ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​មិន​បើកបរ​ខំ​ហៅ​តាក់ស៊ី​ជិះ ស្រាប់តែ​តាក់ស៊ី​លេង​មួយ​ក្បាច់​ម៉ែអើយ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ផឹកស៊ី​ស្រវឹង​ចេញពី​កម្មវិធី​ខួបកំណើត​មិន​ហ៊ាន​បើកបរ​ទេ សុខចិត្ត​ហៅ​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ បែរជា​ប៉ះ​ចំ​អ្នកបើកបរ​រថយន្ត​សង្ស័យ​ស្រវឹងស្រា​បើករថយន្ត​បុក​បង្គោល​ភ្លើង​ហោះ​ចូល​ក្នុង​ប្រឡាយ​ទឹក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ខាងជើង​វត្ត​ក្រាំងធ្នង់​៥០០​ម៉ែត្រ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ផឹកស៊ី​ស្រវឹង​ចេញពី​កម្មវិធី​ខួបកំណើត​មិន​ហ៊ាន​បើកបរ​ទេ សុខចិត្ត​ហៅ​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ បែរជា​ប៉ះ​ចំ​អ្នកបើកបរ​រថយន្ត​សង្ស័យ​ស្រវឹងស្រា​បើករថយន្ត​បុក​បង្គោល​ភ្លើង​ហោះ​ចូល​ក្នុង​ប្រឡាយ​ទឹក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ខាងជើង​វត្ត​ក្រាំងធ្នង់​៥០០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវ​២០១១ ភូមិ​ធ្លក់ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ។

បុរស​ជា​ភ្ញៀវ​ដែល​ជិះ​ក្នុង​រថយន្ត​មានឈ្មោះ ឈុំ ប៊ុ​ន​ធឿ​ន អាយុ​៤២​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅ​បុរី​សំបួរមាស សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក ពណ៌​ក្រហម ជា​រថយន្ត​តាក់ស៊ី​ម៉ែត្រ ពាក់​ស្លាក​លេខ ភ្នំពេញ ២AA-២១១៩ បើកបរ​ដោយ​បុរស​ម្នាក់ និង​ភ្ញៀវ​ពីរ​នាក់​រួម​ដំណើរ​ជាមួយ​តាម​បណ្តោយ​ផ្លូវ​២០១១​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រថយន្ត​ខាងលើ​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ឆ្លងផ្លូវ​វេ​កន្ទុយ​រថយន្ត​ទៅ​បុក​នឹង​បង្គោល​ភ្លើង​មួយ​ដើម​ដែល​នៅ​តាម​ចិញ្ចើម​ផ្លូវ​បណ្តាល​ឱ្យ​បែក​ប្រេះស្រាំ ហើយ​រថយន្ត​នៅ​មិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅ​ធ្លាក់​ចូល​ក្នុង​ទឹក​ប្រឡាយ​នៅ​ជាប់​នឹង​របង​ដី​ឡូត៍ ចំណែក​រថយន្ត​រង​ការ​ខូចខាត​បែក​កញ្ចក់ និង​ក្រពឹត​ផ្នែក​ខាងក្រោយ​ចំហៀង​ខាងស្តាំ​ង ។ ភ្លាម​ៗ​នោះ​គេ​ឃើញ​បុរស​ពីរ​នាក់​បាន​ចេញពី​កាប៊ី​នខា​ង​មុខ​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​ហើយ​ឡើង​មក​លើគោក​ស្រែក​ជេរ និង​ដេញ​ប្រជាពលរដ្ឋ​ដែល​ឈប់​ចោមរោម​មើល ហើយ​ស្រាប់តែ​មួយសន្ទុះ​ក្រោយមក​ក៏​មាន​រថយន្ត​តាក់ស៊ី​ក្រហម​មួយ​គ្រឿង​ទៀត​បាន​បើក​មក​យក​បុរស​ពីរ​នាក់​នោះ​គេច​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​បន្សល់​ទុក​តែ​បុរស​ម្នាក់​ដែល​ជា​ភ្ញៀវ​ម្នាក់​នៅ​កន្លែង​កើតហេតុ ។

បើ​តាម​សម្តី​ពី​បុរស​ខាងលើ​ដែល​ជា​ភ្ញៀវ​បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បាន​ចេញពី​កម្ម​ពិធី​ខួបកំណើត​នៅផ្ទះ​មិត្តភក្តិ​នៅ​ម្តុំ​វត្ត​ក្រាំងធ្នង់​ហើយ​គាត់​បាន​ទំនាក់​ទំ​នង់​ហៅ​រថយន្ត​តាក់ស៊ី​ខាងលើ​ឱ្យមក​យក​រូប​គាត់​ទៅ​ផ្ទះ​នៅ​ម្តុំ​ចំការ​ដូង ខណៈ​ដែល​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ក្រហម​មក​ដល់​គាត់​ឃើញ​អ្នកបើកបរ​ម្នាក់ និង​បុរស​ម្នាក់​នៅ​ក្នុង​រថយន្ត​ហើយ​រូប​គាត់​ក៏​បាន​ឡើង​ជិះ​ទៅ ។ ខណៈ​ដែល​រថយន្ត​បើក​មក​ដល់​ចំណុច​កើតហេតុ​មិនដឹង​ថា យ៉ាងម៉េច​ស្រាប់​រថយន្ត​រេ​ទៅ​បុក​បង្គោល​ភ្លើង​តែ​ម្តង​ទៅ ។

ក្រោយ​ពេល​កើតហេតុ​បុរស​ខាងលើ​បាន​ឡើង​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​បន្តដំណើរ​ទៅ​ផ្ទះ​បាត់ ដោយឡែក​រថយន្ត​ត្រូវ​បាន​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕