជន​២​នាក់ មិន​ស្គាល់ឈ្មោះ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​មួយ​គ្រឿង បើកបរ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​មធ្យម លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​ខាងលើ​បាន​បើក​ឆ្លងផ្លូវ​ដោយ​មិន​ស៊ី​ញ៉ូ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​ពេល​ឆ្លងផ្លូវ​បាន​បន្តិច ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៣ ដែល​កំពុង​តែ​បើក​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច បម្រុង​បើក​ជែង​រថយន្ត​សង្គ្រោះ តែ​ជែង​មិន​ផុត បាន​កៀរ​ចំ​ថ្ពាល់​រថយន្ត​ផ្នែក​ខាងឆ្វេង បណ្ដាល​ឲ្យ​កំ​ពឹត​រថយន្ត ឬ​ឯ​ម៉ូតូ​ដួល​អូស​ជាង​១០០​ម៉ែត្រ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​របួសធ្ងន់ ត្រូវ​មិត្តភក្តិ​ដឹក​យក​ទៅ​ព្យាបាល អ្នក​ដែល​រង​របួសស្រាល​បាន​សម្របសម្រួល​ជាមួយ​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន ដែល​រថយន្ត​បង្ក​ដោយ​ខាង​រថយន្ត​បង្ក​ចេញថ្លៃ​ព្យាបាល និង​ដឹក​ជន​រង​គ្រោះ​ទៅ​មន្ទីរ​ព្យាបាល​របស់​ខ្លួន ចំណែក​ម៉ូតូ និង​រថយន្ត​ជួសជុល​រៀងខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ